ភាគទី៩:មនុស្សជាទីស្រលាញ់

728 37 0
                                    

« ជី..ជី..ស្រីកន្ដឿ!! »

« ហាស៎ » យ៉ុងជីបែរទៅរកមិត្ត ញញឹមខ្សោះដាក់គេ

« ឯងកើតអី មុខស្លេកម្លេះ »

« យើងមិនកើតអីទេ »

« កុហក!! មុខនឹងមករដូវម៉ង »

« អាមិត្តមាត់ឆ្កែ និយាយលឺមេស៎ » យ៉ុងជីដៃស្មាមួយដៃ ភ្នែកក្រលេកមើលជុំវិញមិនមានមនុស្សដើរកាត់ទើបធូរទ្រូងតិច ..នាងបែរមកសម្លក់កម្លោះសង្ហាជាមិត្ត និយាយលឺនោះៗ ដូចខ្លាចគេមិនដឹង...!!

« រឺក៏មកមែន? »

« មកឪឯងស្អី »

« មិនមែនឪយើងទេគឺឯងមករដូវ »

« យើងដាល់បែកមាត់លូវ ហាមនិយាយថាយើងមករដូវទៀតលឺទេ »

« ចង់ដាល់យើង? ហាសសហា៎ ខ្លួនកន្ដឿ ដៃខ្លី ជើងខ្លី សោះចង់ដាល់ប្រុសសង្ហា »

« ឯងថាយើងកន្ដឿហេស៎ អាមិត្តចង្រៃ.. »

« វៃអោយបានមក ហាសហា៎... » ស្រីតូចប្រតប់ប្រតាយគេ តែដៃក្រាស់ចាប់ក្បាលនាងជាប់ បានត្រឹមខ្វៃវៃគេមិនដល់... !! ដាណេល សើចលឹបភ្នែកនិងចរិកនាង កាចឆ្នាស់ បើងរម្ដងៗដូចខ្ទួយ បើមិនលួងនាងទេ នាងគ្មានថ្ងៃអោយគេបានក្ដីសុខទេ បើមិនយកកាតាបគេបោះចោល រឺយករបស់ស្អិតៗចាក់ពេញលើតុគេប្រលាក់តាំងពីកៅអីមិនសល់ បើរបៀបលេងសើចនាងវិញគឺលាត់អាវគេមើលខោក្នុងហើយដើរប្រកូកប្រកាស់ ទាល់តែគេទិញនំសក បានស្ងាត់ដូចគេចុក... !! ពួកគេប្រលែងគ្នារហូតដល់ម៉ោងចូលរៀន ថ្ងៃនេះនាងតូចយ៉ុងជីសើចកក្អឹក ឯដាណេលវិញមុខងាប់ខឹងនាងធ្វើអោយដាច់លេវឡាវគេពីរគ្រាប់!!

———————

/ 4pm /

« យើងទៅមុនហើយណា ស្រីកន្ដឿ »

« អឺ... » ដាណេលវៃក្បាលនាងតូចតិចមុនរត់ទៅត្រុយខ្លាចនាងមិត្តឆ្នាស់ដោះស្បែកជើងគប់ក្បាលទាន់..

« យីស..ឯង » ដៃតូចលើកឡើងអង្អុលមុខគេ ដាណេលងាកលានអណ្ដាតដាក់ស្រីឆ្នាស់អោយកាន់តែខឹងថែម...!! ដឹងតែស្អែកត្រូវលោងក្មេងឆ្នាស់ទៀតហើយ!!!

« គូកម្ម » ♥️ (completed )Where stories live. Discover now