ភាគទី៤៧:ពាក្យកុហកនាងមិនសមឡើយ

726 28 0
                                    




« ដឹប*** អ្អាកក៎  » អ៊ុនវ៉ុនដួលអុកគូទមួយជំហរ ព្រោះប្អូនថ្លៃរុញ !! គេលើកដៃទប់ចង្កេះដោយមានអារម្មណ៍ថាឈឺងើបមិនចង់រួចឡើយ ភ្លាមនោះកូនចៅក៏មកជួយគ្រាអោយក្រោកឡើង !!! ជុងហ្គុកមិនខ្វល់សូម្បីបន្ដិច រុញអោយដួលហើយ រួចរុញរទេះប្រពន្ធចូលក្នុងផ្ទះបាត់ធ្វើមិនដឹង !!

« ជុង !! » មកដល់ខាងក្នុង នាងចាប់ប្រអប់ដៃមាំតិចៗ ដោយធ្វើមុខជូរដាក់ !! គេចិត្តខ្លាំងណាស់តិចបងប្រុសនាងយកទៅណាទៀតទៅ ៕

« ហ្អឹម មានអីមែនទេ » គេបន្ទន់ជង្គង់ ហើយញញឹមដាក់នាងដោយក្ដីស្រលាញ់ពេញទ្រូង ខណៈនាងញឹមៗមិនដឹងគួរនិយាយថាមិច ៕

« ជុងមិនគួររុញបងវ៉ុនទេ អឺ... » នាងប្រាប់ប្ដីខណៈចង់និយាយថាបងប្រុសនេះហើយជាអ្នកផ្សំផ្គុំអោយ មិនគួរដាល់គាត់ទេ ៕ ជុងហ្គុកញញឹមចាំស្ដាប់សម្ដីនាងនិយាយអោយអស់ ស្របពេលនោះបងប្រុសក៏មកដល់ ហើយទាញរទេះដែលនាងអង្គុយមកខាងក្រោយខ្នង !!

« ហ្អឺ បងប្រុស កុំ » នាងហាមឃាត់ពេលបងប្រុសលើកដៃបម្រុងដាល់ប្ដី ហើយប្រើដៃរុញកង់រទេះអោយវិលដោយមកនៅកណ្ដាល ប្រៀបដូចជាអាជ្ញាកណ្ដាលឃាត់គូប្រដាល់ ។

« ឈប់បានហើយទាំងពីរនាក់ ទុកថាខ្ញុំសុំទៅចុះ » នាងងាកមើលមុខបងប្រុសនិងប្ដីឆ្លាស់គ្នា ខណៈគេទាំងពីរនាក់ខាំធ្មេញពាក់មុខយក្សដាក់គ្នា ដូចជាមិនព្រមងាយៗឡើយ ទើបយ៉ុងជីនាងស្រែកដាក់ពួកគេ ។

« ឈប់សម្លក់គ្នាទៀត !! ជុងទៅអង្គុយលើសាឡុងនោះ បងប្រុសទៅអង្គុយនោះទៅ » ពួកគេដាក់បង្គុយតាមសម្ដី ដោយអង្គុយម្ខាងម្នាក់ ។ យ៉ុងជីបង្វិលកង់រទេះមកជិតប្ដីរួចច្រត់ដៃលើរទេះដើម្បីទប់លំនឹងខ្លួន ក្រោកបានបន្ដិចខ្លួននាងបែរជាទម្លាក់ចុះវិញ ដោយពិបាកភ្នែកមើលទើបដៃមាំរបស់ជុងហ្គុកលើកក្រសោបនាងដាក់អោយអង្គុយលើភ្លៅ ដោយមិនក្រែងឡើយ ធ្វើដូចនៅតែពីរនាក់ទាំងដែលអ៊ុនវ៉ុនសម្លក់ប្អូនថ្លៃចុងកន្ទុយភ្នែកដូចខ្លួនឯងជាមារជ្រែកស្នេហាគេ ទើបក្រោកឡើងអស់កម្ពស់ប្រាប់ប្អូន មុននឹងចេញទៅ ៖

« បងចូលក្រុង ឯងមានអ្វីផ្ញើបងទិញអោយទេ ? »

« អត់មានទេ » នាងញញឹមដាក់បងប្រុស ខណៈពេលបងប្រុសដើរមកអង្អែលក្បាលប្អូនដោយក្ដីស្រលាញ់ហួសប្រមាណ !! បន្ដិចទៀត គេត្រូវបាត់បង់នាងមែនទេ !! អ៊ុនវ៉ុនមើលស្នាមញញឹមគួរអោយស្រលាញ់របស់ប្អូនស្រីតែម្នាក់ សឹងតែទប់ទឹកភ្នែកមិនបាន ហើយរហ័សបែរចេញទៅមុនវាស្រក់មក !!! ។

« គូកម្ម » ♥️ (completed )Where stories live. Discover now