ភាគទី៣០:ការងារឬលេស

683 27 0
                                    



     ឈានចូលថ្ងៃថ្មីដំបូងឡើយគិតថាបន្ដកំម្សាន្ដមួយរយៈសិនតែអ្នកនៅកូរ៉េតេប្រាប់ថាមានបញ្ហាសាងសង់សណ្ឋារទើបគេត្រូវត្រលប់ទៅភ្លាមៗ ។  ជុងហ្គុកកាន់ដៃភរិយាអេតាសុីវិលចេញពីអាកាសយានដ្ឋានព្រោះទទួលបានដំណឹងភ្លាមក៏ប្រញាប់ហោះមកទាំងយប់ភ្លាមតែនាយជូនភរិយាមកបារីសសិន !!

« ជូនត្រឹមនិងបានហើយ ខ្ញុំអាចទៅខ្លួនឯងបាន » គេងក់ក្បាលស្របទាញកាយតូចអោបបន្ដិច !!

« ខ្ញុំនិងឆាប់ត្រលប់មកវិញ » ជុងហ្គុកប្រថាប់បបូរមាត់លើថ្ងាស់នាងតូចហើយក្ដោបប្រអប់ដៃស្រឡូនទាំងគូរថើប !! ខណៈនាងញញឹមទាំងបេះដូងរីកមាឌត្រឹមសម្ដីផ្អែមល្ហែមធ្វើអោយនាងចិត្តទន់ទៅហើយ !!

« ថែខ្លួនផង » នាងបក់ដៃប៉ាយៗ ខណៈប្ដីអុីតាសុីវិលនាងដើរចាកចេញទៅ មិនសូម្បីបែរបន្ដិចដើម្បីផ្ដល់ស្នាមញញឹមអោយធ្វើអោយនាងហាក់មានអារម្មណ៍ភ័យខ្លាចថាគេទង្វើល្អរបស់គេបំភ័នភ្នែកនាងកន្លងមក !! យ៉ុងជី ញញឹមខ្សោះបែរមកស្របតាក់សុីមកដល់នាងក៏បានឡើងដើម្បីត្រលប់ទៅផ្ទះ!!

————————

    យ៉ុងជីនាងបោះជំហានចូលផ្ទះមួយជំហានពួនមើលលេមឡើមដូចចោរ បន្ដមួយជំហានទៀតរួចមើលផ្លូវចូលឆ្វេងស្ដាំ !! ខណៈឈានមួយជំហានទៀតក៏ត្រូវកម្លាំងដៃនរណាម្នាក់ទាញអោបរឹតកាយពេញទំហឹងធ្វើអោយនាងមិនអាចដកដង្ហើមបានស្រួល !!

« លែងទៅ ចង់សម្លាប់មនុស្សឬយ៉ាងមិចនៀក៎ » កាយមាំទាំថយក្រោយតាមកម្លាំងរុញ !! អោបឆ្កួតស្អីថប់ចង់ងាប់ទៅហើយនេះបើមិនរុញគេបិះតែបានជាប់គុកពីបទអោបមនុស្សដល់ស្លាប់និងល្បីមិនខានឡើយ
« ដឹងទេនាងធ្វើអោយខ្ញុំសឹងតែឆ្កួតទៅហើយ »

« ខ្ញុំមិនបានចាក់ថ្នាំឆ្កួតអោយលោកឯណា » ទទួលរង្វាន់ក្រញ៉រទេពភ្លាម !! សម្ដីនាងពិរោះណាស់វាចាមកកាន់គេម្ដងៗចង់តែចាប់ប្រដៅចេញទេ !! នាងតូចអង្អែលក្បាលតិចព្រមដើរចេញទាំងទឹកមុខក្រញ៉ូវ បែបង៉ក់ងរ ហើយឡើងបន្ទប់បាត់ខណៈគូដណ្ដឹងខាំក្រចកដៃ បន្ទោសខ្លួនឯងចេះមកធ្វើអោយនាងខឹងទៅកើតខំអង្គុយចាំពីព្រឹកទល់ព្រលឹមតាំងពីបាត់នាង !! ដល់នាងមកក៏ធ្វើអោយខឹងបានសម្រេចទៀត !!! នាយចេញទៅសំដៅក្រុមហ៊ុនត្រកូលផាកដោយនឹកឃើញថាអនាគតបងថ្លៃប្រាកដជាជួយបានមិនខានឡើយ ៕

