ភាគទី៤៩:មើលថែមនុស្សជាទីស្រលាញ់មិនហត់ទេ

618 21 0
                                    

  

កាលបីកាយតូចមកដល់ខាងក្រោម នាយដាក់ខ្លួនច្រឡឹងលើសាឡុង ហើយប្រាកដខ្លួនទៅរករបស់ដែលនាងចង់បាន ក្នុងផ្ទះបាយ ។ ជុងហ្គុករកមើលក្នុងទូរទឹកកក ...តែគ្មានឡើយ ទើបសម្រេចដើរទៅលួងលោមនាងអោយចាំសិន !!!

« ជី មោះមកគេងសិនណាសឹមព្រឹកចាំបងទៅទិញអោយច្រើនអោយអូន » នាយលួមលោងហាក់ដូចនាងជាកូនក្មេងបៅដោះ ។

« អត់ទេ អូនចង់ញាំឥលូវ មិនចាំព្រឹកទេ » ពាក្យួងលោមគេគ្រាន់រលាត់កាត់ត្រចៀកហើយចេញមកវិញប៉ុណ្ណោះ ឃ្លានឥលូវអោយចាំស្អែក ? មនុស្សពោះធំគឺនាងឃ្លានហើយគ្មានអ្វីដែលអារកាត់បានឡើយ ។

« គេងសិនទៅណា៎ ... អូន »

« អត់ » នាងកំហក៎ខ្លាំង ហើយបែរមុខចេញដោយអោបដៃឯភ្នែកក៏រលីងរលោងតាមដែរ !! មនុស្សឃ្លានគឺមួម៉ៅបែបនិង ។

« ហុឹម...មោះក៏បានណា៎ ចាំបងទៅទិញ » ជុងហ្គុកដកដង្ហើមធំព្រមទាំងលើកបីកាយច្រឡឹង មុនឈោងដៃបន្ដិចយកកូនសោរឡានលើតុ !! ពេលមកដល់ក្រៅក៏ចុចសោឡានដើម្បីដឹងថាជាកូនសោឡានណា !! គេបីនាងទៅឡានដែរលោតភ្លើងអម្បាញមិញ រួចដាក់នាងអោយអង្គុយម្ខាងមុនរហ័សឡើងម្ខាងទៀត ។

     [ ............  ]

  ប្រើពេលកន្លះម៉ោងទើបមកដល់ម៉ាតមួយក្នុងក្រុង ... ។ ជុងហ្គុកចតខាងមុខមុនបែរមកមើលប្រពន្ធដែលមិនមាត់ករសូម្បីបន្ដិចហាក់ដូចជាខឹងខ្លាំងណាស់ ។

« អូនចង់ញាំអី » ដៃរឹងមាំឈោងចាប់អង្អែលប្រអប់ដៃតូចជាមួយស្នាមញញឹម ខណៈអ្នកដែលសួរមុខម៉ូវ ។

« របស់ជូអែម » នាងនិយាយតែពិននិងក៏បែរទៅវិញ ។

« ចាំមួយភ្លែតណា ជុប៎ » មុនទៅគេក៏បានអោនធ្មក់ថើបថ្ពាល់រលោងមួយសិន ។ 10នាទីក្រោយនាយមកវិញជាមួយស្បោងមួយថង់ធំ ហើយលើកបង្ហាញអោយនាងឃើញពេលដើរកាត់មុខឡាន !!៕

ក្រឹប៚ ជុងហ្គុកប្រាកដខ្លួនចូល ភ្លាមនោះដៃស្រឡូនក៏កញ្ឆក់ស្បោងពីដៃហើយលូកយកក្ដិបប៉ោងមកញាំឃ្មមៗ ខណៈអ្នកមើលញញឹមស្រស់ដោយលើដៃអង្អែលក្បាលនាងស្រាល ។

