ភាគទី២៧: ថ្នាំ...??

791 31 0
                                    



ព្រឹកថ្ងៃថ្មី....

     បន្ទប់ផាសុខភាពរៀបចំលម្អដោយសម្ភារៈទំនើបក្បូរក្បាច់គាប់ភ្នែក គួរអោយចង់ស្នាក់នៅទេសភាពត្រកាលបើដាក់ភ្នែកចោលទៅកញ្ចក់ថ្លាអាចមើលឃើញក្រុងសឹងទាំងមូលប្រាកដណាស់បន្ទប់បែបនោះច្បាស់ជាលំដាប់សេដ្ឋីស្នាក់ជាមិនខាន !! ពន្លឺព្រះអាទិត្យបាចសាចឆ្លុះតាមកំណាត់ផ្ទៃវាំងននសរ បង្ហាញទិសភាពបន្ទប់ទាំងមូលនេះឡើង បើក្រលេកមើលស្រីប្រុសមួយគូរដែលកាយទាំងពីរស្ទើក្លាយជាសាច់តែមួយ!! បើមិនប្រាប់ច្បាស់ប្រាកដជាគិតថាប្ដីប្រពន្ធមកក្រេបទឹកឃ្មំហើយ !! ដៃស្រឡូនដូចបន្លាក្រូចបង្អូសចុចលើបបូរមាត់អ្នកកំពុងដេកលក់តិចៗនាងអង្អែលលើផ្ទៃមុខសង្ហាថ្នាក់ថ្នមដោយក្ដីស្រលាញ់ !! នាងស្រលាញ់គេណាស់ ស្រលាញ់ជាយូរហើយម្ដេចនិងរៀនធ្វើចិត្តភ្លេចបាននោះ មនុស្សទាំងមូលទោះបែកគ្នាយូរតែជួបវិញក៏មិនដែលនិងថាភ្លេចទាំងស្រុងបាន ណ្ហើយមានតែធ្វើតាមបេះដូងទោះឈឺចាប់ក្ដី លើកនេះនាងដាក់ចិត្តយ៉ាងច្បាស់និងនៅជាមួយមនុស្សដែលស្រលាញ់ទោះគេមិនពេញចិត្តអោយតែបានក្បែរដូចដើមនាងមិនខ្លាចទេ ទោះត្រូវថ្មបាក់រងសង្កត់ក៏ដោយ ។

«  ជាកូនទន្សាយប៊ុននីរបស់ខ្ញុំពីមុនមែនទេ » នាងទម្លាក់ដៃចុះហើយសម្លឹងមើលមុខសង្ហា ពេលដេកលក់បែបនេះគួរអោយស្រលាញ់ណាស់ !! គេជាប៊ុននីសម្រាប់នាងតែពេលលង់លក់ប៉ុណ្ណោះបន្ទាប់ពីនោះមិនមែនទេជាលោកពូឃោឃៅដែលតែងគម្រាម និងបំពានរាងកាយនាង តែយ៉ាងណាទោះជាអាក្រក់ម្នាក់នេះស្មគ្រ័ចិត្តកាយជានិច្ចសម្រាប់គេ ។

   ដំណក់ដង្ហើមធំច្រាលឡើងរំពេចស្រាប់តែបើកភ្នែកក្រឡោតធ្វើអោយកាយតូចភ្ញាក់បន្ដិច រំកិលខិតចេញព្រោះគេមិនមែនប៊ុននីនាងទៀតទេជាជេន ជុងហ្គុកដែលគ្រាន់តែក្រលេកប៉ះក្រសែភ្នែក ក៏គួរអោយព្រឺឆ្អឹងខ្នងដែរ !!

« ខ្ញុំ... !! សុំទោសបើរំខានដំណេកនោះ » នាងអោនគេចពីក្រសែភ្នែកកំណាចព្រមទាំងខ្ញាំជើងចូលគ្នា ព្រោះគេសម្លឹងនាងមិនដាក់ភ្នែកថែមទាំងប្រើដោយភ្នែកកំណាចដូចខ្លា ធ្វើអោយនាងត្រូវភ័យរឹងខ្លួនត្រជាក់ចុងដៃចុងជើង ។

« គូកម្ម » ♥️ (completed )Where stories live. Discover now