ភាគទី២២:ធ្វើយ៉ាងមិចទើបភ្លេចបងបាន

677 28 0
                                    

« កូនប្រសារ ប្អូនថ្លៃ !! » លោកប៉ានិងបងប្រុសបន្លឺស្របគ្នាហើយសើចតិចៗ !! ខុសពីនាងតូចដែលចំហរមាត់គាំងនិយាយលេងចេញក្រោយលោកប៉ានិងបងប្រុសប្រើសព្វនាមហៅអាកាម៉ាប់នោះ !! ដេវីដស្ញេញបញ្ជេញស្នេហ៍ញាក់ចិញ្ជើមបែបឌឺធ្វើអោយយ៉ុងជីនាងក្ដៅក្រហាយឆួលឆេះអស់ ហើយបែរមកសម្លក់លោកប៉ានិងបងប្រុសឆ្លាស់រៀងគ្នាក្ដាប់ដៃណែនដូចចង់សុីសាច់ !!

« លោកប៉ា ? » នាងបន្លឺឡើងដោយឃ្នើសចិត្តចង់ស្រែកយំភ្លាមៗ ហើយទន្រ្ទាំជើងដោយមិនពេញចិត្តពេលលោកប៉ាហៅគេបែបនេះ ។

« ជាស្រីស្រែកជំទាលលឺថ្នាក់នេះ មិនក្រែងចិត្តគូរដណ្ដឹងដែលឈរទៅខាងមុខនេះរឺយ៉ាងមិចស្រីពៅ » បងប្រុសលេបខាយដោយលើកដៃច្បិតចុងច្រមុះប្អូនស្រីដែលពូកែស្រែកជំទាលលឺនោះលឺអាសូរតែនៅឆ្ងាយគ្នាស្ដាប់មិនលឺ !! នាងតូចខឹងច្រាលនូវប្រយោគបងប្រុស ស្អីគូរដណ្ដឹងស្អី នាងគ្មានទេហើយក៏មិនចង់បាន ! នាងវៃដើមទ្រូងបងប្រុសហើយបែរមកនិយាយសាច់ការជាមួយលោកម្ដង ទាំងផើតផតបុកពោះបើលោកប៉ានិយាយលេងមិនអីទេ បើមែននាងនិងទំនាស់ដាច់ខាត ហើយនិងរត់ទៅរស់នៅចំការជាមួយអ្នកម៉ាក់វិញជាមិនខានឡើយចាំមើលចុះ !!

« លោកប៉ាមិនមែនជាការពិតត្រូវទេ ? » នាងសម្លឹងមើលដេវីដហើយបានសួរលោកប៉ាបញ្ជាក់ !! លោកប៉ាញញឹមមុនងក់ក្បាលបញ្ជាក់ជាការពិតណាស់គាត់បានជាប់សម្ដីនិងមិត្តហើយមិនអាចក្រឡាស់បានទេ !! យ៉ុងជី នាងធ្មឹងហាក់គាំងនិងអ្វីគ្រប់យ៉ាងដែលបានទទួលដឹងលឺ នាងមិនបានស្រលាញ់ហើយកាន់តែមិនអាចស្រលាញ់គេបានព្រោះបេះដូងនាងមានអ្នកផ្សេងរួចរាល់ហើយ !! នាងលែងតបតរហើយឈានជើងទៅអង្គុយលើសាឡុង ដោយលោកប៉ាក៏ដកដង្ហើមធំព្រោះមិនអាចក្បត់សម្ដីបាន !! ដេវីដក្រោយពីឈរមើលគូរដណ្ដឹងជាមួយអនាគតលោកប៉ាក្មេករួចមកក៏បានលាគាត់ទៅវិញ !! ហើយបងប្រុសក៏អង្គុយធ្វើការដូចដើមក្នុងបន្ទប់ជាមួយលោកប៉ា ដោយប្អូនស្រីអង្គុយចាំគ្មានមាត់ករមួយអឺស ។

______________

   មួយម៉ោងក្រោយបងប្រុសនាងមកសម្រាកពីការងារដោយលោកប៉ាត្រូវទៅជួបមិត្តចាស់ទើបក្នុងឡានមានតែបងប្អូនពីរនាក់ !! តាមផ្លូវយ៉ុងជី នាងអើតមើលដាក់មុខផ្អឹបកញ្ជក់ឡានដើម្បីមើលឃើញពីភាពអ៊ូរអរនាងពេលរាត្រីហើយអញ្ជឹងគិតសឹងតែស្ទះម្ដងគ្រាន់តែនឹកឃើញសម្ដីលោកប៉ាកាលនៅក្រុមហ៊ុនទើបនាងបញ្ចេញដង្ហើមធំជាច្រើនសារ !! ងឺត ឡានឈប់ពេលផ្លូវខាងមុខលោតស្ទប់ភ្លើងក្រហម នាងរំពៃមើលខាងក្រៅកញ្ជក់មានមនុស្សជាច្រើនកំពុងថ្នើរជើងក្នុងនោះក៏មានមនុស្សម្នាក់រូបរាងដូចដែលនាងបានស្គាល់ទើបនាងតាមមើលមិនដាក់ភ្នែកែពេលគេបែរមកផ្ទៃមុខដែរនាងតែងនឹករលឹកក៏បង្ហាញច្បាស់ពេញភ្នែកគេតែងខ្លួនដោយស្លៀខោខូប៊យអាវយឺតសរស្បែកជើងករវែងពណ៌លឿងចាស់និងមានកាសប្លូធូជាប់ត្រជាក់សងខាងបែបសាមញ្ញ នាងលើកដៃអង្អែលកញ្ជក់រួចប្រើដៃម្ខាងញីត្របកភ្នែកអោយច្បាស់ថានាងមិនបានស្រមៃផ្ដេសផ្ដាស !! កាន់តែច្បាស់គឺគេពិតៗ នាងមផ្ដើមញ័រចង្កាឆួលចុងច្រមុះភ្នែកក្ដៅផ្សារ ដោយទប់មិនជាប់វាបានស្រក់ចុះមក នាងទប់មិនជាប់ពិតមែន នាងពិតជានឹកគេខ្លាំងណាស់ ទោះរយៈពេលដែលនាងខំបំភ្លេចដ៏ដោយក៏នៅតែមិនអាចក្បត់បេះដូងខ្លួនឯងបានឡើយ !!
« ហ្អឹក....ៗៗៗៗ » ទឹកភ្នែកស្រក់ដូចបាក់ទំនប់ខំទប់កាន់តែស្ទះទ្រូង នាងលើកប្រអប់ដៃម្ខាងខ្ទប់ទ្រូងហើយបណ្ដោយអោយទឹកភ្នែកស្រក់មកតាមអំពើចិត្ត !! អ៊ុនវ៉ុនដែលស្ដាប់លឺប្អូនយំក៏បែរមករកហើយទាញនាងមកមុនសម្លឹងមើលថាកើតអីបានជានាងយំ !!

