ភាគទី៣៤:ប្ដីរបស់ខ្ញុំ..ខ្ញុំអ្នករើសទោះគេអាក្រក់ក៏នៅតែជាប្ដីរបស់ខ្ញុំ

666 26 1
                                    

   

      ម្ចាស់កាយសង្ហាមកចាំក្នុងឡានមុនព្រោះនាងល្អិតចូលបន្ទប់ទឹក ។    កន្លះម៉ោងមិនឃើញទៀតគេក៏សម្រេចចិត្តដើរទៅតាម ហើយក៏ឃើញថាកំពុងឈរនិយាយជាមួយមនុស្សប្រុសសើចសប្បាយក្នុងពេលដែលអោយគេចាំឡើងយូរ បន្ទាប់ក៏ប្រញាប់ដើរសំដៅទៅភ្លាម !! ហើយអោបត្រកួយស្មាតូចភរិយាកែវភ្នែកកំណាចបែបជ្រួញជញ្ចើមសម្លក់អ្នកសង្ហាខាងមុខបបួលអោយព្រឺឆ្អឹងខ្នងទាំងកាយល្អិតក្នុងដៃមាំឯណេះផង !!

« ដាណែល នេះជាប្ដីរបស់យើង » នាយកម្លោះសង្ហាញញឹមរាក់ទាក់ហុចដៃបំណងចាប់ជាការស្វាគមន៍តែបែរជាមិនទទួលបានតបវិញសូម្បីតែពាក្យរីករាយ !!

« ទៅផ្ទះ ! » សម្ដីរឹងកំព្រឹស គួបផ្សំទឹកមុខកាចទើបនាងល្អិតរហ័សលាមិត្ត ព្រោះថានៅយូរច្បាស់ជាសង្រ្គាមលោកកើតឡើងហើយ !!

« លាសិនហើយ ចាំជួបគ្នា » រាងកាយច្រឡឹងត្រូវដៃមាំស្វាមី អោបស្មាហើយបណ្ដើរទៅតាមរកតែអ្នកសង្ហាជាមិត្តលាមិនទាន់ បានត្រឹមញឹមៗមើលអាការៈហួងហែងរបស់ប្ដីមិត្ដហើយក៏អស់សំណើចបន្ដិចដែរ !!

   មកដល់ក្នុងឡានអង្គុយសម្លក់នាងតូច ដូចគំគុំនំមកពីណា បបួលអោយភាពភ័យខ្លាចគ្របដណ្ដប់ក្នុងចិត្តសភាវៈទន់ភ្លន់របស់នាង !!

« អម្បិញមិញអ្នកណា » សំនួនគំហក់ច្បាស់ជាមិនពេញចិត្តរឿងនិងទើបអ្នកម្ខាងរហ័សឆ្លើយដើម្បីកុំអោយយល់ច្រលំ

« មិត្ត » កែវភ្នែកស្រទន់ហាក់ប្រាប់ថាជារឿងពិត តបតនិងកែវភ្នែកពិឃាតដោយក្ដីទន់ភ្លន់គួរអោយស្រលាញ់ !!

« ជាមិត្តចាំបាច់និយាយគ្នាយូរម្លេស នេះបើមិនចេញទៅតាមប្រហែលមិននឹកគិតទេថាមានអ្នកចាំ » សភាពកោងកាចមិនច្បាស់ជាការប្រច័ណ្ឌក្រោតឡើងមក ហាក់ពញ្ញាក់ដោយគំហកធ្វើអោយនាងល្អិតក្បែរនោះត្រជាក់ចុងដៃចុងជើងស្រេប ហើយតបតរដោយដឹងកំហុស។

« សុំទោស ជុងកុំខឹងអី » ដៃស្រឡូនរវើមលូកអង្អែលដៃក្រាស់ឃ្មឹករបស់ប្ដីស្រាលៗ តែអ្នកម្ខាងទៀតបដិសេធដោយការរលាស់ចេញ

« មិនបានខឹង » ទឹកមុខសាបស្មើបង្ហាញច្បាស់តែសភាវៈពិតផ្ទុយស្រលះ កំពុងតែខឹងនិងនាង !! យ៉ុងជីនាងដកដង្ហើមធំមុនលោដៃអោបកាយសង្ហាហើយងើយចង្កាដាក់បង្គួយលើស្មាមាំអ្នកជាប្ដីរួចបង្ហើរពាក្យលួងលោម ។

« គូកម្ម » ♥️ (completed )Where stories live. Discover now