ភាគទី៥:ព្រោះស្រលាញ់ទើបទ្រាំ

870 30 0
                                    



__________________

ថេយ៉ុង និង យ៉ុងជី  នាំគ្នាដើរលេងដល់រៀងយប់បន្ដិចទើបថេយ៉ុង ជូននាងតូចត្រលប់មកវិញ ។ សភាពក្នុងផ្ទះស្ងាត់រហំងងឹតដូចគ្មានមនុស្សនៅ នាងតូចដើរទៅបើកភ្លើងអោយភ្លឺ ក៏ត្រូវភ្ញាក់ក្រញ៉ាងនិងក្រសែភ្នែកមាំសម្លឹងមើលនាងមិនដាក់ភ្នែករាងក្រាស់អង្គុយគងទាក់ក្លាអោបដៃលើសាឡុង!! នាងតូចអេះក្បាលញឹមៗ ដើរទៅសួរនាំគេ..

« លោកពូញាំអីហើយនៅចា៎ »

« មិនឃ្លាន »

« ចាំជីធ្វើអីទុកអោយលោកពូ ក្រែងយប់ឃ្លានលោកពូនិងមិនពិបាក » ថាហើយនាងតូចដើរទៅតែដៃក្រាស់រហ័សទាញនាងដោយដេកលើសាឡុងហើយទ្រោមពីលើ


« លោក..ពូ ធ្វើអីនិង » សម្លេងរដាក់រដុបបន្លឺឡើងក្រោមកាយក្រាស់ ខ្លួននាងរឹងឆ្កឺតបេះដូងលោតដុកដាក់ ភ្នែកបើកព្រឹមៗមើលមុខគេ!!


« ជាក្មេងមិនគួរដើរហាច់ហើរជាមួយមនុស្សប្រុសដល់យប់ព្រលប់បែបនេះទេ មើលទៅដូចស្រីរាត្រី  បើចង់នៅជាមួយយើងគួរធ្វើខ្លួនអោយថ្នៃថ្នូរបន្ដិច » ពាក្យសម្ដីគេចាក់ទម្លុះបេះដូងនាងតូចអោយឈឺខ្ទោកៗ មួយរំពេចមនុស្សដែលនាងខំស្រលាញ់មកមើលងាយមើលថោកនាងដល់ថ្នាក់នេះ..កែវភ្នែកថ្លាចាប់រំលេចទឹកសន្សើមចេញមកនាងតូចបិទភ្នែកឃាត់មិនអោយស្រក់មកនៅចំពោះមុខគេ..


« ខ្ញុំមិនដូចអ្វីដែលលោកពូបាននិយាយទេ » នាងធ្វើចិត្តមាំឆ្លើយតបទៅគេ!!


« ចិត្តងាយបែបនេះ ប្រហែលជាធ្លាប់ហើយមើលទៅ » ជុងគុកញញឹមចម្អក អ្នកខាងក្រោមខ្លួន ។ នាងតូចហួសចិត្តនៅគំនិតគេគិត ទឹកភ្នែកដែលខំទប់ហូតតាមកន្ទុយភ្នែកនាងទប់លែងជាប់ហើយ គេនិយាយលើសហើយ នាងតូចបង្ហូរទឹកភ្នែកសម្លឹងមុខគេដោយភ្នែកក្រហម!! ។ ជុងគុកអោនមុខមករកនាងសន្សឹមៗ នាងតូចបិទភ្នែករងចាំថាមានអ្វីកើតឡើង



«ហ្វូរ  » ជុងគុកផ្លុំខ្យល់ដាក់មុខនាងតូចមុនបង្ហើរសម្លេងដាក់ត្រចៀកនាងតិចៗ

« បញ្ឈប់គំនិតនាងទៅ យើងមិនយកខ្លួនប្រាណយើងទៅជ្រលក់ជាមួយក្មេងស្រីដូចជានាងទេ ហុឹស » ជុងគុកញញឹមចុងមាត់ដើរទៅបន្ទប់បាត ទុកអោយនាងតូចបង្ហូរទឹកភ្នែកមកច្រោកៗ  នាងតូចងើបឡើងលើកដៃវៀសទឹកភ្នែកចេញ


« គូកម្ម » ♥️ (completed )Where stories live. Discover now