« ជី!! ឯងកើតអី .. ហេតុអ្វីយំ »
« នរណាធ្វើអីឯង រឺមានសត្វទិច ប្រាប់បងមក » អ៊ុនវ៉ុនទាញប្អូនអោបជាប់ទ្រូងលើកដៃអង្អែលក្បាលនាងស្រាលៗលួងលោមតាមអ្វីដែលអាចធ្វើបាន គេភ័យណាស់សុខៗក៏យំចេញមក !! យ៉ុងជីដង្ហក់ក្រោមទ្រូងកក់ក្ដៅបងប្រុសនាងចង់បញ្ចេញវាមកអោយអស់បើខំទប់ទៀតអាចដឹងគាំងទ្រូងស្លាប់មិនខាន ហើយខ្ញាំដៃបងប្រុសជាប់ទទួលយកការលួងលោមខ្លះ ។

« បងប្រុស... ខ្ញុំនឹកគេ... នឹកគេខ្លាំងណាស់ ហ្អឹកៗៗៗ » ចិត្តដែលស្រលាញ់ទោះបំភ្លេចយ៉ាងណាក៏មិនបាន មនុស្សមួយទាំងមួលបំភ្លេចបានយ៉ាងមិច !! គេអាចនិងស្អប់នាងហើយបំភ្លេចនាងចោល តែនាងមិនអាចសោះចិត្តស្រលាញ់6ឆ្នាំមកនេះសន្សំទុកមិនដែលមានម្ដងណាដែលថយចុះឡើយ គឺមិនដែលសោះ ។ អ្នកជាបងប្រុសអោបអង្អែលខ្នងប្អូនទោះមិនអាចចែកចិត្តឈឺចាប់ដែលនាងមានដក់ក្នុងចិត្តយ៉ាងណាបានតែនៅក្បែលួងលោមចាំស្ដាប់រាយរ៉ាប់គឺជាតួជាទីបងប្រុស !!!

« ធ្វើយ៉ាងមិចទៅ បងប្រុសខ្ញុំមិនអាចភ្លេចគេឡើយ » ក្រោយធូរស្បើយខ្លះនាងបន្ដប្រយោគដ៏សែនទឹងថប់ប្រាប់បងប្រុសហើយអណ្ដឺតអណ្ដត់ក្នុងទ្រូងបងប្រុសដូចក្មេងបៀមដៃ !! តឹង សញ្ញាភ្លើងបៃតងលោតឡើងអ៊ុនវ៉ុនបើកសន្សឹមៗចេញដោយដៃម្ខាងសម្រាប់ទប់ចង្កូតឯដៃម្ខាងទៀតលើកអង្អែលក្បាលប្អូនស្រាលៗ ហើយក៏លួងលោមនាងជារឿយដល់នាងទន់ករល្អូកលើដៃរបស់គេ ទើបអៀបឡានកៀនផ្លូវបន្ដិចមុនលើកដាក់អោយនាងគេងអោយស្រួលហើយលើកដៃវៀសទឹកភ្នែកលើថ្ពាល់ប្អូនដែលនៅជាប់លើថ្ពាល់ដោយចិត្តអាណិតប្អូនជាពន់ពេក !!!

« ហឺក... ជុងហ្គុក...ជុង  » សម្លេងម្ហបៗ បានមកពីការមមើរ នាងអោបត្រដុសដៃ ទើបបងប្រុសដោះអាវក្រៅមកដណ្ដប់អោយមុនបើកឡានបន្ដទៅផ្ទះ ដោយខឹងចិត្តណាស់ដែលត្រូវមើលប្អូនស្រីយំនឹកអាចង្រៃនោះបើបានជួបផ្ទាល់និងដាល់អោយបែកមុខមិនខានដែលហ៊ានធ្វើអោយប្អូនស្រីជាទីស្រលាញ់គេស្រក់ទឹកភ្នែក ។

____________________

« គូកម្ម » ♥️ (completed )Where stories live. Discover now