ភាគទី៣១ (សុបិន្ដ)

610 26 2
                                    

  ១អាទិត្យកន្លងទៅ.....

រយៈពេល១អាទិត្យដែលគ្មានសូម្បីតែដំណឹង !! ១អាទិត្យដែលនាងរងចាំគេមិនលោះមួយថ្ងៃ នឹកស្ទើគ្រប់ដង្ហើមចេញចូល រងចាំគេត្រលប់មកតាមពាក្យសន្យា !! កណ្ដាលរាត្រីយប់យន់ កាយតូចរបស់មនុស្សស្រីស្លៀករ៉ូបសរអង្គុយត្របោមជើងចង្កោងខ្លួនអោនមុខជ្រប់ក្បាលជង្គង់ !! នាងចេះតែក្រលេកមើលទូរស័ព្ទគ្រប់ដង្ហើមចេញចូលសង្ឃឹមថានិងមានសារលោតឡើង ឬកាខលចូលមក !! កែវភ្នែកបែកផ្សែងស្រអាប់បិទភ្នែកស្របដំណក់ទឹកស្រក់លើជង្គង់កាន់តែច្រើន ខ្លួនញ័រទទ្រើកបបួលអោយពូកញ័រតាមដែរ។  ភាពឈឺចាប់បុកសម្រុកពេញទ្រូង ហៅអោយសម្លេងទួញសោកបញ្ចេញខណៈម្ចាស់វាទប់លែងជាប់តទៀត!!

« អ្ហឹក...ៗៗៗៗ លោកថា..មករកខ្ញុំ »
« មួយអាទិត្យហើយ..ដែលខ្ញុំយំនឹកលោក..អ្ហឹក!! លោកមិនក្បត់សន្យា..មិនក្បត់មែនទេ?? » កាយច្រឡឹងដេកផ្ដួលលើពូកទាញទូរស័ព្ទដៃបើកមើលរូបបុរសជាទីនឹករលឹក..អោយតែនឹកពេលណាយំពេលនោះ !! នាងទាញរូបដែលបង្ហាញរូបស្វាមីអេតាសុីវិលអោបជាប់ទ្រូង !! ហើយអឹបបបូរមាត់ញ័រប្រប៉ក់លើរូបរបស់គេ...។
អតីតកាលជូរចត់ដែលនាងបានបន្សល់ទុកអោយគេខ្លាចថាវានិងវិលបកមកនាងវិញ , តែនាងមិនសុំអីទេត្រឹមបានក្បែរគេម្ដងទៀតនាងក៏អស់ចិត្តទោះត្រូវឆ្លងមហាសមុទ្រទឹកភ្នែក!!

« អ៊ួក...ៗៗ » កាយតូចរហ័សរត់ចូលបន្ទប់ទឹក !! ដៃស្រឡូនច្រត់តោងចានបង្គន់ដោយជង្គង់ច្រត់និងការ៉ូ អោនក្អួតវ៉កៗស្ទើបែកប្រម៉ាត់ថ្លាន់ !!!

នាងលុបលាងមុខ បន្ទាប់នាំកាយខ្លួនផ្ដេកផ្ដួលលើផ្ទៃទន់ល្មើយជាថ្មីហើយដាក់ដៃលើពោះរាបស្មើទាំងភិតភ័យ !!
« មិនអាចទេ...ថ្ងៃនោះខ្ញុំក៏បានលេបថ្នាំ » នាងព្រូសខ្យល់ចេញ បណ្ដេញគំនិតគិតថាមានកំណត់ឈាមគេក្នុងនោះព្រោះខ្លួនទើបតែអស់ខែម្សិលមិញនេះទេ មានបានយ៉ាងមិចបើថ្ងៃនោះគេហុចថ្នាំអោយហើយនាងបានលេបចូលពោះច្បាស់ណាស់គ្មានទេ !! ដៃស្រឡូនលូកក្រោមខ្នើយយករបស់ម្យ៉ាងមុនលើកអកចូលមាត់ !! មួយសន្ទុះមកនាងនិងលង់លក់ដូចត្រូវគេសន្ដំ !! នាងតែងតែធ្វើបែបនេះរាល់ពេលយំជាវិធីនិងធ្វើអោយនាងបានលក់ហើយមិនគិតពីគេទៀត !! គ្មាននរណាដឹងឡើយថារយៈពេល1ឆ្នាំហើយដែលនាងតែងប្រើវា!! ។

—————————

« គូកម្ម » ♥️ (completed )Where stories live. Discover now