ភាគទី២៣: ជួបទាល់តែបាន

838 29 0
                                    

    
   ថ្ងៃថ្មីម៉ោង8ព្រឹកត្រកបភ្នែកស្ដើងបើកឡើងភ្ជាប់ជាមួយកម្លាំងខ្សត់ល្វើយព្រោះកាលពីយប់មិញនាងយំខ្លាំងដល់គេងលក់ ។ ហើយក៏ជាថ្ងៃសម្រាកបានជាយ៉ុងជីនាងមិនសូវខ្វាយខ្វល់ឡើយទើបក្រោកស្មើរនេះហើយក៏ត្រូវចេញទៅទិញរបស់ផងទើបនាងទម្លាក់ជើងស្រឡូនសំដៅទៅបន្ទប់ទឹក !!

   កាយតូចស្លៀកឆុតរ៉ូបផ្កាឈូកស្រាលដៃខ្លីសម្រុងក្រោមជង្គង់បន្ដិច ទម្លាក់សក់វែងត្រឹមចង្កេះស៊ូកដោយស្បែកជើងប៉ាត់តាសរមើលទៅបែបថ្លៃថ្នូរនិងគួរអោយស្រលាញ់ ។នាងតូចធ្វើដំណើរក្នុងផ្សារទំនើបដោយស្នាមញញឹម សំដៅរកហាងសៀវភៅដែលតែងមកជាប្រចាំ !!! មកដល់ក្នុងហាងសៀវភៅនាងដើររកមើលរបស់ដែលត្រូវការអស់រយៈពេល20នាទីនាងត្រលប់ចេញមកដោយកាន់ស្បោងសៀវភៅមួយចំនួនហើយដើរឈ្វែលផ្សារបន្ដ...

« ដឹប !! » មកដល់ខាងមុខច្រកចេញរាងតូចត្រូវបានបុកដោយបុរសមាឌធំធ្វើអោយនាងត្រូវផ្ងារក្រោយទាំងជំហរតែសំណាងល្អមានដៃមាំលូកត្រកងខ្លួននាងទាន់ទើបមិនអី !! យ៉ុងជីរហ័សថយក្រោយដោយអោនគំនាបសុំទោសព្រោះខ្លួនជាអ្នកដើរបុកគេ ហើយក៏ដើរចេញដោយខ្មាសព្រោះខ្លួននេះល្ងីល្ងើរមិនចេះមើលមុខពេលដើរ បម្រុងតែនិងឈានបន្ដដើមដៃនាងត្រូវដៃមាំចាប់ជាប់មុនទាញអោយត្រលប់ក្រោយវិញសឹងបះជើង រួចជ្រួញជញ្ជើមដោយការងឺងឆ្ងល់ដែលត្រូវបុរសបុកមិញនេះទាញថយក្រោយ !! នាងជ្រឹមភ្នែកមើលគេព្រោះតែថាតុបតែងខោអាវជិតឈឹងបូករួមគេពាក់មួកនិងម៉ាស់ផង !!

« អត់ទោសលោកមានបញ្ហាអ្វីរឺ » នាងសួរប្រកបដោយសុជីវធម៌និងសម្លេងស្រទន់គួរអោយចង់ស្ដាប់

« នាងមកនេះ » គេចាប់ទាញកាយនាងមួយអស់ដៃដោយអូសនាងមកកន្លែងចំណតឡាន ធ្វើអោយនាងរកតែស្រែកប្រកែកមិនទាន់ !! តែសកម្មនេះត្រូវបានបង្អាក់ព្រោះករដៃនាងម្ខាងទៀតត្រូវនរណាចាប់ជាប់ !!!

« ដេវីដ » នាងបង្ហើរហៅឈ្មោះគូរដណ្ដឹងទាំងភ្ញាក់ផ្អើល សុខៗក៏លេចមុខមក !!

« លែងដៃនាងភ្លាម » អ្នកម្ខាងទៀតស្រែកកំហកមិនចេញចិត្តដែលភ្លាមត្រូវគេបង្អាក់អោយឈប់បែបនេះ !! នាយដេវីដជ្រួញជញ្ជើមខឹងច្រាលមកដែលប្រហើនហ៊ានចាប់ដៃគូរដណ្ដឹងគេហើយថែមទាំងប្រហើនដែលស្រែកកំហកអោយលែងដៃនាងថែមទៀត ។

« គូកម្ម » ♥️ (completed )Where stories live. Discover now