នាព្រឹកថ្ងៃថ្មី ...ជុងហ្គុកកំពុងតែដើរអោនមុខចុះ ហាក់អស់សង្ឃឹមក្នុងការរកនាងតែគេមិនបោះបង់ឡើយ !!ជើងមាំបញ្ឈប់ងក់ពេលមាននរណាម្នាក់ទប់ស្មាមិនអោយដើររួច ទើបនាយងើយមុខមើល !!!
« ជា ជេន ជុងហ្គុកត្រូវទេ » បុរសមាឌឌាំង ស្លៀកពាក់ខ្មៅមិនខុសពីដៃគូម្នាក់ទៀត សួរឡើង !!
« ហើយយ៉ាងមិច » ជុងហ្គុកតបទាំងឆ្ងល់ !!!
« ចាហ្វាយពួកខ្ញុំអោយមកទទួល »
« ចាហ្វាយឯងជាអ្នកណា » នរណានោះ សុខៗក៏អោយមកទទួលស្ដាប់មើលទៅដូចមិនទុកចិត្តសោះ ។
« បើលោកចង់ជួបប្រពន្ធ មកតាមខ្ញុំ » បុរសពីរនាក់នោះបើកទ្វារឡានដោយលាដៃអញ្ជើញចូល ខណៈជុងហ្គុករេរាមិនដឹងថាគួរទៅរឺអត់ ព្រោះតែប្រពន្ធម្នាក់មិនខាតអ្វីទេគ្រាន់តែឡើងឡាន ណាមួយជាប្រុសមិនខាតបង់ខ្លាវឡើយ !! គិតមួយសន្ទុះហើយទើបឡើងតាមការបបួលអញ្ជើញ ហើយបុរសពីនាក់នោះឡើងខាងមុខ មុនបញ្ជាឡានតាមទិសដៅ ៕!
ប្រើពេល3ម៉ោងទម្រាំមកដល់ តាមផ្លូវជុងហ្គុកមិនដេកឡើយខ្លាចពួកគេជាជនឆបោក មិនស្រួលអាករសម្លាញ់ឯងមុនរកឃើញប្រពន្ធ ។ ជើងមាំឈានចុះមក ហើយដើរតាមមាឌឌាំងអ្នកដែលនាំមក ខណៈភ្នែកសម្លឹងមើលជុំវិញតាមសង្កេតខ្លាចមានអ្វីមិនប្រក្រតីនិងបានការពារខ្លួនមុន ។ មកដល់ផ្ទះវីឡាមួយដែលមានផ្កាហ៊ុមព័ទ្ធគួរអោយចង់រស់នៅមុនភ្នែករេប៉ះចំកាយតូចដែលអង្គុយលើរទេះរុញ មិនបង្អង់គេក៏រត់មករកនាងភ្លាមដោយបន្ទាបខ្លួនអោបនាងយ៉ាងណែនអស់ពីចិត្តដែលនឹក ។
« យ៉ុងជីពិតជាអូនមែន » គេទាញនាងអោយប្រឈមមុខដោយលើកដៃក្ដោបមុខតូចហើយលោថើបជាច្រើនខ្សឺត ។ យ៉ុងជីពេកមាត់ខណៈតំណក់ទឹកហូរកាត់ផែនថ្ពាល់ ចុងក្រោយនាងបានជួបប្ដីរបស់នាងវិញហើយ !!
