ភាគទី៦:មនុស្សស្រីដែលគេស្រលាញ់មកហើយ

834 29 0
                                    


ផ្ទៃមេឃចាប់ផ្ដើមបំភ្លឺលោកការ ថ្ងៃរះពីទិសខាងកើត ។ ត្របកភ្នែកស្ដើងចាប់បើកឡើងវាជាទម្លាប់ទៅហើយដែលនាងតូចយ៉ុងជី តែងតែក្រោកពីព្រលឹម នាងអូសកាយខ្សោះកម្លាំងទៅសម្អាតកាយ ។ មុខស្រអាប់ស្រពោនបង្ហាញឡើងច្បាស់លើផ្ទៃមុខសរលោង ជើងតូចបោះជំហានស្រាលទៅខាងក្រោម ខួរក្បាលព្យាយាមបំភ្លេចសកម្មភាពស្មោកក្រោគ កាលពីយប់មិញ !!! នាងតូចធ្វើអាហារពេលព្រឹករួចរាល់ ក៏ដើរមកសម្អាតនៅលើសាឡុង ប្រទះភ្នែកឃើញកញ្ចប់និងស្រោមអនាម័យប្រើរួច បួន ប្រាំ កញ្ចប់នៅលើសាឡុងនិងធ្លាក់រាយលើឥដ្ឋ ទឹកភ្នែកឥតព្រៀងហូរមកលើថ្ពាល់ក្រពុំ អារម្មណ៍នៃសេចក្ដីឈឺចាប់ ពិបាកពណ៌នា បុកសម្រួលឡើងមក ដៃញ័រទទ្រើកព្យាយាមសម្អាតកន្លែងកខ្វក់ទាំងប៉ុន្មានទាល់តែស្អាត ទើបនាងទៅសាលា ... ។

————-

នៅតាមផ្លូវទៅថ្នាក់យ៉ុងជីបង្អូសកាយទៅ ដោយអារម្មណ៍មិននៅនិងខ្លួន ....

«  ជី ចាំផង » កម្លោះសង្ហាជាមិត្តរត់មកកៀកក៏នាងតូចដែលត្រឹមទ្រូងរបស់គេ

« ហុឺយ ឯងនេះ ចង់បាក់ករយើងហើយនៀក » មិនប្លែកទេ ពួកគេរៀនជាមួយគ្នាពីរឆ្នាំហើយ រឿងអីក៏លាក់មិនដែលជិតដែរ ពួកគេស្និតស្នាលគ្នា ដល់ថ្នាក់នាក់ផ្សេងមើលថាជាសង្សារ ( ហ្វាង ដាណេល គេពេញចិត្តនាងតូចយ៉ុងជីតាំងពីជួបគ្នាដំបូង គេសុំនាងរាប់ជាមិត្ត ព្រោះខ្លាចថាបើគេសារភាពស្រលាញ់នាងទៅ នាងនិងណាយ ពីគេ ទើបសម្រចចិត្តថាចាំរៀនចប់ ។ ដាណេល ខ្ពស់សង្ហាមានមន្ដស្នេហ៍ ស្រីជាច្រើនចង់ចង់បានគេជាសង្សារតែពួកនាងៗខកចិត្តស្មានតែស្រីតូចយ៉ុងជីជាសង្សារគេ ទើបដកថយ ) ខុសពីនាងតូចគិតគេបានត្រឹមជាមិត្ត អ្វីលើសនិងនាងគិតតែនៅលើជុងហ្គុក គ្មានចិត្តចែកអោយអ្នកផ្សេងទៀតហើយក្រៅពីគេម្នាក់នោះឡើយ ។ ពួកគេបណ្ដើរគ្នាចូលថ្នាក់ ដោយស្នាមញញឹម នាងតូចហាក់ធូរស្រាលពេលនៅជិត ដាណេល គេតែងតែធ្វើអោយនាងញញឹម សើចសប្បាយ ជានិច្ច ។

_______________

ប្រលេកមកមើលជុងហ្គុកវិញម្ដង នាយស្លៀកពាក់ស្អាតបាត ទឹកមុខញញឹមមិនរបេះបើកឡាន ទៅទទួលនារីដែលខ្លួនលួចស្រលាញ់ តែនាងហាក់ទុកគេត្រឹមសិស្សប្អូន ( លី ជីអ៊ុន ជាតារាសិល្បៈស្រីល្បីម្នាក់និងជាសិស្សច្បងគំរូម្នាក់ដល់សិល្បៈករជំនាន់ក្រោយ នាងស្អាតគួរអោយស្រលាញ់ ធ្វើអោយជុងហ្គុកបាក់ស្រលាញ់នាង ) ។ ឡានស្ព័រចតនៅមុខព្រលានយន្ដស្របកាយតូចអូសវាលីមក ជុងហ្គុកប្រញាប់យកបាច់ផ្កាអោយនាងទាំងញញឹមស្រស់ នាងតូចញញឹមតបគេវិញតែស្នាមញញឹមឆក់បេះដូងអ្នកកម្លោះ អោយញាប់ញ័រ !!!

« គូកម្ម » ♥️ (completed )Where stories live. Discover now