______

   ម្ចាស់កាយតូចដាក់បង្គុយលើពូកដោយងាកសម្លឹងមើលជុំវិញបន្ទប់ហាក់នឹករលឹកណាស់ ហើយដកដង្ហើមវែងដាក់ទម្រេតខ្លួនលើពូកមុនទាញកូនតុកត្តាក្បាលទន្សាយពណ៌ផ្កាឈូកអោបជាប់ទ្រូង !! ញញឹមខ្សោះកាលនឹកដល់ម្ចាស់តំណាងតុកត្តានេះហើយអត់មិនបាននិងបញ្ជេញស្នាមញញឹម !!! កាយតូចលង់លក់មិនដឹងខ្លួន គិតថាសម្ងំតែប្រាំនាទីប៉ុណ្ណោះតែមានអីភ្លឹងស្អាត ៕

   រសៀលជ្រេព្រលប់ទើបនាងតូចងើបឡើងមុីងមាំងហាក់ធ្វើក្បាលខ្ទោកទើបងើបឡើងចូលទៅងូតទឹកមុនសិន !!! ចេញមកវិញដោយសន្សែងចងពង់និងកូនកន្សែងជូតសក់ដោយសន្សឹមដើរទៅតុសម្អាង ហើយដាក់អង្គុយលើតុមុខកញ្ជក់ !! ដៃស្រឡូនលើកស្ទាបស្នាមកកឈាមដុំៗលើករគ្មាននរណាឡើយពីគេបុរសជាទីស្រលាញ់អ្នកផ្ដល់ !! ខណៈក្នុងទ្រូងហាក់ល្ហវល្ហេវពេលគេមិននៅក្បែរ ត្រឹមមួយថ្ងៃសោះនឹកស្ទើឆ្កួតហើយ ហាមគំនិតមិនអោយគិតតែចិត្តផ្ទុយស្រឡះដាច់រឹតហាមរឹតនឹកទ្វេដង !! យ៉ុងជីព្រូសខ្យល់ដង្ហើមធំមុនដើរមកយកទូរស័ព្ទហើយដាក់បង្គុយលើពូក ចុចលេខរបស់គេដើម្បីខលទៅស្ដាប់សម្លេងអោយចិត្តបានធូរស្រាលបន្ដិច !!!

   ការតេជាលើកទីពីរបានផ្ដាច់ដោយគ្មាននាក់លើក !! ធ្វើអោយនាងកាន់តែព្រួយចិត្តរសាប់រសល់មិនអស់ចិត្តដោយចុចផ្ទើរសារវែងអន្លាយទៅ តែសូម្បីឆ្លើយបន្ដិចក៏គ្មានដែរ !! ដៃស្រឡូនទម្លាក់ទូរស័ព្ទចុះដោយអស់សង្ឃឹមហើយដើរទៅទាញរ៉ូបមួយស្លៀក ៖

_________________

  ទឺង..៖    សារលោតឡើងពីអ្នកម្ខាងនៅបារីសលើអេក្រង់ទូរស័ព្ទដៃតម្លៃថ្លៃរបស់នាយកម្លោះ ៕ ស្នាមញញឹមក្បួចគំនិតភ្ញោចឡើងស្រស់លើផ្ទៃមុខសង្ហា , ការងារបន្ដិចបន្ទួចគ្មានជាបញ្ហាដោះស្រាយដោយប្រើលុយជាវត្ថុធំជាការស្រាច់ !! សន្ទនាភ្ជាប់សន្យាដែលបាននិយាយជាមួយនាងតូចនៅកាសយានដ្ឋាននោះគ្រាន់តែបំបោលបោកចិត្ត ប្រើទង្វើល្អដាក់បន្ដិចក៏លង់និងល្បួងបាត់ទៅហើយគិតឬថាគេនិងឆាប់ភ្លេចទង្វើនាងពីថ្ងៃនោះ !!! ជេន ជុងហ្គុកជាមនុស្សថ្មីមិនមែនអាក្របីសម្កុកខូចចិត្តនោះទៀតទេជាមនុស្សម្នាក់និងផ្ដល់មេរៀនអោយតបវិញទ្វេរលើសអ្វីដែលអ្នកផ្ដល់អោយ!!!  សម្លេងទូរស័ព្ទខលចូលសារជាថ្មីជាលេខដដែល ខណៈម្ចាស់ទូរស័ព្ទប្រតិបត្តិសង្រ្គាមក្ដៅសាច់ជាមួយស្រីស្រស់មាត់ក្រហមក្នុងបន្ទប់ធ្វើការ ...៕

__________________

« គូកម្ម » ♥️ (completed )Where stories live. Discover now