ភាគទី២+៣:ឆ្កួតព្រោះស្រលាញ់ពូ

1.3K 42 0
                                    


____________________________

វិឡាធំស្កឹមស្កៃ ជាការរៀបចំដ៏ល្អឥតខ្ចោះ ខាងមុខមានទីធ្លានិងសួនច្បារ ។ កាយតូចចាប់បើកភ្នែកឡើងមានអារម្ភស្រួលខ្លួនបានគេងលើពូកទន់ល្មើយ មានផាសុខភាព...។

« ការពិតយល់សប់សោះ ឆ្កួតមែនខំតែអរ » នាងតូចដកដង្ហើមធំ បិតភ្នែកដេកវិញ..តែក៏បើកភ្នែកមកវិញភ្លាមក្រោកឡើងក្រលេកមើលជុំវិញខ្លួនទីនេះ មិនដូចបន្ទប់របស់ខ្លួន...,

« នេះខ្ញុំមិនបានយល់សប់ទេរឺ អ្អាយយ » នាងតូចប្រកាច់ប្រកិនពេញពូក ដូចជ្រូកពុល ។ នាងសម្រួលអារម្មណ៍ ជើងបោះជំហានសន្សឹមៗចុះដើររកម្ចាស់ផ្ទះដែលជាសំណប់ចិត្ត.. ។ ភ្នែកតូចសម្លឹងមើលការតុបតែងនិងក្បាច់រចនានៃផ្ទះ.. ជើងបោះសន្សឹមៗទៅខាងក្រោមបន្ដ
« ហ្អាយយ oppa jungkook » កាយតូចរត់សំដៅទៅអ្នកកម្លោះកំពុងនិយាយទូរស័ព្ទ ។ នាងតូចហក់ឡើងអោបករគេពីក្រោយដោយដាក់ជើងទាំងពីរលើចង្កេះមាំអ្នកសង្ហាពីមុខ ធ្វើអោយអ្នកកម្លោះសឹងផ្ដាប់ផ្ងារទៅមុខ...

« នាងធ្វើឆ្កួតស្អី » Jungkook ក្រវីខ្លួនអោយនាងតូចចុះពីខ្លួន តែសុំទោសដៃជើងនាងតោងគេស្អិតដូចតុកតែ ។ yungjii ក៏បិទភ្នែកស្រង់ក្លិនខ្លួនគេ .... ខ្លួនបុរសដែលនាងប្រាថ្នាមកជាហូរនិងជារហូត

« ចុះអោយឆាប់ » Jungkook បែរមុខដៀងភ្នែកអ្នកដែលនៅតោងពីក្រោយខ្នងគេ... នាងមិនធម្មតាមែនដូចជាស្វាណាស់

« អត់ទេ ខ្ញុំខ្លាចភ្ញាក់ពីសុបិន្តមួយនេះ » នាងក្រវីក្បាលអះអាងដាច់ខាត នាងចង់នៅក្បែរមនុស្សដែលខ្លួនស្រលាញ់ ដូចការយល់សុបិន្តរាល់ដង នាងមិនចង់បើកភ្នែកមិនចង់អោយគេរលាយបាត់ពីសុបិន្តនាង បើអាចសុំកុំអោយមេឃភ្លឺអី នៅក្បែរមនុស្សជាទីស្រលាញ់បែបនេះមានក្ដីសុខរកអ្វីព្រៀបមិនត្រូវ....

« ហុឹម ឆ្កួតហើយ » Jungkook ដកដង្ហើមធំរួចបោះជហានមាំ ទៅសាឡុង ដោយមាននាងតូចតោងករពីក្រោយជាប់...

« អីយួយ ឈឺណា oppa » Jungkook អង្គុយទម្លាក់ខ្លួនខ្លាំងមួយទំហឹងបំណងចង់អោយកាយតូចចេញពីខ្លួនហើយវាក៏សម្រេច គេក៏ដាក់ខ្លួនអង្គុយក្បែរនាងវិញដោយទឹកមុខមាំគ្មានជាតិ

« គូកម្ម » ♥️ (completed )Where stories live. Discover now