ភាគទី២០:មនុស្សចង្រៃហេតុអីក៏ចាប់ខ្ញុំ

670 24 0
                                    

ជើងតូចស្រឡូនបោះជំហានម្ដងមួយជំហានចូលសាលា ភ្នែកតូចក្រឡឹងសម្លឹងមើលទេសភាពនូវសួនច្បាររៀបជារង្វង់និងមានចម្លាក់រូបសៀវភៅធ្វើពីសុីម៉ង់រចនាស្អាតក្បូរក្បាច់ជាទីសរសើរនិងមានផ្កាអបជុំវិញទាក់ទាញប្រសីភ្នែក !!
« ហ្អាយយ ... » រវល់តែមើលផ្កាយ៉ុងជីនាងបុកនិងទ្រូងមាំនរណាម្នាក់បណ្ដាលអោយផ្ងារក្រោយមួយជំហរ តែសំណាងដៃមាំរហ័សទ្រចង្កេះមួយក្ដាប់ជាប់និងទ្រូង ឯដៃស្រឡូនស្រវាតោងស្មាក្រាស់ជាប់ព្រោះតែភ័យ ភ្នែកព្រិចព្រឹមៗស្មានតែខ្លួនឯងដួលទៅហើយ
« អេ នាងច្រម៉ត់ » កម្លោះសង្ហាបែបកូនកាត់ កែវភ្នែកពណ៌សូកូឡា សម្លឹងមើលទម្រង់មុខអ្នកនៅចំពោះមុខ !! យ៉ុងជីព្រិចបើកមុននិងឈរខ្លួនអោយត្រង់ ..
« សុំទោស » នាងអោនសុំទោសមុនដើរចេញទៅ តែមានដៃក្រាស់ចាប់ករដៃនាងជាប់ ...
« អ្អេ ត្រឹមពាក្យសុំទោសគិតថាខ្ញុំព្រមឬ នាងច្រម៉ត់ »
« ចុះចង់អោយខ្ញុំធ្វើយ៉ាងមិច អោយក្រាបសុំទោសដល់ដីឬ អុជធូបបន់ស្រន់អោយលោកទៅកាន់សុគតិភព » yungjii លើកជញ្ជើមសួរទាំងឌឺដង ប៉ះតែបន្ដិចសោះក៏សុំទោសរួចហើយគ្រាន់ជារឿងអច្ចេតនា នេះចង់មកចងកម្មគ្នាទេ.. ប្រាកដណាស់គឺចង់រករឿង
« សម្ដីឈ្លើយគ្រាន់បើ »
« ឈ្លើយតើយ៉ាងមិចទើស »
«...អ៊ុប !!!
បបូរមាត់ឆ្មក់សង្កត់លើបបូរមាត់ក្រមិច ដាក់ទោសដែលហ៊ានផ្ចាញ់មិនឈប់ពូកែណាស់បើមិនដាក់អោយរៀងម្ដង ច្បាស់ជាមិនកែ !! Yungjii បើកភ្នែកធំៗមិននឹកស្មានដៃស្រឡូនរុញស្មាក្រាស់ចេញពីខ្លួនតែគិតរឺថាកម្រើក ដៃក្រាស់ចាប់ក្រសោបកញ្ជឹងករតូចសង្កត់លើសដើម ទើបប្រលែងអោយនាងមានសេរីភាព..
« ផាច់** អារោគចិត្ត
សុីមួយកំផ្លេងភ្លាមៗ បណ្ដាលអោយបែរមុខទៅម្ខាង yungjii នាងរត់ចេញទៅខ្លាចល៎រអារោគចិត្តនោះបំពាន គួរអោយស្អប់មែនជួបមិនបាន1ម៉ោងផងក៏ចាប់ថើប ចុះបើនៅជាមួយពេញមួយថ្ងៃស្លាប់មិនខាន ...!!! កម្លោះសង្ហាអង្អែលបបូរស្រាលៗដោយស្នាមញញឹម សម្លឹងមើលស្រីខ្លួនតូចរត់ចេញទៅ មុនមានឡានមកទទួល ...

