ភាគទី៤៣:ស្របពេលដែលបេះដូងត្រូវការនាងបែរជានាងទៅបាត់

713 28 0
                                    

  

« ឯងមានមុខហៅនាងថាប្រពន្ធទៀតឬ ជេន ជុងហ្គុក » ដំណើរវែងៗ ព្រមទាំងកែវភ្នែកកំណាចសំដៅមកម្ចាស់ឈ្មោះដែរហៅ រួចក៏ទាញករអាវដាល់ចំផ្ទៃមុខធ្វើអោយដួល ។

« ឯងអាចោរម្សៀត យើងធ្លាប់ប្រមានឯងហើយក៏ ធ្លាប់ប្រាប់ឯងដែរ បើប្អូនយើងកើតអីនោះ យើងនិងសម្លាប់ឯងដោយផ្ទាល់ដៃ ដឹប** » ចប់សម្ដីអ៊ុនវ៉ុនដាល់មុខ ជុងហ្គុកជាច្រើនដៃបណ្ដាលអោយផ្ទៃមុខជាំឈាម និងបែកមាត់ រកតែអ្នកម្ខាងទៀតត្រៀមខ្លួនមិនទាន់ ។

« អ្ហឹក...ៗៗ បងប្រុសកុំវ៉ៃគាត់ !! ឈប់វ៉ៃទៅ » កាយតូចរុញកាយមាំរបស់បងប្រុសចេញ ដោយយកខ្លួនមកឃាំងអោយអោយអ្វើអីប្ដីនាងទៀតឡើយ ។

« ជុងឈឺទេ អ្ហឹក..ៗៗ » ដៃស្រឡូនលើកអង្អែលមុខ កន្លែងជាំឈាម ។ ទោះដៃត្រូវដេសឹងហាសិបថ្នេរក៏ដោយនាងមិនស្រែកថាឈឺឡើយ នៅតែការពារប្ដីជាដរាប ។ ជុងហ្គុក សម្លឹងដៃដែលរុំក្រណាត់សរជិតសឹងតែមួយដើមដៃ ចិត្តហាក់ត្រូវថ្មរលំបាក់សង្កត់ នាងលះបង់ច្រើនពេកហើយ ពលីគ្រប់យ៉ាងសម្រាប់គេ តែគេមិនដែលធ្វើអោយមានក្ដីសុខម្ដងណាឡើយ ៕

« ចាំខ្ញុំប្រាប់ពេទ្យអោយលាប របួសអោយជុង ហុឹក!!! » នាងជួយគ្រាគេអោយងើបឡើង ស្រាប់តែខ្លួននាងដែលទន់ល្អូកដាក់បង្គុយលើការ៉ូព្រោះតែមិនមានកម្លាំងព្រោះបាត់បង់ឈាមច្រើន ។

« អូយយ៎ អ្ហឹក៎ » នាងព្យាយាមងើបឡើងតែមុនបានផលឡើយ ទើបបងប្រុសលើកបីហើយដើរនាំកាយតូចប្អូនស្រីទៅដាក់លើពូកក្នុងបន្ទប់វិញ !!! ឃើញបែបនេះហើយមិនចង់ទាស់ភ្នែកនាយថេយ៉ុងក៏ចេញទៅទាំងបេះដូងសោកសៅ ៕ ជុងហ្គុកមុខក្រាស់ នាយដើរចូលទៅរកប្រពន្ធមិនកក្រែងចិត្តបងប្រុសនាងឡើយ !!!

« ហុឹក..បងប្រុសកុំវ៉ៃគាត់ណា » ពេលមកប្រុសដាក់អោយដេកលើគ្រែអ្នកជំងឺ យ៉ុងជី ចាប់ប្រអប់ដៃបងប្រុសដោយសម្ដីអង្វរករលាយទឹកភ្នែកធ្វើអោយបងប្រុស មិនអាចបដិសេធតាមសំណើរ ជំនួសដោយការដកដង្ហើមធំ ៕

« ជុងឈឺទេ...សុំទោសណា អ្ហឹកៗ » អ៊ុនវ៉ុនថយបន្ដិច ហើយយ៉ុងជី មើលទៅមុខប្ដី បារម្ភពីគេណាស់ទាំងសភាពខ្លួនលើសគេ10ដងឯណោះ ។

« សុំទោស.. ខ្ញុំទេជាអ្នកខុស » ជុងហ្គុកចូលមកជិតនាង ដោយប្រើពាក្យសុំទោសជា ពាក្យដែលធ្វើអោយនាងរំភើប តែបងប្រុសនាងខឹងខ្លាំងណាស់ ធ្វើអោយឈឺហើយក៏សុំទោសដើម្បីបញ្ជប់ វាមិនងាយដូចដែលនិយាយឡើយ ជេន ជុងហ្គុក ៕

