ភាគទី៥៧:ភាគបញ្ជប់

1.5K 58 1
                                    


កាយមាំបីសម្បកកាយតូចចេញពីពេទ្យទាំងកណ្ដាលយប់ ដោយមិនមាននរណាម្នាក់បានឃើញគេឡើយ គេសំដៅទៅឡាន ដោយលឿនបំផុតតាមដែរអាចធ្វើបាន មុនសំដៅទៅកន្លែងមួយដែលនាងតែងនិយាយប្រាប់គេថាចង់ទៅ តែពេលនេះនាងលែងមានឱកាសទៀតហើយសូម្បីតែបើកភ្នែកឃើញពិភពលោកវិញម្ដងទៀត ។

__

យប់ដ៏សែនស្ងប់ស្ងាត់ ខ្យល់ត្រជាក់ផាតតាមលលកនៃសមុទ្រធំល្វឹងល្វើយ ទឹកកបោកបក់គ្នាបន្លឺស្នូរមិនដាច់ ផ្ទៃមេឃខ្មៅស្រអាប់ដោយមានព្រះច័ន្ទប្រឹងបញ្ជេញបន្លឺ ស្រាលៗរបស់ខ្លួនមកកាន់ផែនដី !!! យប់ស្ងាត់ត្រមង់ត្រមោច កណ្ដោតកណ្ដែងឯនាយក៏ប្រៀបដូចចិត្តអ្នកដែលសម្លឹងមើលផ្ទៃទឹកទាំងស្រក់ទឹកភ្នែកមិនដាច់គ្នា ,, ជុងហ្គុកដាក់កាយតូចអោយដេកកើយលើទ្រូងមាំរបស់គេ ជាកន្លែងដែលនាងចូលចិត្តគេងខ្លាំងណាស់ !!

« បងនាំអូនមកហើយ..ប្រពន្ធសម្លាញ់..កន្លែងដែលអូនចង់មកនោះអី!! » ជុងហ្គុកផ្ដិតស្នាមថើបលើថ្ពាល់ស្បែកស្រអាប់ភរិយា នុងថើបលើសក់រលោងនាងមួយខ្សឺត ទោះប្រពន្ធគេក្លាយទៅជាយ៉ាងណា គេក៏គ្មានថ្ងៃឈប់ស្រលាញ់បានឡើយ ។

« អូនប្រាប់បងថាចង់មកខ្លាំងណាស់ ..ឥលូវបងនាំមកហើយ...ហ្អឹក..អូនសប្បាយចិត្តទេ.. » ទឹកភ្នែកដិតជាប់លើថ្ពាល់ម្ដងហើយជាម្ដងទៀតបង្អុរស្រក់ចុះរាល់ពេលដែលនឹកឃើញរាល់គ្រប់ទង្វើកន្លងមកដែលធ្លាប់ធ្វើរួមគ្នា ...គេមិនអាចភ្លេចបានឡើយរឹតតែដកជាប់ ទាំងស្នាមញញឹម ទាំងកាយវិការ និងរូបភាពជាច្រើន បង្ហាញតាមអង្គនៃចងចាំបណ្ដាលអោយចិត្តដាច់រហែកហាក់ដូចជាខ្វេះចេញទាំងស្រស់ ... បាត់បង់មនុស្សជាទីស្រលាញ់តើ..តើងាយធ្វើចិត្តទេទាំងគេក្រសោបនាងជាប់ទ្រូងរាល់ថ្ងៃ...បើបាត់នាងទៅដូចជាសម្លាញ់គេអោយស្លាប់ដោយប្រយោលយ៉ាងអុីចឹង ។

« បងនឹកអូនណាស់ជី...ហ្អឹក..» ចុងប្រយោគឧទានខ្សោយ ខណៈម្ចាស់សម្លេងញ័របបូរមាត់ដោយទប់លែងជាប់... គេនៅជិតនាងហើយ..ប៉ុន្ដែបែរជាមានអារម្មណ៍ថាឯកកោណាស់ ចង់អោយនាង..ចង់ឮសម្លេងនាងម្ដងទៀត ប្រាប់ថាស្រលាញ់គេ !!!

