ភាគទី៤៤:6ឆ្នាំដែលអូនស្រលាញ់បង

739 28 0
                                    

   

     ជុងហ្គុកព្យាយាមរកគ្រប់កន្លែងតែមិនឃើញឡើយ រកនាងតាំងពីព្រឹករហូតដល់យប់ក្នុងចិត្តបន់ផ្សងគ្មានឹកបាយទឹក ។ រកនាងមិនឃើញឡើយគេហេងហាងល្ហវល្ហេវណាស់ !!! កាយមាំជ្រុបមុខនិងចង្កូតឡានដោយក្ដីអស់សង្ឃឹម គេជាមនុស្សមិនបានការសមណាស់ដែលបងថ្លៃយកប្រពន្ធទៅ !! មែនហើយ គេទើបតែនឹកឃើញទូរស័ព្ទហើយដកពីហោប៉ៅតេទៅលេខប្រពន្ធ !!

ទឺត...ទឺត...!!!!!!

ទូរស័ព្ទខលចូលតែគ្មានអ្នកលើក ខលចង់20ដងហើយមិនលើកក៏សម្រចចិត្តទម្លាក់ចុះ ពេលនេះមានអារម្មណ៍ឯកការ នឹកនាងនឹកកូនដែលនៅក្នុងផ្ទៃ គេទើបតែដឹងវត្តមានកូននិងដឹងកំហុសក៏ស្របពេលដែលនាងមិននៅ ។ អត់តម្រិះហើយខួរគឺទទេរខណៈដៃចេះតែចុចឡើងចុះចុចនោះ ក៏ឃើញមានសាររាប់រយដែលធ្លាប់ផ្ញើរមកគេមកបើកមើល !!

[ ជុងញាំបាយហើយនៅ ? ] គេមើលថ្ងៃខែសារនេះកន្លងផុត1ខែហើយ ។ ហើយក៏មានជាច្រើនទៀតដែលផ្ញើរមកបណ្ដាក់ថ្ងៃគ្នា ៕

[ ខ្ញុំនឹកលើកណាស់ កាលណាលោកមករកខ្ញុំ លោកកុំក្បត់សន្យាណា៎ ]

[ ហុឹម តើថ្ងៃណាលោកមកបារីស ខ្ញុំនឹកលោក ] ពាក្យដដែលៗ ដែលផ្ញើរមកគេអូសវាមួយៗរហូតដល់ប្រយោគវែងអន្លាយ ។

[ 6ឆ្នាំដែលខ្ញុំស្រលាញ់ 6ឆ្នាំដែលគិត 6ឆ្នាំរហូតមកដល់ពេលនេះក៏នៅតែស្រលាញ់ ។ ថ្ងៃដំបូងដែលខ្ញុំបានក្បែរជុង ចាំបានទេនៅពេលនោះខ្ញុំដូចសត្វស្វាអញ្ជឹងចូលចិត្តញោះជុងណាស់ ហិហិ ...តែថ្ងៃបន្ទាប់ៗមកបេះដូងខ្ញុំដូចត្រូវគេយកឡាមមកឆូត នៅពេលជុងប្រាប់ថាមានអ្នកក្នុងចិត្តរួចហើយ តែខ្ញុំមិនបានខ្វល់ឡើយសំខាន់អោយតែបានក្បែរជុងគឺអស់ចិត្តហើយ ប៉ុន្ដែវាកាន់តែឈឺទ្វេដងពេលជុង ប្រងើយកន្ដើយមិនសូវនិយាយតបខ្ញុំ និងយកស្រីមកផ្ទះ... ដឹងទេពេលនោះខ្ញុំលួចយំរាល់ថ្ងៃចង់ប្រាប់ថាស្រលាញ់ជុងខ្លាំងណាស់តែធ្វើមិនបានឡើយ ជុងដឹងព្រោះអ្វី? ព្រោះជុងជាដួងផ្កាយដែលខ្ញុំឈោងមិនដល់បានត្រឹមតែប៉ងប៉ុណ្ណោះ ។ ជុងចាំទេកាលនៅសមុទ្រថ្ងៃនោះខ្ញុំឈឺចាប់ខ្លាំងណាស់ដែលនិយាយពាក្យនោះទៅកាន់ជុង មិនមែនខ្ញុំស្អប់ទេព្រោះខ្ញុំខ្លាចធ្វើអោយជុងបាក់មុខ ខ្លាចពេលដែលទំនាក់ទំនងយើងបែកធ្លាយជុងត្រូវអាប់អោនកេរ្ដិ៍ឈ្មោះដែលខំសាងជាច្រើនឆ្នាំ ។ តែថ្ងៃមួយដែលបានជួបជុងនៅបារីសខ្ញុំពិតជាសប្បាយចិត្តណាស់ ខ្ញុំដឹងច្បាស់ពេលនិងជុងស្អប់ខ្ញុំណាស់ព្យាយាមរៀបគម្រោងអោយខ្ញុំឈឺចាប់ ខ្ញុំដឹងគ្រប់យ៉ាងព្រោះស្រលាញ់ទើបដាក់ចិត្ត ព្រោះស្រលាញ់ទើបធ្វើមនុស្សល្ងង់ !! កន្លងផុតជិត២អាទិត្យហើយខ្ញុំរស់ដូចស្លាប់មិនមានថ្ងៃណាដែលខ្ញុំមិននឹកជុងទេ គ្រប់ដង្ហើមចេញចូលរងចាំតែផ្លូវជុង រងចាំថ្ងៃខ្ញុំស្លាប់មែនទេបានព្រមមក ៕ .....
[ 6ឆ្នាំដែលអូនស្រលាញ់បង ។ ]

ជុងហ្គុកអានចប់ប្រយោគ រួចលើកទូរស័ព្ទអិបជាប់ទ្រូងខណៈវាអួលណែន ថប់ដង្ហើមស្របទឹកភ្នែកកូនប្រុសបង្ហូរយ៉ាងស្ងៀមស្ងាត់ !! នាងដឹងគ្រប់យ៉ាងតែក៏ធ្វើល្ងង់ នាងមិនល្ងង់ទេ គេទេដែលល្ងង់ភ្លើគ្រប់សព្វ គេបំផ្លាញនាង ធ្វើអោយនាងឈឺ រករឿងឥតហេតុផល ទើបតែដឹងខ្លួនដល់ពេលបាត់បង់ទើបចេះស្ដាយក្រោយ ចេះយំខូចចិត្តដោយសារនាងមិននៅ ចុះកន្លងមកគេទុកនាងចោលមិនខ្វល់ មានដែលយល់អារម្មណ៍នាងខ្លះទេកន្លងមក??គឺអត់ទេមិនដែលសូម្បីសុខទុកយ៉ាងណា មិនដឹងថានាងចូលចិត្តធ្វើអ្វីញាំអីស្រលាញ់អី មិនដែលទេ កន្លងមកមានតែនាងទេដែលខំសាងក្ដីស្រលាញ់មកម្នាក់ឯងប៉ុណ្ណោះ ។ ពេលនេះគេយល់ហើយ អារម្មណ៍នេះពិតជាហត់ខ្លាំងណាស់ ពិតចង់អោយនាងមកវិញគេនិងតបស្នងក្ដីពលីរបស់នាងដោយមើលថែនាងនិងកូនលុះសខ្ខារ ប៉ុន្ដែវាត្រឹមជាការដង្ហើយក្នុងចិត្តប៉ុណ្ណោះ ។

—————————

« គូកម្ម » ♥️ (completed )Where stories live. Discover now