ភាគទី៤:បានក្បែរ

906 35 1
                                    

                        

______

៚មួយសប្ដាហ៍កន្លងផុតទៅ

     នាងតូចYungjii បានរស់នៅជាមួយមនុស្សជាទីស្រលាញ់ នាងស្នាក់នៅក្បែរបន្ទប់គេងរបស់គេ !! រាល់ព្រឹកនាងតែងតែងើបធ្វើអាហារទុកអោយគេមុនទៅសាលា នៅក្នុងផ្ទះមិនសូវស្ងប់ស្ងាត់ដូចពីមុន ព្រោះនាងតែងតែធ្វើអ្វីប្លែកៗ ពេលខ្លះនាងស្រែកច្រៀងដល់jungkook មកស្ដីអោយ!! នាងសម្អាតផ្ទះបណ្ដើរៗរាំច្រៀងបណ្ដើរ ស្ងប់ស្ងាត់លុះត្រាតែនាងគេងរឺធ្វើលំហាត់ ក្នុងវីឡាស្កឹមស្កៃមានតែនាងនិងគេ ទើបនាងអាចឆ្កួតឡប់តាមចរិកពិត បើចរិកក្លែងក្លាយនាងជាមនុស្សចាស់រុំទុំ ស្ងៀមស្ងាត់... ។ ក្រុមbangtanត្រូវបានសម្រាក2ខែក្រោយពេលប្រគុំតន្រ្ដីឆាកចុងក្រោយចប់ Jungkook មានពេលសម្រាកច្រើនគេ មិនសូវដែលខ្វល់ខ្វាយពីនាងច្រើនទេ បើនាងមិនមកនិយាយរឺសួរនាំគេទេនាងហាកដូចជាខ្យល់អាកាស !!! នាងចូលចិត្តញោះអោយគេខឹងធ្វើឡប់ៗដាក់គេ នាងជាមនុស្សពិនលេងសើច Jungkookគិតនាងដូចជាអ្នកគាំទ្រ និងប្អូនស្រីមិនមានអ្វីលើសនឹង ឯនាងគិតគេលើសពីfan idol នាងមិនអាចហាមគំនិតឆ្កួតឡប់នេះបានទេ មានតែបណ្ដោយតាមអ្វីដែលបេះដូងត្រូវការ..!


« លោកពូជូនខ្ញុំទៅសាលាបន្ដិចបានទេ.. » ភ្នែកតូចក្រលេកមើលនាឡិកាភ្ជួរជញ្ជាំង នាងងើបយឺតត្រូវចុះមកធ្វើអាហារពេលព្រឹកទៀត ទើបនាងត្រូវយឺត..

« ខ្ជិលណាស់ » សម្លេងក្រាស់បង្អូស ភ្នែកកំពុងមើលទូរទស្សន៍..

« លោកពូណាៗ ខ្ញុំយឺតម៉ោងហើយ ណាៗ ជូនទៅតិចទេ » yungjii ដើរទៅអង្រួនដៃគេតិចៗ!! Jungkook បែរមើលមកនាងដកដង្ហើមធំមុនជូននាងទៅតាមពិតទៅគេមិនចង់ជូនទៅប៉ន្មានទេ តែគិតថានាងជួយមើលថែផ្ទះទេ និង ធ្វើអីអោយញាំ !! ឡានខ្មៅស៊េរីចុងក្រោយបើកសំដៅទៅសាលាដែលនាងតូចរៀន.. ។
yungjiiជាសិស្សត្រូវបញ្ចប់ការសិសក្សារនៅសល់តែ2ខែទៀត !!



ងឺត

ឡានជាន់ហ្រ្វាំងបង្អូសលាន់ នៅកណ្ដាលសាលានាំសិស្សគ្រប់គ្នាសម្លឹងមើលមក ...

« អរគុណចា៎ ល្ងាចមកយកខ្ញុំផង » កាយតូចប្រញាប់ចុះទៅរកតែjungkook និយាយមិនទាន់... ! នាងតូចរត់ទៅញញឹមដាក់មិត្តដែលឈរចាំ..នាងក៏ញញឹមតបវិញ ! ស្នាមញញឹមនាងធ្វើអោយរាងក្រាស់នៅក្នុងឡានភ្លឹកមើល ស្នាមញញឹមបូកជាមួយផ្ទៃមុខស្រស់ផូរផង់..ធ្វើអោយមាត់ក្រាស់ញោចស្នាមញញឹមមកភ្លាមៗ គេតាមមើលនាងរហូតផុតកន្ទុយភ្នែកមុនបើកឡានចេញទៅជាមួយស្នាមញញឹម...!! ដែលមិនមានជានាងតូចដែលឃើញរាល់ថ្ងៃគឺមិត្តរបស់នាងទៅវិញទេ ..


« គូកម្ម » ♥️ (completed )Where stories live. Discover now