« បងនឹកអូនណាស់ » គេទាញនាងអោបសារជាថ្មី ពិតជាសប្បាយចិត្តរកអ្វីព្រាបមិនបានឡើយ !! តែងស្រមៃថ្ងៃណាមួយនិងបានជួបឥលូវក្លាយជាការពិត ហើយគេនិងប៉ះប៉ូវសងនាងវិញរាល់កំហុសដែលធ្វើដោយនាងឈឺចាប់ ដោយមើលថែនាងពេញមួយជីវិត ។
« អូនក៏នឹកបងដូចគ្នា » នាងឈ្មុលចូលដើមទ្រូងកក់ក្ដៅដែលខានអោបជាយូរ ហើយដាក់ដៃអោបរឹតបន្ថែមទៀត ក្នុងពេលនេះដូចភពផែកដីទាំងមូលមានតែគេពីរនាក់អញ្ជឹង ។
« ហេតុអ្វីទៅរត់ចោលបង » មួយសន្ទុះទើបគេព្រមលែង ដោយលើកដៃវែកអស់អោយនាង ។
« បងប្រុសប្រាប់ថាបងមានស្រីថ្មី ហើយមិនបាច់នៅជាមួយទៀតទេ » គេជ្រួញជញ្ជើមឆ្វាច់ ដោយរឹកពាខឹងអីតិច មានស្រីស្អី២ខែមកនេះមិនដែលប៉ះស្រីឡើយ សូម្បីតែចុងសក់ ចេះនិយាយទៅកើតមានស្រីថ្មី រឹតតែខឹងពេលដឹងថាបងប្រុសនាងនេះហើយជាអ្នកបំបែកបាក់អោយគេខំដើររកប្រពន្ធសឹងជ្រែកដី ។
« បងមានស្រីថ្មី !! » គេអង្អុលខ្លួនឯងបែបមិនដឹងខ្យល់អីសោះ ខណៈប្រពន្ធធ្វើមុខស្ងួតងក់ក្បាលតិចៗទាំងអន់ចិត្ត ។ ស្របពេលនោះម្ចាស់កាយសង្ហាអ៊ុនវ៉ុនដើរចេញមកដោយជ្រែងហោប៉ៅឡូយឆាយ មិនភ្ញាក់ផ្អើលឡើយដែលឃើញប្ដីប្អូនស្រីព្រោះគេជាអ្នកអោយមនុស្សទៅទទួលមក ។ ជុងហ្គុកប្ដូរទិសដៅភ្នែកបែបសម្លក់ទៅបងថ្លៃមាត់ឆ្កែ ពិនណាស់និយាយបង្ខូច និងអិចអួចនាំប្តពន្ធគេរត់ បើមិនគិតជាបងថ្លៃជាបងប្រុសប្រពន្ធកុំអីដាល់អោយបែកមាត់អាយះដល់គុម្ពត្រជៀកមិនខាន ។
អ្នកដែលត្រូវគេសម្លក់ជ្រួញជញ្ជើមឃ្នើសចិត្តជាខ្លាំង ទើបកំហកដាក់ ។« សម្លក់រកម៉ែឯងស្អី អាមុខដូចឆ្កែ » យ៉ុងជីចាប់ដើមដៃប្ដីតិចៗពេលគេក្រោកឈរពេញរាង ដូចកំពុងប្រកាសសង្រ្គាមជាមួយបងប្រុសនាងតាមក្រសែភ្នែកអីបែបនេះបបួលអោយនាងខ្លាចថានិងមានរឿងអ្វីកើតឡើង ។
« ឥលូវមុខដូចឆ្កែថែមទាំងសម្លក់ភ្នែកអោយដូចអាបទៀតអានេះ » អ៊ុនវ៉ុនជេមិនសំចៃមាត់ ហើយពេបមាត់តិចឌឺដងប្អូនថ្លៃ ក្រៅខោ ។« បងប្រុស » យ៉ុងជីហៅបងប្រុសតិចៗ ដោយទឹកមុខអង្វរករមិនចង់អោយប្រើសម្ដីដាក់ប្ដីនាងឡើយព្រោះគេដូចកំពុងខឹងខ្លាំងមែន ដៃក្ដាប់ឡើងបែកសរសៃរវាមពេញដៃហើយ ។
« ខឹង ចង់ដាល់យើងមែនទេអាចម៌ឆ្កែ ដាល់មក បើខ្លាំងដាល់មក » អ៊ុនវ៉ុនផ្កើនដោយធ្វើថ្ពាល់ប៉ោងហើយសើចឌឺ ខណៈអ្នកម្ខាងទៀតទ្រាំលែងបាន ។
« ដឹប*** អ្អាកក់ »______________
YOU ARE READING
« គូកម្ម » ♥️ (completed )
Fanfictionស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមកនេះអូនមិនស្ដាយឡើយ ដែលស្រលាញ់បង » .................................