ភាគទី៥១:ព្រះប្រទានពរអោយពួកគេជួបគ្នាតែជាគូកម្ម

650 22 0
                                    



« ជី...បងសុំណា៎...សុំអង្វរ អូន..ព្យាបាលជំងឺ.. ទៅណា៎ » ជុងហ្គុកប្រលែងការអោប ជំនួសដោយការក្ដោបប្រអប់ដៃតូចជាមួយនិងពាក្យអង្វរករលាយទឹកភ្នែក !! បង្ហាញថាពិតជាឈឺចាប់ណាស់ ក្នុងជម្រើសនេះគឺគេមិនចង់បាត់នាងឡើយ ទោះជាប់ឈ្មោះជាមនុស្សអាត្មានិយម ជាឪពុកឃោឃៅក៏ដោយចុះ ។

« អ្ហឹក...ៗ  » នាងយំ ព្រមទាំងក្រវីក្បាល ជាចម្លើយបដិសេធ ។

« យកកូនចេញទៅណា... បងនិងនាំចូលមកព្យាបាលជំងឺមើលថែអូនគ្រប់សព្វមិនអោយអូនពិបាកទេ... បងសុំអង្វរណា...បងមិនអាចរស់ខ្វះអូនទេ...ទោះពីរ បីឆ្នាំក៏ដោយ... យកកូនចេញសិនទៅពួកយើងអាចមានម្ដងទៀតក៏បានដែរ ... បងអង្វរ » ជុងហ្គុក អោនក្រាបដល់ការ៉ូព្រមទាំងយំដោយភាពទន់ខ្សោយបំផុតក្នុងពេលនេះ ដូចជាការសំពះអង្វរនាងអោយព្យាបាល ។

« អត់ទេ... អូនមិនព្រម...មិនព្រមយកកូនចេញជាដាច់ខាត...អ្ហឹកៗៗ បងជាមនុស្សអាក្រក់..អូនស្អប់បង » នាងពោលទាំងយំខ្លាំងស្ទើដាច់ដង្ហើមខណៈទាញបន្ដាច់ខ្សែសេរ៉ូមមួយទំហឹងពីដៃ ធ្វើអោយឈាមឈ្លក់ហូររហាចទើបលើកដៃម្ខាងទប់ រួចទម្លាក់ជើងលើការ៉ូដែលព្យាយាមយោងខ្លួនដើម្បីក្រោករត់ចេញ... ដោយការពារកូនជាទីស្រលាញ់ដែលនៅក្នុងពោះ...ទោះស្លាប់ក៏នាងមិនយកចេញដែរ...។

« អូនជី... » គេប្រសោបចង្កេះរបស់នាងពីក្រោយ ពេលដែលនាងក្រោកឈរបានតែក៏ទន់ជើងមកដើរមិនរួចឡើយ...ទើបត្រូវដៃមាំជាប្ដីអោបជាប់ ដោយបង្គុយពីលើភ្លៅមាំ ផ្ទាល់ការ៉ូត្រជាក់ ។

« លែង..លែងអូនទៅ.. ប្រាប់អោយលែង...ហ្អឹក..បងជាមនុស្សអាក្រក់.. អាក្រក់បំផុតហើយ... បងចង់សម្លាប់កូនអូន...ហ្អឺ..អូនស្អប់បងណាស់ ... ស្អប់ណាស់...អ្ហឹកៗៗៗ » នាងខ្ញាំក្ដិចដៃដែលអោបជាប់នោះ និងរើ...តែគេក៏មិនប្រលែង...ទើបបែរមកគក់ទ្រូងមាំដឹប និងពោលប្រយោគ ព្រមទាំងស្រែកយំខ្លាំងៗ ។ ជុងហ្គុកទ្រានដាក់បាតដៃ ក្ដោបលើដៃតូចរបស់ប្រពន្ធដោយចិត្តស្រលាញ់ពេញទ្រូង ខណៈនាងបដិសេធដោយការរើបម្រះ និងក្រវាសដៃចេញ តែគេក៏ស៊ូមុខក្រាស់ដោយចាប់ក្ដោបដៃនាងម្ដងទៀត ៕

« អូន... កុំចឹងបានទេ..អូនមិនអាណិតបងទេឬ... បងស្រលាញ់អូន.. បងមិនចង់បាត់បងអូនទេ.. » គេក្ដោបដៃរបស់នាងដក់ជាប់ទ្រូងឆ្វេងដែលកំពុងទ្រហ៊ូយំអង្វរជាពន់ពេក...