« នេះជាអ្វី..អូនសរសេរសម្រាប់បងយូរហើយតើមែនទេ.. » គេដកដង្ហើមវែងព្យាយាមហៅសម្លេងមកវិញ ខណៈពេលនេះគេមើលទៅទន់ជ្រាយខ្លាំងណាស់ អោយតែនឹកដល់អតីតកាលល្អដឹងតែទប់ទឹកភ្នែកលែងជាប់ហើយ ។ សម្លេងមាំបែបញ័រពោលទាំងភ្នែកសម្លឹងមើលក្រដាសលើដៃ ពោលចប់ក៏បើកវាឡើងដើម្បីអាននូវអ្វីខ្លះដែលប្រពន្ធ...ប្រពន្ធសម្លាញ់គេសរសេរជូន ៖ ប៉ុន្ដែគ្រាន់តែផ្ដើមប្រយោគគេក៏យំម្ដងទៀតទៅ ,, ខណៈងើយក្បាលបន្ថូរដង្ហើមមុនអានវាជាថ្មី ...

/ ជូនដល់ប្ដីសម្លាញ់របស់អូន /
ជុងហា៎ កំពុងយំដែរទេនៀក៎ , បងកុំយំ..អូនមិនសប្បាយចិត្តទេបើឃើញបងបែបនោះ អូនធ្លាប់និយាយថាមិចហាមបងកុំយំពេលគ្មានអូនមែនទេ...ស្ដាប់អូន ចាត់ទុកថាសំបុត្រនេះជារូបអូនទៅចុះ.. ! 6ឆ្នាំដែលអូនស្រលាញ់បង..អូនមិនគិតថាស្ដាយក្រោយម្ដងណាឡើយ បងជាបេះដូង ជាកែវភ្នែករបស់អូនបើបងកើតអីឡើងមកនោះអូនប្រាកដជាមិនសប្បាយចិត្តណាស់ឡើយ..ដូច្នេះត្រូវថែខ្លួនណាពេលគ្មានអូនក្បែរ.. អូននិយាយច្រើនពេកហើយបងថាទេ ហុិក.. ។ ស្ដាប់អូនណាជុង រដូវធ្លាក់ព្រិលបងត្រូវស្លៀកពាក់ខោអាវអោយបានក្រាស់ណា...មែនហើយអូនមានការដូសម្រាប់បងគឺអូនដាក់វានៅក្នុងទូខោអាវកុំភ្លេចបើកវាមើលផងណា..អូនធ្វើសម្រាប់បងជាពិសេស , កុំធ្វើការដល់យប់ពេក អូនមិនចង់ឃើញបងឈឺឡើយ , ញាំអាហារអោយទៀងពេលផង ត្រូវញាំអាហារនៅផ្ទះ កុំសូវញាំរបស់ខាងក្រៅព្រោះអូនមិនចង់ឃើញបងចំណាយច្រើន , ត្រូវមើលថែកូនយើងអោយបានល្អ កុំវាយគេអោយសោះទោះមានរឿងអីក៏ដោយត្រូវនិយាយតាមសម្រួល , កូនជាការដូចុងក្រោយដែលអូនជូនបង មើលថែគេអោយដូចបងថែអូនកន្លងនិងស្រលាញ់គេអោយខ្លាំងជាងដែលបងពោលស្រលាញ់អូន..បង្ហាញទង្វើនិងបង្រៀនអោយគេក្លាយជាមនុស្សល្អ.. អូនសង្ឃឹមថាបងនិងមើលថែគេអោយល្អនិងខ្លួនឯង ជាងការដែលអូននិយាយនេះ ... មែនហើយឈ្មោះរបស់កូន , ជេន ជុងយ៉ុងជូ គឺ យ៉ុងជូ បងគិតយ៉ាងមិចដែរ ។ បើជាតិក្រោយមានពិតអូននិងតាមបងគ្រប់ភពគ្រប់ជាតិណាប្ដីសម្លាញ់ ថែខ្លួនផង អូនស្រលាញ់បង ។
/ ពីយ៉ុងជី /

សូម្បីតែសំបុត្រលាផ្ដាំនាងមិនបានគិតខ្វល់និងខ្លួនឯងទេ គ្រប់យ៉ាងរបស់យ៉ាងគឺប្ដីនិងកូន អោយតែពួកគេបានសុខមិនខ្វល់ថាអ្វីនាងអាចផ្ដល់គ្រប់យ៉ាង តែចាប់ពីពេលនេះទៅនាងលែងមានវត្តមានទៀតហើយ នៅបណ្ដាំចុងក្រោយដែលសរសេររៀបរាប់គឺក្ដីបារម្ភ ស្រលាញ់ ដែលមានចំពោះប្ដីនិងកូន ៕

[ចប់]

_____

« គូកម្ម » ♥️ (completed )Where stories live. Discover now