ជុងហ្គុកដៀងមើលអ្នកកៀនខ្លួន..ពេលដែលសភាពក្នុងឡានស្ងាត់ជ្រងំ... តែក៏ប្រញាប់អែមកៀនផ្លូវ ...មុនចាប់ដៃត្រជាក់ស្រេករបស់ភរិយាដោយក្ដីព្រួយបារម្ភដែលងាកមកឃើញមុខស្លេកខ្លាំងដូចគ្មានគ្រាប់ឈាមហាក់ដូចមិនមែនគេង ដូចការសន្លប់ច្រើនជាង !! ហើយក៏រហ័សបើកសំដៅទៅមន្ទីរពេទ្យវិញ ។.... ពេលមកដល់ក៏បីនាងចូលទៅតែម្ដងនិងឆ្លេឆ្លាជាងនាក់ឯទៀត ... ពេលនាងមកដល់ដៃពេទ្យហើយក៏រៀងធូរទ្រូងបន្ដិច ដោយដាក់បង្គុយរងចាំនៅមុខបន្ទប់ ហើយលើកដៃបួងសូមខណៈចិត្តអន្ទះសារខ្លាចថានិងមានរឿងអ្វីកើតឡើងខ្លាំងណាស់ ។ ១ម៉ោងក្រោយ... ទ្វារបន្ទប់បើកដោយដៃពេទ្យដែលពិនិត្យនោះ.. គាត់ដកដង្ហើមធំ នុងក្រវីក្បាលតិចដោយតឹងតែង!!
« ពេទ្យ... យ៉ាងមិចហើយ..ប្រពន្ធខ្ញុំ នាងមិនអីមែនទេ? » ជុងហ្គុករហ័សសួរភ្លាម.. ខណៈពេទ្យទាញម៉ាស់ចេញនិងតបទៅ!!
« សូមលោកអញ្ជើញទៅមកតាមខ្ញុំ » ថាហើយគាត់ក៏ដើរនាំផ្លូវទៅ ។
... ស្ថិតក្នុងបន្ទប់ដែលសភាពស្ងាត់និងបញ្ជេញទឹកមុខហាក់ជាមិនជ្រះស្រលាស់ និងតឹងតែងអារម្មណ៍ ៕ ជុងហ្គុកដាក់បង្គុយទល់មុខជាកន្លែងពិគ្រោះជាមួយគ្រូពេទ្យផ្ទាល់ ។
« ប្រពន្ធខ្ញុំនាងកើតអីមែនទេ ? » ទឹកមុខនិងពាក្យសម្ដីនៃការព្រួយបារម្ភបញ្ជាក់ច្បាស់នុងទាមទារចង់បានចម្លើយតបវិញ ... និងបួងសួង ។
« នាងកើតមហារីកដំណាក់កាលចុងក្រោយនេះ លោកមិនដឹងទេហេស៎ » ចិត្តថ្លើមនុងបេះដូងធ្លាក់ដល់ចុងជើង...មុនស្រែកប្រកែកទាំងភ្នែករលីងរលោង!!
« មិនពិត...ប្រពន្ធខ្ញុំមិនបានកើតអីបែបនិង..លោកកុហក..» គេតំឡើងសម្លេងខ្លាំង....មិនអាចឡើយនាងមិចនិងកើតបែបនោះទៅ..នាងនិងមិនអី។
« ខ្ញុំជាពេទ្យ...មានភារកិច្ចសង្គ្រោះជីវិតមនុស្ស..មិចនិងយករឿងស្លាប់មកលេងសើចទៅ... » លោកគ្រូពេទ្យព្យាយាមបកស្រាយការពិត...អ្នកណាយករឿងស្លាប់មកលែង..ស្លាប់គឺស្លាប់...រស់គឺរស់...មិនដូចគ្នាឡើយ ។ ឯអ្នកស្ដាប់មិនបានស្រែកតវាអ្វីទៀតទេ គឺអង្គុយធ្មឹង..ខណៈទឹកភ្នែកកូនប្រុសហូរកាត់ផែនថ្ពាល់... លែងខ្មាស់អ្វីទាំងអស់ពោលពេលនេះគឺពិបាកដកដង្ហើមណាស់...ខ្លាចណាស់!!!
YOU ARE READING
« គូកម្ម » ♥️ (completed )
Fanficស្នេហានាងនិងគេជាគូដែលព្រះបានចារួចមកហើយថាជា« គូកម្ម » ដែលត្រូវមានម្ខាងលះបង់ដើម្បីមនុស្សជាទីស្រលាញ់របស់ខ្លួន ជេន ជុងហ្គុក X ផាក យ៉ុងជី « 6ឆ្នាំជាងមកនេះអូនមិនស្ដាយឡើយ ដែលស្រលាញ់បង » .................................