ភាគទី៣៨:មិនខ្វល់តែហួងហែង

620 30 0
                                    

 

ក្រោយពេលប្រជុំគេក៏ទៅជាមួយសង្សារពិតមែន ។ រាងតូចច្រឡឹងទម្រាំដើរដល់ផ្ទះគឺ7យប់ហើយ នាងចំណាយទឹកភ្នែកដូចស្ទឹងមិនចេះរីងហួត !! ទោះក្នុងចិត្តនាងឈឺនាងកំពុងយំតែនាងមិនបានខ្វល់ឡើយ មកដល់ភ្លាមនាងចាប់បន្លែសាច់ដើម្បីធ្វើម្ហូបចាំគេមិនមែនទេគឺប្ដីរបស់នាង ។

...នាងតូចអង្គុយក្ដោបជង្គង់លើពូកម៉ោង2អាធ្រាតទៅហើយតែប្ដីមិនទាន់ឃើញមកវិញឡើយ នាងភ័យបារម្ភខ្លាចមានរឿងអីកើតឡើងចំពោះគេបានជាមិនព្រមដេកឡើយ !! មួយសន្ទុះក្រោយសម្លេងឡានរត់ចូលត្រចៀកដាក់អោយរាងកាយតូចត្រូវងើបឈរត្រង់ខ្លួន រងចាំគេ ៕

  ក្រាក *** សម្រឹបទ្វារបន្លឺឡើងស្របវត្តមានជុងហ្គុកចូលមក អ្វីដែលឃើញមុនបង្អស់គឺស្នាមញញឹមរបស់ភរិយានេះនាងចាំគេ ?? គំនិតរសាត់ឡើងខណៈនាងតូចធ្វើនាទីជាប្រពន្ធដ៏ល្អដើរមកយកអាវក្រសេពីដៃមាំហើយដោះអាវសឺមីមួយជាន់ទៀត ។

« ជុងត្រូវការទឹកត្រជាក់ទេ? » គេក្រវីក្បាលខណៈខ្សែភ្នែកមិនដកពីនាងឡើយ ហើយតបវិញដោយការមិនពេញចិត្ត

« ប្រាប់ហើយមែនទេថាជាប់ប្រជុំ មិនបាច់សំកុកចាំឬមិនចេះស្ដាប់ !! » គេកំហកដាក់ ឃ្នើសចិត្តជាខ្លាំងប្រាប់ហើយថាមិនបាច់ចាំ មិនចេះស្ដាប់មែនគួរអោយសាំញាំ !!

« អោយខ្ញុំគេងបានយ៉ាងមិច បើប្ដីរបស់ខ្ញុំមិនទាន់ត្រលប់មកផ្ទះផង » នាងតបទាំងប្រឹងបៀមទឹកភ្នែក មិនតែប៉ុណ្ណឹង នាងនៅតែញញឹមខណៈគេជ្រួញជញ្ចើមហើយដើរបំបុកស្មាស្រឡូនចូលបន្ទប់ !! គួរអោយធុញវើយប្រាប់និយាយមិនស្ដាប់គ្នាសោះកុំអីនៅជាមួយសង្សារបាត់ហើយ ។

តំណក់ទឹកស្រក់ពីប្រឡង់កែវភ្នែក ដៃស្រឡូនលើកខ្ចប់ទ្រូងវាឈឺខ្លាំងណាស់ ខំបារម្ភពីគេតែក្នុងភ្នែកគេនាងជាមនុស្សរំខានទៅវិញ !!!

     ពេលគេចេញពីបន្ទប់ទឹកនាងឈរចាំជាស្រាច់រួចហុចខោអាវគេងយប់អោយ ។ បន្ទាប់នាងទាញកាយមាំអង្គុយលើពូកដោយឡើងជូតសក់អោយ !!! ជុងហ្គុកដកដង្ហើមធំបន្ដិចពេលដែលរួចក៏ប្រាស់ខ្លួនដេកយកតែម្ដងព្រោះអស់កម្លាំងណាស់ក្នុងការរំលឹកមេរៀនជាមួយសង្សារ !! នាងតូចសម្លឹងមើលខ្នងមាំជាប្ដីគេប្រហែលប្រជុំអស់ច្រើនម៉ោងហើយទើបងងុយខ្លាំង ដៃស្រឡូនទាញផាហ៊ុមដណ្ដប់អោយប្ដីរួចសសៀរខ្លួនគេងអោយគេពីក្រោយខណៈធ្លោយទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ ខួរក្បាលនាងចេះតែគិតឬក៏មកពីទង្វើប្ដីនាងអោយឃើញច្បាស់ពេកទើបវាចេះតែរសាត់បង្កអោយចិត្តឈឺ ។ សភាពដែលជិតប្រេះស្រាំ តើអាចនៅទ្រាំទ្ររួចទេបើនាងតែម្ខាងជាអ្នកខំផ្គុំ ?? តើនាងអាចទ្រាំបានដល់ពេលណាទៀត !!

« គូកម្ម » ♥️ (completed )Where stories live. Discover now