ភាគទី10:គេបំផ្លាញនាង

892 37 0
                                    

កន្លងផុតទៅ1អាទិត្យ នាងតូចយ៉ុងជីមករស់នៅជាjungkook រយៈពេលមួយខែជាងហើយ...!! នាងតែងតែខ្វាយខ្វល់ បារម្ភ មើលថែ គេទោះត្រូវរងពាក្យសម្ដីបន្ទោសបែបណា ក៏ដោយនាងនូវរឹងទទឹង មានៈ ....ទាំងដឹងលិតផលថាវាមិនល្អ..!!


« ផាំង ! រំខានមែនវើយ » ដបស្រាបែកខ្ចាយទៅនិងឥដ្ឋការ៉ូដោយស្នាដៃjungkook ...រាល់ថ្ងៃនេះគេធុញទ្រាន់ មិនចង់ឃើញមុខនាង អោយតែឃើញលើកណាក្ដៅក្រហាយចិត្តពេលនិង នាងតែងរំខានៗ ហាមគេកុំអោយផឹកនេះកុំអោយធ្វើនោះ ធ្វើខ្លួនគួរអោយរំខាន!! ការគិតរបស់គេរាក់កំផែតែងគិតថានាងអាក្រក់តាមពិតទៅ នាងបារម្ភ ស្រលាញ់ ខ្វាយខ្វល់ ខ្លាចគេមានបញ្ហាអី ទើបអ្វីដែរមិនល្អ នាងហាមប្រាម តែគេ..គេបែរជាបំផ្លាញទឹកចិត្តស្មោះសរនាង... ។ យ៉ុងជីខាំមាត់ទប់ទឹកភ្នែកអោនរើសអំបែង រប៉ាយ នោះ!! គេមិនដែលនិយាយស្រួល មិនស្ដាប់ហេតុផល ប្រភេទមនុស្សបែបនេះនាងស្អប់ណាស់ តែគេជាមនុស្សដែលនាងស្រលាញ់ទើបនាងទ្រាំ!!


——————————


2 អាទិត្យក្រោយមក

ពេលវេលាដើរទៅមុខលឿនទៅៗ តែនាងតូចយ៉ុងជី គ្មានអ្វីប្រែប្រួលសោះ ចាំតែជូតទឹកភ្នែកខ្លួនឯង លួចយំហើយក៏បន្ទោសខ្លួនឯងដែលលង់ស្រលាញ់គេខ្លាំងទៅៗ ។ ឯjungkook តែងប្រងើយកន្ដើយ!! ខ្វល់ធ្វើអីបើនាងមិនមែនជាមនុស្សដែរគេស្រលាញ់ផងនឹង!

« អរគុណoppa ខ្លាំងណាស់សម្រាប់ថ្ងៃនេះ » យ៉ុងជីញញឹមស្រស់ដាក់អ្នកកំលោះ !! ថេយ៉ុងញញឹមតបនាង ពួកគេទាំងពីសន្ទនាគ្នាមួយសន្ទុះបាននាងតូចដើរចូលក្នុងវីឡា ... ! ថេយ៉ុងតែងបបួលនាងតូចដើរលេងលំហែកាយ រកលេសបានក្បែរនាង ... គេញញឹម អោយតែស្រមៃ រូបភាពនាងនិងគេ ភាពស្និតស្នាល ស្នាមញញឹមនាង ផ្ទៃមុខតូច....មិនបាច់មានរឿងកម្លែងអី ស្រមៃតែពិននឹង គេអង្គុយសើចម្នាក់ឯងដូចមនុស្សឆ្កួតបាត់ទៅហើយ


« ទើបមកពីណា » សម្លេងមាំបន្លឺឡើង ម្ចាស់សម្លេងឋិតនៅលើសាឡុង គងទាក់ខ្លា ដៃកាន់កែវស្រា ក្រហម លើកក្រេប កែវភ្នែកមាំ សម្លឹងមកនាងដូចមិនដាក់ ធ្វើអោយម្ចាស់កាយត្រូវគេសម្លក់ ព្រឺឆ្អឹងខ្នង ញ័រដែ ញ័រជើង !


« គូកម្ម » ♥️ (completed )Where stories live. Discover now