ភាគទី៤៨:ក្ដីស្រលាញ់ពិត

650 24 0
                                    

    

    ពេលងូតទឹកអោយប្រពន្ធរួច នាយបីកាយតូចដាក់លើពូកមុនដើរទៅបើកទូទាញរ៉ូបសរសម្រុងវែងត្រឹមកជើង មកស្លៀកអោយនាង រួចថើបថ្ងាស់នាងមួយខ្សឺតធំ មុនបន្លឺប្រយោគ !!

« បងងូតទឹកមួយភ្លែត » នាងភ្ញោចងក់ក្បាលដោយញញឹមស្រាលពេលចូលបន្ទប់ទឹកបាត់ ទើបប្រឹងដើរទាំងលំបាកមកដាក់បង្គុយមុខកញ្ជក់ ៕ កែវភ្នែកស្រអាប់សម្លឹងមើលខ្លួនឯងក្នុងកញ្ជក់ ក្រោមភ្នែកស្លក់ ផ្ទៃមុខទាំងមូលស្រគត់ស្រគំមិនល្អផង់ដូចមុន មានតែស្បែកដណ្ដប់ឆ្អឹងសាច់ក៏មិនថ្លា បបូរមាត់ស្ងួតក្រៀម ដៃស្រឡូនលើកអង្អែលមុខទាំងភ្នែករលីងរលោង នាងជិតស្លាប់ហើយគ្រប់យ៉ាងក៏មិននៅល្អដូចមុនឡើយ ។ ទឹកភ្នែកស្រក់ពីប្រឡង់ភ្នែកដោយភាពសោកសៅ នាងពិតជាចង់នៅជាមួយប្ដីដល់ចាស់កោងខ្នងណាស់ តែមិនអាចឡើយ ព្រហ្មលិខិតចារមក តម្រូវអោយនាងត្រូវទៅគ្មានអ្វីប្រកែកបាន ៕

ខណៈនាងអង្គុយគិតអណ្ដែតអណ្ដូង ស្របបង្ហាញវត្តមានអ្នកជាប្ដីចេញមក !! រាងកាយមាំស្លៀកខោខ្លីខ្មៅនិងអាវយឺត ដែលនាយបានឃើញពេលចូលបន្ទប់ទើបគិតថាប្រហែលជារបស់បងប្រុសប្រពន្ធទើបយកមកស្លៀក ៕ នាយលើកកន្សែងជូតសក់ ស្របដំណើរមករកកាយតូច ហើយដាក់ដៃលើស្មាច្រឡឹង ។

« សម្រស់អូនមិនដូចមុនឡើយ បង....» នាងតូចចិត្តនិងខ្លួនឯងជាខ្លាំង ទឹកមុខស្រពោនបង្ហាញឡើងហាក់ប្រាប់ពីអារម្មណ៍ទាំងមូលនាពេលនេះ ។

« បងមិនបានគិតរឿងនិង បងស្រលាញ់អូនពិត មិនមែនសំបកក្រៅ » នាងកាន់តែរលីងរលោងមួយកម្រិតទៀត ពេលលឺសម្ដីគេ ។

« បង!! » នាងញ័រមាត់រកកល់ចង់យំពេលលឺសម្ដីអ្នកជាប្ដី ។ ជុងហ្គុកបង្វិលកាយភរិយាតូចអោយប្រឈមមុនលុតជង្គង់ម្ខាង រួចបើកប្រអប់ជារង្វង់មូលពណ៌ក្រហម បង្ហាញវង់ជញ្ច្រៀនដាំត្បូងពេជ្រមួយគ្រាប់ចំកណ្ដាល ៖

« ជីអូនសម្លាញ់ វាមិនយឺតពេលមែនទេដែលបងសុំអូនរៀបការក្រោយចុះអុីតាសុីវិល.... បងសុំទោស...សុំទោសដែលពីមុនធ្វើមិនល្អដាក់អូន.... សុំទោសគ្រប់យ៉ាង អូនអាចអភ័យទោសអោយបងបានទេ... តើអូនយល់ព្រមធ្វើជាម្ដាយកូនរបស់បងទេ ? » យ៉ុងជីហូរទឹកភ្នែកដោយក្ដីរំភើបឥតឧមា នាងសម្លឹងបុរសចំពោះមុខដោយក្ដីស្រលាញ់ហួសប្រមាណប្រៀបដូចជាកែវនេត្រា !! អាចនិយាយថានាងចាំថ្ងៃនេះហូរមកហើយ ដែលអាចរួមរស់ជាមួយបុរសជាទីស្រលាញ់តែគួរអោយស្ដាយដែលនាងមិនអាចរួមរស់ជាមួយគ្នាដល់ចាស់កោងខ្នង ។

« គូកម្ម » ♥️ (completed )Where stories live. Discover now