————————

វិលមកទីក្រុងសេអ៊ូលពេលនេះក្រុមការងារម្នាក់ៗញាប់ដៃជើងសឹងគ្មានពេលសូម្បីផឹកទឹក!!! ផ្កាយទាំងប្រាំពីរដួងរបស់អ្នកគាំទ្រកំពុងរៀបចំខ្លួនយ៉ាងសង្ហាម្នាក់ៗ ដូចព្រះវាជបុត្រគំរូ ... ។
« ខ្ញុំពិតមិនអាចឃាត់ទឹកភ្នែកបានទេ តែខ្ញុំមិនចង់អោយarmyជាច្រើនឃើញថាខ្ញុំយំ ខ្ញុំពិបាកចិត្តណាស់ hyung » ពិតមិនអាចបន្ធូរព្រោះកាលដែលផ្ដើមក៏ខំប្រឹងជាមួយគ្នារហូតអាចឈរចំណុចមួយដ៏អស្ចារ្យ មានទាំងសើចយំលាយគ្នាគ្រប់រសជាតិ ដោយសារមានអ្នកគាំទ្រទើបពួកគេអាចមកដល់សព្វថ្ងៃហើយថ្ងៃនេះជាការប្រគំតន្រ្ដីដែលគួរអបអររីករាយបែរជាម្នាក់ទប់ទឹកភ្នែកមិនបានទៅវិញ... គ្រប់គ្នាសុទ្ធតែពិបាកចិត្តមិនថាអ្នកគាំទ្រឬពួកគេ !!
« Jimin យើងក៏បានពិភាក្សាគ្នាហើយថាថ្ងៃនេះនិងមកដល់ ហើយវេលាដែរនៅសល់ត្រូវធ្វើអោយបានល្អ »Namjoonគោះស្មានាយកម្លោះតិចមុនដើរទៅកាន់កន្សែងតុបតែង ។ វេលាចេះតែរំកិលទៅមុខឥតឈប់ឈរវេលាសប្បាយរីករាយមិនប្រាកដថាមានជារហូតឡើយ ការប្រគំតន្រ្ដីដែលប្រព្រឹត្តឡើងបន្សល់ក្ដីអាល័យតែពោរពេញដោយក្ដីស្រលាញ់មហិមារ !! 5ម៉ោងកន្លងផុតទៅអ្វីចប់សព្វគ្រប់នៃចាកតន្រ្ដី គ្រប់គ្នាញាប់ដៃជើងជាថ្មីដើម្បីរៀបចំទុក សិល្បៈករប្រាំពីរនាក់នាំគ្នាសម្រាករៀងខ្លួនតែមានមនុស្សម្នាក់រៀបចំវ៉ាលីដើម្បីចាកចេញទៅវិញ ។
« ប្រាប់គ្រប់គ្នាផង មិនបាច់បារម្ភទេ ខ្ញុំគ្រាន់ទៅលំហែកាយមួយសប្ដាហ៍ប៉ុណ្ណោះ » មកដល់ព្រលានយន្ដហោះjungkook បានផ្ដាំផ្ញើរអ្នកចាត់ការហើយមិនប៉ុន្មានម៉ោងទៀតក៏និងត្រូវឡើងទៅហើយ !! គាត់ញញឹមអោបjungkook មុនចាកចេញទៅ ។ ដល់វេលាកំណត់នាយសង្ហាអូសវ៉ាលីឆែកអុីន មុនឡើងយន្ដហោះទៅ .!!!
កន្លងផុត9ម៉ោងយន្ដហោះចុះចត ភ្ញៀវដំណើរជាច្រើនបានចាកចេញទៅរួមមានកម្លោះសង្ហាយើងផងដែរ jungkook ស្ពាយកាបូបរបស់ខ្លួនហើយក៏មានមនុស្សចាំជាស្រាច់និងឡើងឡានធ្វើដំណើរទៅកាន់កន្លែងស្នាក់នៅដែលបានរៀបចំទុកមុនសម្រាប់សេដ្ឋីវ័យក្មេងរូបនេះដែលទើបលាចាកពីប្រភពសិល្បៈ ។
៚ ថ្ងៃថ្មី 
ស្រីតូចyungjii នាងដើរសំដៅទៅថ្នាក់តាមធម្មតាតែទាស់ថាមានស្នាមញញឹមច្រលើម មុនដើរមករកនាងដោយរឹកពាឡូយឆាយ ជាបុរសដែលប្រហើនហ៊ានថើបនាងកាលពីម្សិលមិញ !! ពេលគេសំដៅមករកនាង yungjii នាងដើរគេចធ្វើមើលមិនឃើញគេ តែជាម្ដងទៀតគឺគេចាប់ករដៃរបស់នាងជាប់
« លែង !! » គេចាប់ដើមដៃនាងជាប់ហើយទាញអោយកាន់តែផ្អឹបជាប់និងកាយមាំរបស់គេ
« អារោគចិត្ត !! លែងដៃរបស់ខ្ញុំភ្លាម » នាងរបួលដៃចេញហើយថយចេញបម្រុងដើរចេញតែកម្លោះសង្ហាឈរពាំងពីមុខ !!
« លោកចង់យ៉ាងមិច »
« ចង់នាំនាងទៅដើរលេង »
« មិនទៅ »
« ត្រូវតែទៅជាមួយខ្ញុំ »
« អ្អាយ៎ លែងអាឆ្កួត .. លែងខ្ញុំ » នាងរើបម្រះក្រញែងខ្លួនពេលគេចាប់លីដាក់ស្មា តែមិនបានផលទេគឺគេបានដាក់នាងចូលទៅក្នុងឡានបាត់ហើយក៏ប្រញាប់បើកចេញទៅលឿនស្លេវ ។
————————————

« គូកម្ម » ♥️ (completed )Where stories live. Discover now