ភាគទី៥៣: សន្យាបានទេជុង ពេលគ្មានអូនបងកុំយំ

819 28 0
                                    

      
« អស់អីហើយ...អូនឈប់យំទៅ » អ៊ុនវ៉ុនផ្ដិតទឹកភ្នែកអោយប្អូន ខណៈនាងខ្ញាំជាយអាវគេយំសស្រាក់មិនឈប់...ភ័យផង ខ្លាចផង ទោះនិយាយថាមិនអីតែអារម្មណ៍ក៏ដក់ជាប់រឿងអាក្រក់មក ។

« ក្រាក...អូនជី » ជុងហ្គុកចូលមកញញឹមព្រមទាំងកាន់ផងបបរមកជាមួយផង តែស្នាមញញឹមក៏រលុបមកវិញជំនួសដោយទឹកមុខព្រួយបារម្ភពេលឮសម្លេងប្រពន្ធយំហាក់ខ្លាចអ្វីមួយ ហើយក៏រហ័សទុកផង់បបរមុនទាញក្រសោបនាងជាប់ទ្រូង ។

« អូនកើតអីជី.. ហេតុអីយំ?? » ជុងហ្គុកលោរដៃអង្អែលខ្នងនាងជាការលួងលោម .... ក្នុងចិត្តមិនដឹងថាកើតរឿងអ្វីឡើងតែក៏ភ័យកាលបើនាងយំមិនឈប់ដូច្នេះ ។

« នាងបិះនិងត្រូវស្រីរបស់ឯងសម្លាប់ » អ៊ុនវ៉ុនឆ្លើយជំនួស ខណៈអ្នកម្ខាងទៀតបែរមុខមក និងតបសួរ ។

« អារី ?? » អ៊្នវ៉ុនមិនបានឆ្លើយតែកែវភ្នែកក៏បង្ហាញច្បាស់ ទើបធ្វើអោយអ្នកសង្ហាជុងហ្គុកក្ដាប់ដៃណែនដោយកំហឹង ។

« មនុស្សរបស់យើងបានចាប់នាងទៅអោយប៉ូលីសហើយ » ថារួចគេក៏ដើរចេញទៅ...មិនបានខឹងនិងជុងហ្គុកឡើយដែលបណ្ដោយទុកអោយប្អូនគេនៅម្នាក់ឯង..គឺគ្មាននរណាចង់អោយវាកើតឡើងឡើយ ។

« អូនខ្លាចណាស់ជុង...ខ្លាចថាគេនិងសម្លាប់កូនយើង » យំក៏យូរល្មមដែរហើយអ្នកជាប្ដីក៏នៅចាំលួងលោម...ទើបនាងបានធូរខ្លះហើយក៏និយាយចេញមកព្រមទាំងដាក់ដៃបង្អែលពោះពោងខ្នាងកណ្ដាលតិច..ខណៈប្ដីផ្ដិតទឹកភ្នែកអោយមុនថើបថ្ងាស់នាងមួយខ្សឺតធំ..គេចេញទៅបន្ដិចក៏កើតមានរឿង..តឬបែបនិងថ្ងៃក្រោយគឺមិនហ៊ានឡើយទុកនាងចោលហើយទៅនេះទៅនោះទៀត ។

« បងសុំទោសណា...សុំទោសថ្ងៃក្រោយបងនិងមិនទុកអូននៅម្នាក់ឯងទៀតទេ » ដៃមាំអង្អែលលើថ្ពាល់រលោងដែលមានស្នាមម្រាមនៅឡើយ...ហើយននាលចុងច្រមុះអង្កត់ថើរពីលើ..ដែលធ្វើអោយចង្អៀតទ្រូងពេលដែលឃើញស្នាមធ្វើបាបលើរាងកាយតូចជាប្រពន្ធ ។ យ៉ុងជីង៉ក់ក្បាលតិចៗ ខណៈគេដាក់ទម្រេតកាយនាងអោយគេងហើយគេក៏ឡើងមកគេងបញ្ឆិតលើគ្រែដែរដោយទាញនាងអោបជាប់ទ្រូង !!! មិនយូរប៉ុន្មាននាងក៏លង់លក់បាត់ ។

« គូកម្ម » ♥️ (completed )Where stories live. Discover now