« ជុងអត់ខុសទេ » គេផ្ដិតទឹកភ្នែកលើថ្ពាល់អោយនាង រួចដាក់ដៃក្រសោបអង្អែលខ្នងនាង ។
« គេងទៅ » បន្ទាប់គេដាក់បង្គុយក្បែរគ្រែនាង ដោយកាន់ដៃនាងរហូតដល់នាងគេងលក់បាត់ ទើបដកដៃហើយដើរចេញទៅ ។

« ឯងលែងលះទៅ » គ្រាន់តែបើកទ្វារមិនប៉ុន្មានករអាវត្រូវដៃមាំបងថ្លៃ ក្ដាប់ជាប់ ស្របបោះសម្ដី ។
« អត់ទេ »

« ឯងមិនស្រលាញ់ប្អូនយើងផង ហេតុអ្វីមិនលែង? ចង់អោយនាងរស់រងទុកដល់ណាទៀត អាចង្រៃ » អ៊ុនវ៉ុនសង្រ្គឺតធ្មេញ ខឹងសម្បារ បើមិនស្រលាញ់មិនខ្វល់ លែងគ្នាអោយដាច់ស្រាច់ទៅចង់អោយប្អូនស្រីគេវេទនាដល់ណាទៀត ។
« ខ្ញុំមិនលែង » ជុងហ្គុកអះអាងដដែល ខណៈអ៊ុនវ៉ុនទ្រាំមិនបាន រួចដាល់មួយដៃ ។

« មិនលែងជារឿងរបស់ឯង ហើយកុំសង្ឃឹមថាបានជួបនាងទៀត » ចប់សម្ដី ម្ចាស់កាយមាំអ៊ុនវ៉ុនដើរចេញទៅ សម្ដីគេច្បាស់លាស់ល្មមនិងអាចយល់ ខណៈជុងហ្គុកសម្លឹងដំណើរគេ ទឹកមាំលើកជញ្ជើមបែបមិនសូវយល់ឡើយ មុនក្រោកទៅផ្ទះ ។

    ៚នាព្រឹកឡើង

  ជុងហ្គុកទិញបាច់ផ្កាឡាវែនដឺស្រស់ កាន់សំដៅមករកបន្ទប់ដែលមានប្រពន្ធខ្លួននៅក្នុងនោះ !! គេញញឹមស្រាលសង្ឃឹមថានាង និងចូលចិត្តហើយឆ្លៀតពេលនោគេនិងសុំឱកាសពីនាង ដើម្បីបង្កើតគ្រួសារតូចកក់ក្ដៅជាមួយគ្នា ។ ក្រោយពីគិតពេញមួយយប់មកគេក៏បានខលប្រាប់សង្សារថាបែករួចមកហើយ ដោយប្រាប់ហេតុផលចេញពីចិត្ត គឺគេស្រលាញ់ប្រពន្ធមិនបានស្រលាញ់នាងឡើយកន្លងមកគ្រាន់តែជាអារម្មណ៍តណ្ហាភ្លើតភ្លើន ។ ជុងហ្គុកបើកទ្វារ ខណៈទឹកភ្នែកមិនប្រក្រតីពេលមិនឃើញនាងហើយបន្ទប់រៀបចំដូចគ្មានមនុស្ស ទើបរត់ទៅសួរព័ត៌មាន ។

« ពេទ្យ អ្នកជំងឺបន្ទប់102ទៅណាហើយ » ពេទ្យអោនមើលកុំព្យូទ័រមុនឆ្លើយដោយរឹកពាសមរម្យ ។
« អរ៎ បងប្រុសអ្នកជំងឺនាំទៅតាំងពីយប់មិញមកម្លេះ » ក្ដុត បេះដូងធ្លាក់ដល់ចុងជើង បងប្រុសនាំទៅហេស៎ ស្របសម្ដីដែលគេនិយាយពីយប់មិញលោតឡើងក្នុងក្បាល ។ ខណៈរត់សំដៅទៅឡានដើម្បីតាមរក តាមយកប្រពន្ធត្រលប់មកវិញ !! ពេលនេះគេដឹងហើយថាបេះដូងមានតែនាងម្នាក់ប៉ុណ្ណោះក៏ស្របពេលដែលនាងចេញទៅ ។

————————

« គូកម្ម » ♥️ (completed )Where stories live. Discover now