ភាគទី៤៥:[បងនឹកអូនជី](អូននឹកបងជុង)

711 24 4
                                    

មួយប៉ប្រិចភ្នែកសោះ វេលាបានដើរហួសទៅ យ៉ាងឆាប់រហ័ស ២ខែហើយដែលតាមរកនាង ២ខែរស់ទាំងសោកសៅដូចគេចាប់ហែកបេះដូងទៅ ។ ជុងហ្គុកដាក់បង្គុុយលើស្មៅកណ្ដាលយប់វាលរិញ សភាពកាយអស់កម្លាំងព្រោះពេញមួយថ្ងៃដែលដើររកប្រពន្ធ តែរកយ៉ាងណាមិនឃើញឡើយនាងពិតជាដាច់ចិត្តចោលគេ ដាច់ចិត្តបំផុតហើយទុកអោយប្ដីចោលម្សៀរម្នាក់នេះរស់ដូចស្លាប់ ។ កាយមាំផ្ដេកលើស្មៅមួយជំហរ លើកដៃគងថ្ងាសមុនដៃម្ខាងទៀតលូកចូលហោប៉ៅខោយករូបស្រីជាទីនឹករលឹកមកក្ដោបជាប់ទ្រូង ហើយសន្សឹមទឹកភ្នែកបង្ហូរតាមកន្ទុយភ្នែក ។

« បងនឹកអូនណាស់យ៉ុងជី » ជាពាក្យដដែលៗ តែងនិយាយរាល់ថ្ងៃ ។ ពិបាកណាស់នឹកដល់នាងម្ដងៗ ដូចគេចញ្ជ្រាំចិត្តអោយស្ទះស្លាប់ !!

[ ខ្ញុំនឹកលោកជុង ]
[ ពេលណាលោកត្រលប់វិញ ] សម្ដីនាងលោតឡើងរំញោចការឈឺចាប់ទ្រូងឆ្វេងអោយឈឺខ្ទោកៗ ។

« បងសុំទោសៗៗ វិលវិញបានទេ ហុឹក » ទោះសុំទោសមួយលានដង វាមិនអាចទេ ។ ដោយសារការយល់ច្រលំ គុំនំបានជាត្រូវធ្លាក់ខ្លួនបែបនេះ ទង្វើលើសគេលើសហើយបានជានាងមិនវិលមកវិញ ។

———————————

ក្រលេកមកមើលអ្នកខាងនេះម្ដង ។ កាយតូចអង្គុយលើរទេះរុញ ២ខែមកនេះនាងក៏មិនខុសពីគេ អង្គុយទង្ទឹងរងចាំផ្លូវគេសឹងគ្រប់ពេល លួចយំរាល់យប់មិនអោយបងប្រុសបានឃើញឡើយ នាងនឹកគេណាស់ ចង់អោបគេចង់នៅក្បែរដូចដើម ។ ២ខែមុខពេលបងប្រុសយកនាងមក គាត់ប្រាប់ថា គេមានស្រីថ្មីហើយមិនបាច់ចាំទេ ពេលនោះនាងឈឺខ្លាំងណាស់យំរាល់ថ្ងៃ បាយទឹកមិនសូវនឹក ព្រោះមិនអស់ចិត្តឡើយ ។ ហើយកាលដែលនាងត្រូវមកសំកុកអង្គុយរទេះនេះដោយសារតែនាងមានជំងឺមហារីកខួរក្បាលមិនអាចព្យាបាលបានទេរងចាំតែពេលស្លាប់ប៉ុណ្ណោះ ទើបកម្លាំង ចុះខ្សោយរាងកាយស្គមស្គាំងមិនស្អាតល្អដូចមុនទៀត តែនាងមិនអស់សង្ឃឹមនាងនៅមានកូនក្នុងពោះជាកម្លាំងចិត្ត ។ ដៃស្រឡូនអង្អែលពោះខ្នាតប៉ោងកណ្ដាល ស្រាលខណៈមានដុំឈាមលូតលាស់ធំឡើងពីមួយថ្ងៃទៅ។

« កូនយើងនឹកបងណាស់ជុងអូនក៏ដូចគ្នា » នាងយំទៀតហើយមានថ្ងៃណាដែលនាងមិនយំនឹកប្ដី !! បើមានកម្លាំងដើរបាននាងនិងទៅរកគេទៅប្រាប់ថានាងស្រលាញ់គេ នាងជិតស្លាប់ហើយតើគេអាចប្រាប់ថាស្រលាញ់នាងជាលើកចុងក្រោយបានទេ ។

« គូកម្ម » ♥️ (completed )Where stories live. Discover now