ភាគទី៣៧:ងាយយ៉ាងនេះឬជាមួយសង្សារ

631 28 1
                                    

    

     ក្រោយទទួលបានចម្លើយចេញពីមាត់ប្អូនស្រីហើយនាយរហ័សឡើងទៅបារីសភ្លាមព្រោះទុកការងារចោលពីថ្ងៃមកហើយ ណាមួយលោកប៉ាមិនទាន់ត្រលប់មកពីតៃវ៉ាន់វិញ គ្រប់យ៉ាងគឺគេជាអ្នកទទួលមើលការខុសត្រូវទាំងស្រុង ៕ 

   កាយស្រឡូនដំណើរដោយថ្មើរជើង នាងខានមកយូរហើយនៅដូចដើមមិនប្រែឡើយគួរអោយចង់រស់នៅណាស់ទឹកដីស្រុកកំណើត !! អារម្មណ៍រវើរវាយចេះតែដើរទៅមុច !! នាងមកដល់ក្រុមហ៊ុនប្ដីហើយសម្លឹងមើលវាមួយសន្ទុះបានចូលទៅ !!!!

   ... មកដល់មុខបន្ទប់នាងរុញរាមិនព្រមចូលឡើយខ្លាចលររំខានការងារគេ !! ទីបំផុតនាងក៏បើកវាហើយឃើញគេកំពុងតែសម្លឹងកុំព្យូទ័រទើបនាងចូលដោយស្ងៀមស្ងាត់ដាក់បង្គុយលើសាឡុង !!!

« មកនេះ » មួយសន្ទុះគេហៅនាងទាំងភ្នែកមិនដកឃ្លាឡើយ !!
« ជុងមានអ្វីអោយជួយឬ ? » នាងតូចសំដៅមករក ទើបគេទាញនាងអោយអង្គុយលើភ្លៅ រួចអោបចង្កេះនាងដោយដាក់ក្បាលផ្ដេកលើដើមទ្រូងមើលទៅអស់កម្លាំងណាស់ !!

« ជុងញាំអាហារថ្ងៃត្រង់ហើយនៅ ? » នាងអង្អែលក្បាលទេតិចៗ ហើយស្នាមញញឹមបង្ហាញឡើង នាងពេញចិត្តនិងអោយគេផ្អែកពេលអស់កម្លាំងឬស្មុកស្មាញនាងចាំលួងលោមពេលមិនសប្បាយ តែខ្លួនឯងនាងមិនសូវខ្វល់ឡើយ ។
« នៅទេ » គេងើបមុខឡើងខណៈនាងនៅតែញញឹមហើយផ្ដេកក្បាលលើទ្រូងមាំ !!!
« ជុងចង់ញាំអី »

« ចង់ញាំនាង » គេអង្អែលត្រកៀកនាងតិចៗ ហើយសម្លឹងមុខតូចក្រមិចភរិយា ទម្រង់មុខតូចបបូរមាត់ក្រមិចច្រមុះស្រួច គ្រប់ជ្រុងនាងស្អាត ហើយទម្លាក់បបូរថើបសក់រលោងបន្ដិច !!

« ជុងអាចវិលស្រលាញ់ខ្ញុំម្ដងទៀតបានទេ ? » នាងក៏ស្រាប់តែសួរ វាមិនចម្លែកទេដែលចុះអេតាសុីវិលរួចហើយគួរបង្ហាញក្ដីស្រលាញ់ដល់គ្នាមែនទេ ?? នាងបានបង្ហាញហើយក៏សារភាពចំណាស់ទៅហើយ នៅឡើយគេមិនទាន់មានចំណុចណាមួយដែលយល់ឃើញថាស្រលាញ់ទេ ៕

« និយាយអី » ស្ដាប់លឺហើយក៏យល់ តើឆ្លើយបែបណាក្នុងនេះមិនប្រាកដជាមួយនាងឡើយ កាលពីមុនបែកនាងគេក៏បានវិលទៅរកអ្នកចាស់មកស្អំដំបៅបេះដូង ។ ហើយដំបូងគិតនិងលេងសើចពេលជួបនៅបារីសតែក្រោយមកក៏បញ្ឆោតចុះអេតាសុីវិលមកដល់ពេលនេះគេក៏គ្មានគំនិតចង់ជិះជាន់ដូចមុនឡើយ ទើបដំណាក់កាលនេះគឺពិបាកសម្រចណាស់ !!

« គូកម្ម » ♥️ (completed )Where stories live. Discover now