ភាគទី១៣:នាងចង់ចប់តែគេមិនចប់

926 33 0
                                    


 

កាយតូចក្នុងសភាពដេកលក់ស្ដូតស្ដឹងលើផ្ទៃទន់ល្មើយបន្ទាប់ពីធ្វើដំណើរអស់ជាច្រើនម៉ោង រាងក្រាស់ដាក់កាយទម្រេតក្បែរនាងតូច ដៃលើកទាញកាយតូចអោយកើយស្មាមាំរបស់ខ្លួន ដៃលើកអង្អែលមុខរលោង ដោយក្ដីស្រលាញ់ ទាញថ្ពាល់ក្រពុំឈូកស្រាលតិចៗ នាងគួរអោយស្រលាញ់ណាស់តើ ចឹងបានអាមិត្តស្វាម្នាក់នោះតាមញ៉ែនាង គិតដល់មកត្រឹមនេះពិតជាក្ដៅមែន បុិសតែនិងធ្វើអោយនាងរបូតទៅអ្នកផ្សេង ..! Jungguk អោនថើបថ្ពាល់នាងពីរខ្សឺតមុនដាក់ដៃក្រសោបកាយនាងក្រោមទ្រូងកក់ក្ដៅ ខ្លួននាងតូចល្អិតព្រៀបបានទៅកូនក្មេង10ឆ្នាំ តែក្ដីស្រលាញ់ដែរនាងមានអោយវាលើសលប់ក្រៃ ។

    [ In the morning 🌞 ]

ព្រះអាទិត្យរះពីទិសខាងកើតបំភ្លឺលោកបង្ហាញអោយឃើញផ្ទៃសមុទ្រខៀវល្វឹងល្វើយមើលដាច់កន្ទុយភ្នែក លលកពាំនាំយកខ្យល់បក់រវិចៗផាតផើយវាំងនងប៉ាក់ផ្កាពណ៌សរ ធ្វើអោយស្បែកដែលពាក់ខោខ្លីត្រសុលអោបកាយមាំក្បែរនោះ.... ។ អ្នកកម្លោះញញឹមពព្រាយរីកដូចផ្កាត្រូវទឹកសន្សើម ភ្នែកសម្លឹងមុខៗតូចក្នុងរង្វង់ដៃខ្លួន !! មាត់អោនសន្សឹកប្រថាប់លើមាត់ក្រមិច អ្នកដែលដេកមិនដឹងខ្យល់អីទទួលខ្យល់ដង្ហើមក្ដៅ បើកភ្នែកធំៗនូវធ្វើដែលរវៀមលើមាត់ខ្លួន កាយតូចស្ទះុរុញស្មាមាំទៅក្រោយ រំកិលខិតចេញពីគេ...

« អាឆ្កួត » ដៃតូចលើកជូតមាត់ខ្លួនឯងភ្នែកសម្លក់គេថ្លែ ស្អប់ណាស់អាមនុស្សពិនគេងចំណេញនិង !!
« ទម្លាប់ពេលព្រឹកអូន ជេរគេបែបនេះមែនទេ » នាយលើកចញ្ចើមម្ខាងសួរទៅស្រីស្រស់ភ្នែកដូចអាប បើមាត់វិញម្ហបៗមិនដឹងជេអីខ្លះ នាយមិនបានខឹងអីទេគ្រាន់តែឆ្ងល់បែកគ្នាមួយរយៈអស់ នាងញាំម្ទេសញាំខ្ញី មែន បានជាឆ្នាស់មេស..
« សមុទ្រ?? លោកឯងចាប់ខ្ញុំមកធ្វើអីហាស៎ » ភ្នែកថ្លាប្រទាក់នឹងកញ្ចក់ទ្វារធ្លុះមើលទៅទេសភាពខាងក្រៅតែចរិកឆ្នាស់ឆ្នើមនាង ស្រែកសួរទៅគេ!! ដោយចិត្តក្ដៅដូចបាយពុះ ចាប់នាងយកមកមួយយប់ហើយ ចុះនាក់នៅចំការ អ្នកម៉ាក់នាងនឹងភ័យ ខឹង យ៉ាងណាចំពោះកូនស្រី តែនាងក៏មិនចង់ដែរ មកពីអាគាត់នោះម្នាក់គត់ !!
« បើស្ដាប់បងបកស្រាយតាមសម្រួល អូនក៏មិនមកដល់ទីនេះ »
« ខ្ញុំនាក់ខុស?? អាមនុស្សឆ្កួត មនុស្សចង្រៃ » នាងទន្រ្ទាំជើងដូចកូនក្មេង ហើយក៏រត់ទៅបើកទ្វាររត់ចេញទៅ...
« ជី.. កុំរត់ » នាយប្រញាប់បោះជើងមាំរត់តាមនាងតូចពីក្រោយ !! នាងតូចរត់មកដល់ខាងក្រៅខួរក្បាលទទេរស្អាតគិតអីមិនចេញដឹងត្រឹមថានាងត្រូវរត់អោយឆ្ងាយពីគេ ជើងតូចរត់ចូលទៅសមុទ្រ នាងក៏មិនដឹងហេតុអីត្រូវរត់ចូលបើនាងមិនចេះហែលទឹកផង !!! ឃើញនាងល្អិតរតចូលសមុទ្រjungguk បន្ថែមល្បឿនរត់ ឆ្កួតអី បាននាងចូលសមុទ្រ !!

« គូកម្ម » ♥️ (completed )Where stories live. Discover now