ភាគទី២១: កូនប្រសារប្អូនថ្លៃ

691 28 0
                                    

     ស្ថិតតាមផ្លូវនៃទីក្រុងបារីសនាពេលល្ងាច ដែលមនុស្សម្នាភាគច្រើនចេញមកដើរកម្សាន្ដមិនជិនណាយស្របស្នាមញញឹមបញ្ជេញឡើងជាទីគាប់ចិត្ត ។ តែខុសពីស្រីតូចដែលត្រូវគេចាប់បង្ខំមកតាម មុខក្រម៉ូវគ្មានសរីសួស្ដី ដែលកំពុងស្ថិតក្រោមតង់អាហារតាមចិញ្ជើមផ្លូវ កាន់តែខឹងខ្លាំងនោះគឺអាតាបុិរោគចិត្តនោះយកខ្នោះដៃដាក់ភ្ជាប់ដៃរបស់នាងនិងខ្លួនវាកាន់តែពិបាកក្នុងការធ្វើអ្វីមួយទោះចង់រត់ក៏មិនកើត ហើយត្រូវមកអង្គុយមើលគេញាំអាហារ នេះជាអារម្មណ៍ធុញថប់ណាស់សម្រាប់នាងក្នុងពេលនេះសឹងតែស្ទះទ្រូងអោយងាប់បាត់ទេ អោយតែម៉ាកនឹង !!

« មិនញាំទេហេស៎ » កម្លោះសង្ហាបន្លឺឡើងហើយចម្លើយនោះគឺជំនួសដោយមុខក្រម៉ូវរបស់នាងទើបកាន់សមចាក់សាច់គោមួយដុំបញ្ជុកនាង !!! តែនាងមិនបានហាមាត់ឡើយ ហើយថែមទាំងបញ្ជេញខ្យល់បែបធុញទៀតផង ។

« ហាមាត់ រឺចង់អោយខ្ញុំបង្ខំ ? »
« មនុស្សចង្រៃ » នាងបញ្ចេញខ្យល់ដង្ហើមវែងៗដោយធុញ មុនហាមាត់ទទួលសាច់ពីគេ ទំពាយ៉ាងជូជត់ក្នុងជីវិត > <

« ម្ដងទៀត » នាយសង្ហាបញ្ជុកនាងតូចជាលើកជាពីរដោយកែវភ្នែកកំហិតបែបគម្រាម ។ យ៉ុងជីនាងហាមាត់ទទួលអាហារពីគេដោយប្រើកែវភ្នែកសម្លក់ វាធ្វើដោយអ្នកបញ្ជុកលួចសើចខ្នក់ខ្នាញ់លើសដើម !! គេក៏បញ្ជុកនាងជាម្ដងហើយម្ដងទៀតដល់អស់ទើបនាងលូកដៃយកទឹកមកផឹកហើយគេក៏យកទឹកដដែលពីនាងមកទឹកដល់អស់ ។

« លែងខ្ញុំបានហើយ !! » នាងទទួតអង្វរដោយប្រើភ្នែកបែបទន់ភ្លន់តែក្នុងចិត្តវិញសឹងតែជេរគេអោយណាណីម្ដងទេដែលមកធ្វើបែបនេះ ធ្វើដូចធ្លាប់ស្គាល់ទាំងឈ្មោះអីមិនស្គាល់ផង

« គង់តែលែងទេ តែឥលូវត្រូវទៅកន្លែងមួយជាមួយខ្ញុំ » គេលូកកាបូបដកលុយដាក់លើតុទើបងើបឡើងបន្ដដំណើរទៅ ។

« បើប៉ារបស់ខ្ញុំដឹងថាកូនស្រីត្រូវគេចាប់ជំរិត លោកឯងច្បាស់ជាងាប់គ្មានដីកប់ » នាងរអ៊ូងូវសម្លក់ផែនខ្នងគេដោយដៃកំពុងត្រូវគេអូសទៅតាម ដោយដៃខ្នោះ ។ នាយសើចតិចៗពេលលឺនាងវាចារ ហើយក៏ទច់ដំណើរយកកូនសោរចាក់ស្រាយខ្នោះដៃហើយជាក្ដីសង្ឃឹមសម្រាប់ណាស់សម្រាប់នាងតូច នាងតាមមើលដោយលួចត្រេកអរ ។

« គូកម្ម » ♥️ (completed )Where stories live. Discover now