ភាគទី៥២:នាងនិងកូនបិះតែត្រូវគេសម្លាប់

718 23 0
                                    


    ~.. ថ្ងៃថ្មី

     កាយតូចរើបម្រាស់បន្ដិចមុនត្របកភ្នែកបើកសន្សឹម ឡើង ហើយអ្វីដែលឃើញមុនគេបង្អស់នោះគឺបុរសជាទីស្រលាញ់ !! ជុងហ្គុកញញឹមស្រាលដាក់ព្រមទាំងលើកដៃអង្អែលសក់នាងស្រាលៗ ។

« យប់មិញបងមិនបានគេងមែនទេ ? » យ៉ុងជី បោះសំនួរដំបូង...កញ្ជក់ភ្នែកសម្លឹងតួមុខប្ដី ហើយបានឃើញក្រោមភ្នែកខ្មៅដូចមិនបានគេងពេញមួយយប់ ទើបបោះសំនួរដោយក្ដីបារម្ភ មុនលើកដៃទៅប៉ះថ្ពាល់គេថើរៗ ។

« អត់ទេ..បងគេងឆ្អែតខ្លាំងណាស់ » គេតបទាំងញញឹមចេញធ្មេញ បង្ហាញប្រាប់ជាការពិតទាំងដែលនិយាយកុហកទាំងស្រុង , គេមិនបានគេងឡើយគឺនៅអង្គុយមើលនាង មើលមុខនាង ហាក់ខ្លាចនិងការបាត់បង់ជាទីបំផុត ។

« អូនចង់ចូលបន្ទប់ទឹក » ចប់ប្រយោគ... ដៃមាំលើកបីត្រកងកាយតូចទៅបន្ទប់ភ្លាម ... ពេលមកដល់គេដាក់នាងអោយអង្គុយលើបង្គន់...និងរងចាំនាងមិនចេញទៅណាឡើយ ... ដល់ពេលហើយក៏លើកនាងចេញមកដាក់លើពូកវិញ ។

« អូនឃ្លានទេ ? » នាងងក់ក្បាលនៅសំនួរគេ

« ចឹងចាំបងចុះទៅទិញបបរបង្គាអោយអូនញាំ ល្អទេ? » នាងងក់ក្បាលម្ដងទៀត.., ទើបគេថើបថ្ងាស់នាងមួយខ្សឺតមុនចេញទៅ ហើយនាងក៏អង្គុយសំយុងជើងចុះក្រោមដោយភ្នែកមើលទៅបង្អួច ។

« ក្រាក.. »

« ជុង ភ្លេចអីមែនទេ!! » មិនដល់ពីរនាទីផង ទ្វារក៏បន្លឺឡើងជាថ្មីដោយគិតថាជាប្ដីនាងក៏ញញឹមសួរទៅ !!! ស្នាមញញឹមមុននេះក៏រលាយបាត់ បន្សល់តែភាពភ័យខ្លាចលើមុខតូចទៅវិញ ពេលអ្នកដែលដើរចូលមកមិនមែនដូចការគិតរបស់នាង ។

« នាង.... ហ្អាយយ » ផ្ទៃមុខតូចប្រែជាក្រហមនិងស្នាមម្រាមនិង ងាកទៅម្ខាងតាមកម្លាំងទះ អម្បាញមិញ ដែលអតីតស្រីប្ដីជាអ្នកបង្ក ។

« ហ្ហឹក.. ៗ » យ៉ុងជី រំកិលខ្លួនថយក្រោយព្រមទាំងលើកដៃក្ដោបមុខម្ខាងកន្លែងទះនោះ ...

« មីស្រីចង្រៃ... ហេតុអីនាងឯងដណ្ដើមបងជុងពីយើង.. នាងឯងដាក់ស្នេហ៍ជុងមែនទេ... » អារីចាប់បោចសក់ នាងតូច និងទះមួយដៃទៀតតាមកំហឹងនៅក្នុងខ្លួន ។

« គូកម្ម » ♥️ (completed )Where stories live. Discover now