ទឺង....កណ្ដឹងបន្លឺឡើងនៅខាងមុខផ្ទះខណៈជុងហ្គុកទើបតែងូតរួចនាយកម្លោះទាញអាវយឺតខ្មៅមកពាក់និងខោខ្លី គេមើលមុខប្រពន្ធបន្ដិចមុនចុះទៅ ។
« អារី » ជុងហ្គុកឧទានឈ្មោះសង្សារដែលឈរចំពោះមុខ ទាំងភ្ញាក់ផ្អើល ស្របនាងចូលមកអោបកាយរបស់គេ !!
« អូននឹកបងណាស់ » ចប់សម្ដីនាង ជំទើតជើងថើបថ្ពាល់គេមួយខ្សឺត ហើយធ្វើមុខកំសត់ !!« នឹកបងក៏ចាំសិនទៅ ល្ងាចចាំបងទៅរក » ដៃមាំចាប់ដង្គួយស្មាទាំងសងខាងសង្សារ ដោយការលួងលោម គេមិនចង់អោយប្រពន្ធឃើញផ្ទាល់និងភ្នែកឡើយទោះក្នុងចិត្តដឹងហើយថានាងដឹងរឿងនេះរួចមកហើយកាលនៅក្រុមហ៊ុន ៕
« អត់ទេ!! អូនចង់នៅក្បែរបង » នាងធ្វើរឹកម្ញិកម្ញក់ ចូលតួកំសត់ដាក់គេ ខណៈគេសូញសាញសម្រេចចិត្តមិនត្រូវ បើហៅចូលផ្ទះប្រពន្ធឃើញ បើទៅជាមួយសង្សារប្រពន្ធច្បាស់ជាដឹង ព្រោះអីថ្ងៃនេះគេខលប្រាប់លេខាអោយលុបការងារថ្ងៃនេះទាំងអស់ចោលពេលនិយាយទូរស័ព្ទប្រពន្ធក៏នៅក្បែរនោះប្រាកដជាស្ដាប់លឺហើយ ។ ខណៈនោះរាងកាយតូចយ៉ុងជីដើរមកពីក្រោយហើយហួសធ្វើជាមិនឃើញចេញទៅស្របមានឡានមួយមកដល់ ហើយនាងក៏ឡើងឡានទៅបាត់ ធ្វើអោយអ្នកមានឈ្មោះជាប្ដីជ្រួញជញ្ជើមរួចបង្ហាញកែវភ្នែកកំណាចសម្លឹងឡានដែលមាននាងតូចនៅក្នុងនោះ រឹតតែខឹងជាឡានដដែល ដែលជូននាងមកកាលពីយប់មិញ ។ ជុងហ្គុកអោបចង្កេះតូចសង្សារចូលផ្ទះ លែងក្រែងចិត្តហើយ ចាំមើលគេនិងធ្វើអោយនាងឆ្កួតឈាម ពិបទដែលហ៊ានទៅជាមួយប្រុសផ្សេង ។
យ៉ុងជី អង្គុយឆ្ងោកមុខចុះខណៈទឹកភ្នែកស្រក់បន្ដាក់គ្នា ។ ទិដ្ឋភាពស្និតស្នាលប្ដីនាងជាមួយស្រី នាងបានឃើញទាំងអស់ ទើបតេហៅមិត្តមកទទួលមិនចង់ឡើយឃើញគេនាំស្រីមកសាសងនៅផ្ទះអោយនាងឃើញឆៅៗ ក្នុងចិត្តណែនថប់សឹងតែដកដង្ហើមមិនចេញឃើញហើយក៏ទើសភ្នែកបើមិនចេញនាងអាចនិងស្លាប់ក៏ថាបាន ។
ដាណេលដៀងភ្នែកតាមកញ្ជក់ អត់មិនបានខឹងជំនួសណាស់ ដែលអាប្ដីចោរម្សៀតយកស្រីមក មិញនេះគេក៏ឃើញហើយឈឺចិត្តជំនួស តែមិនសួរនាំឡើយបើនាងចង់ប្រាប់គេក៏ញញឹមចាំស្ដាប់និងផ្ដល់យោបល់អោយជានិច្ច ។
![](https://img.wattpad.com/cover/230253402-288-k997463.jpg)
YOU ARE READING
« គូកម្ម » ♥️ (completed )
Fanficស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមកនេះអូនមិនស្ដាយឡើយ ដែលស្រលាញ់បង » .................................