ភាគទី១២:ស្ដាប់បងបកស្រាយតាមសម្រួលមិនចង់

930 41 0
                                    

ព្រិចបើកៗកន្លងអស់រយៈពេលមួយអាទិត្យដោយគ្មានវត្តមានយ៉ុងជីនៅវាហាក់ដូចរាប់ឆ្នាំសម្រាប់jungguk !!! ក្នុងផ្ទះវីឡាមានសភាពស្ងាត់រងំ ខុសពេលដែលនាងនៅ... ។ jungguk លើកអ៎កស្រាទាំងព្រឹក តាំងពីចេញទៅ គេប្រៀបដូចខ្មោចតែលតោល រស់នៅដក់ជាប់រូបនាងពេញខួរក្បាល ដៃក្រាស់លើកកាន់កំប៉ុងស្រាលើតុអក៎ផឹក គ្រប់ទីកន្លែងក្នុងផ្ទះមិនថាកន្លែងណាក្នុងភ្នែកគេពេលនេះឃើញតែរូបនាង...រូបនាង ស្នាមញញឹម សើចសប្បាយ ។ នាយដកក្រសែភ្នែកមើលដបស្រាលើតុ ទើបផឹកអស់មួយកំប៉ុងតែក្បាលចាប់ឈឺ ចិត្តនឹកនាង កាន់តែកើនជាលំដាប់ jungguk សើចចម្អកនិងសភាពខ្លួនឯងពេលនេះ ។ មួយស្របកនាយបោះជំហានស្រាលឡើងទៅខាងដល់ !! មកដល់ភ្នែកប្រទាក់នឹងអតីតបន្ទប់នាងតូចនាយផ្ដូរសំដៅទៅ...!

     ៚ ក្រាក
ដៃក្រាស់រុញទ្វារបន្ទប់ភ្នែកក្រលេកមើលជុំវិញ ! ក្នុងចិត្តកំពុងនឹកម្ចាស់បន្ទប់ ពេលនេះគេដឹងហើយថាបេះដូងគេត្រូវការអ្វីចង់បានអ្វី ចង់និយាយប្រាប់ចម្លើយក្នុងបេះដូងទៅនាងតែម្នាក់ តែនាងទៅ....ទៅបាត់ហើយ ។ jungguk បោះជំហានដើរមើលជុំវិញបន្ទប់....ភ្នែកសំលឹងមើលពូកធ្លាប់តែមានអ្នកគេងម្ចាស់វាក៏ទៅបាត់។ រាងក្រាស់មិនប្រយ័ត្នដើរបុកតុក្បែរនោះធ្វើអោយរបស់អ្វីម្យ៉ាងធ្លាក់ជ្រុះមកលើឥដ្ឋ...នាយអោនរើសមកមើលវាជាកូនសៀវភៅតូចមួយពណ៌ផ្កាឈូកភ្លឺផ្លេក jungguk ដាក់ខ្លួនអង្គុយលើពូកភ្នែកពិនិត្យមើលសៀវភៅមុន បើកទំព័រដំបូងបង្អស់នៃសៀវភៅ!!!

« សៀភៅកំណត់ហេតុ  ផាក យ៉ុងជី » ដៃក្រាស់បើកទៅសន្លឹកបន្ទាប់

«  ថ្ងៃដំបូងដែលខ្ញុំបានមករស់នៅជាមួយidol ពិតជាសប្បាយចិត្តណាស់បានឃើញមុខគាត់រាល់ថ្ងៃ និយាយជាមួយគាត់ ដូចយល់សប់ចឹង .....

« ខ្ញុំដឹងចាប់ពីថ្ងៃដែលខ្ញុំមកនៅគាត់មិនសប្បាយចិត្តនូវវត្តមានរបស់ខ្ញុំឡើយ  តែខ្ញុំមុខក្រាស់ធ្វើមិនដឹងមិនលឺអោយតែបាននៅក្បែរមនុស្សដែលខ្ញុំស្រលាញ់...

« លោកពូក៏ដឹងថាខ្ញុំស្រលាញ់លោកពូណាស់ ,, លោកពូយកស្រីមកដេកផ្ទះមានគិតដល់ខ្ញុំទេ ...! ខ្ញុំហត់នឹងយំរាល់ថ្ងៃណាស់ ហត់នឹងព្យាយាមតាមស្រលាញ់លោកពូណាស់ ហត់គ្រប់យ៉ាង ថ្ងៃមួយខ្ញុំនឹងចាកចេញ !!

« គូកម្ម » ♥️ (completed )Where stories live. Discover now