« ញាំមួយៗ ប្រយ័ត្នអួល ខ្អឹសស  » មិនទាន់និយាយផុតពីមាត់ផង ក៏កើតឡើង នាយរហ័សមួលដបទឹកហុចអោយ ទើបនាងយកមកផឹកក្អឹកអស់កន្លះដប ។

« ឃើញទេ បងប្រាប់ថាអោយញាំមួយៗ » មាត់ស្ដីបន្ទោសតែដៃកំពុងជូតមាត់អោយ ទោះអ្នកបន្ទោសតែអ្នកស្ដាប់ពិតជាមានអារម្មណ៍ថាកក់ក្ដៅដែលមានអ្នករអ៊ូអោយស្ដាប់ទាំងមើលថែមួយចប់  ។

« អូន ដឹងហើយ »

« ដឹងហើយ តែក៏នៅដដែល » ជុងហ្គុកលើកដៃបង្ហាញដែលនាងនិយាយមិញគឺដោយកាកមកធ្លាក់លើដៃទាំងទឹកមាត់ផង នេះហេស៎ ពាក្យថាដឹងហើយ ៕

« មោះ...ជូតអោយ » នាងលូកទាញក្រដាសជូតដៃអោយ ... ពេលគេករហា៎មាត់និយាយទៀតនាងក៏រហ័សយកក្ដិបប៉ោងញុកមាត់ភ្លាម ... រអ៊ូមើលតែរុយធ្វើមើលតែជាកូននិងឪពុកបែបនេះ ។

« ស្រីច្រម៉ក់ » គេខាំប៉ោងទំពាដោយមិនភ្លេចបង្ហើរប្រយោគបន្ដិច រួចលើកកាយតូចមកដាក់លើភ្លៅ ខណៈនាងមិនបានខ្វល់ឡើយគឺរវល់ញាំ ៕

« ជុប៎ ៗ » គេទាញនាងមកថើបពាសពេញមុខ ធ្វើអោយការញាំពិបាកនិងថប់ដង្ហើមជាខ្លាំង ខណៈនោះក៏ប្រើដៃក្ដិចទ្រូងមាំ !!! តែគ្មានរំញោចឡើយព្រោះកម្លាំងនាងបើប្រៀបនិងគេដូចជាកូនក្រមោចយ៉ាងចឹង ។

« ជុង...កុំមកថើប..អូនថប់ណាស់ »

« ជុង...អ៊ួកក៎  » ឃើញទេប្រាប់មុនស្ដាប់ក្រញិចទាល់តែចេញក្អួត ។

« អ៊ួកក៎....ហុឹម » នាងកាន់ចង់ដើម្បីក្អួតដាក់ ហើយគេក៏ជួយរឹតខ្នងអោយ ។

« អូន.. គ្រាន់បើទេ » នាងងក់ក្បាលតិច..ទើបគេបីចេញមកក្រៅហើយយកថង់ក្អួតទម្លាក់ចោលក្នុងធុងសម្រាមប្លុក ! និងបន្ដទៅបន្ទប់ទឹកបន្ទប់ក្បែរនោះមកដល់ក៏ដាក់អោយនាងអង្គុយលើកន្លែងលាងដៃហើយក្បង់ទឹកលុបលាងមុខអោយ បន្ទាប់គឺលាងសម្អាតខ្លួនឯង គឺសុទ្ធតែក្អួតពេញអាវតែម្ដង ៕ លាងបណ្ដើរអត់ទ្រាំនឹងសម្លក់អ្នកធ្វើដោយរឹកពារខ្នក់ខ្នាញ់មិនបាន ៕ ពេលរួចហើយក៏ត្រលប់មកឡានវិញដោយមិនទៅផ្ទះជាយក្រុងទៀតឡើយ...គឺនៅផ្ទះដែលនាងនិងគេធ្លាប់នៅ ។

————————

« គូកម្ម » ♥️ (completed )Where stories live. Discover now