« អូនក៏ស្រលាញ់កូន...អូនក៏មិនអាចបាត់បង់គេ ... » នាងក៏អាណិតស្រលាញ់មិនថាប្ដីឬក៏កូនក្នុងផ្ទៃ !!! ជម្រើសនាងគឺកូន ទោះស្លាប់ក៏សុខចិត្តដែរ តែក៏អត់មិនបាននិងអាណិតប្ដីដែលយំសោកលន់តួអង្វរនាង ។

« .. បាន..ក៏បានតាមចិត្តអូនចុះ...បើអូនសម្រេចចិត្តបែបនេះ ហើយ...បងក៏យល់ស្រប » ជុងហ្គុកពោលពាក្យចប់ ក៏ងើយក្បាលទៅលើដោយបញ្ជេញដង្ហើមធំព្រមទាំងហូរទឹកភ្នែក ដណ្ដាក់គ្នា ... វាជាជម្រើសនាង...នាងសម្រេចយ៉ាងមិចគេក៏ហាមលែងឈ្នះ... ខណៈពេលនេះមានតែមើលថែនាងអោយល្អប៉ុណ្ណោះ ។ យ៉ុងជីផ្ដេកក្បាលលើទ្រូងមាំ យំអណ្ដឺតអណ្ដត់ រហូតភ្លេចលង់លក់បាត់...ទើបនាយបីដាក់លើគ្រែវិញ ...បន្ទាប់ទៅហៅពេទ្យអោយមករុំដៃអោយប្រពន្ធជាថ្មី ។

........ ជុងហ្គុកអង្គុយលើកៅអីខាងមុខបន្ទប់ដោយក្ដោបមុខទាំងតប់ប្រម៉ល់... ហើយជ្រួងសក់.. ខណៈទឹកភ្នែកកូនប្រុសបង្ហូរយ៉ាងស្ងៀមស្ងាត់បំផុត!!! គេនិងត្រូវបាត់បង់នាងមែនទេ...គេនិងត្រូវរស់អត់នាង...ហេតុអ្វីព្រហ្មលិខិតព្រៃផ្សៃខ្លាំងម្លេសគ្រាន់តែផ្ដល់ស្នេហាសមបំណងមួយដល់គេមិនបានឬ? ៕ បន្ទាប់ពីអង្គុយយំមួយសន្ទុះក្រោយមកគេក៏ប្រាកដខ្លួនចូលបន្ទប់អ្នកជំងឺវិញ ដោយការបង្គុយក្បែរ និងសម្លឹងនាងមិនដាក់ភ្នែកសោះ... ហើយគេនិងមើលមុខនាងរាល់ថ្ងៃបែបនេះ.. ។

——————

[ ព្រះប្រទានពរអោយពួកគេបានជួបគ្នា តែព្រះមិនបានប្រណីដល់ស្នេហ៍មួយនេះ..]
  [មិនមែនកំហុសនរណាតែជាព្រហ្មលិខិតទៅវិញទេ... ពាក្យថាព្រហ្មលិខិតមិនមានរូបរាងឡើយ ប៉ុន្ដែវាបានកំណត់គ្រប់យ៉ាងលើមនុស្ស..និងចារដាក់ជាកំណត់ហេតុដែលបានជួបប្រទះតាំងពីថ្ងៃដំបូងមកម្លេស ]

« គូកម្ម » ♥️ (completed )Where stories live. Discover now