ភាគទី១៩:បំភ្លេច

648 24 0
                                    



(4ថ្ងៃកន្លងផុតទៅ)

អ្វីគ្រប់យ៉ាងប្រែប្រួលមិនទៀងដូចចិត្តមនុស្ស ។ ក្រោយចេញពីប្រទេសបាន2ថ្ងៃមករស់នៅបារីសជាមួយបងប្រុសនឹងលោកប៉ា យ៉ុងជីនាងរៀនគ្មានពេលទំនេរទោះបីថ្ងៃសម្រាកក៏នាងស្នើរសំអោយបងប្រុសជួយបង្រៀនពីការងារផ្សេងៗ នៅក្នុងក្រុមហ៊ុន .... !! នេះជាវិធីដែលនាងតែងបន្លប់ដើម្បីភ្លេចគេម្នាក់នោះ ។ ដៃស្រឡូនកាន់ខ្មៅដៃ គូសវៀសលើក្រដាសផ្ចិតផ្ចង់រចនាគំរូ យ៉ាងម៉ត់ចត់ ទោះនេះជាថ្ងៃសម្រាកនាងក៏រកអ្វីមកធ្វើមិនចេះធុញ !!

៚Seoul
មកមើលកម្លោះសង្ហាjungkookវិញម្ដង !!
ដៃមាំចាប់ក្របួចសក់វែងកន្លាយមកក្រោយ ចង្កេះមាំធ្វើចលនាចេញចូលញាប់ដូចម៉ាសុីនដេរ ក្នុងខ្លួនស្រីរាត្រី កែវភ្នែកប្រែជាក្រហមដិតដាមជាប់ស្នាមអតីតពឺតផ្សារ... ច្រាលកំហឹងចេញមករាល់ពេលប៉ះខ្លួនមនុស្សស្រីតែងនឹកដល់ស្រីដែលធ្លាប់ធ្វើអោយឈឺ !! ក្រោយឆ្អែតនាយគប់លុយលើដងននលគោករបស់ស្រីរាត្រី មុនដើរចេញទៅ តាំងពីមកនាយមិនសូវនិយាយស្ដី រាល់ពេលទំនេរក៏មកលេងស្រីដោយគំនិតអវិជ្ជភ្ជួរជាប់ទៅលើមនុស្សស្រី !!! ។ ជើងសង្ហាបោះជំហានចូលបន្ទប់ហាត់សមទាំងអស់កម្លាំង..

« jungkook ឯងទើបមកពីណា ដឹងទេគេគ្រប់គ្នាចាំឯង » សម្លេងធំគ្រលរបន្លឺឡើងពីមាត់មេក្រុមសង្ហា
« មកពីដេកជាមួយស្រី ប្រាប់ហើយhyungមិនបាច់ចាំខ្ញុំទេហាត់មុនទៅចាំខ្ញុំហាត់តាមក្រោយក៏បាន »
« jungkook ឯងដឹងថាខ្លួនឯងប្រែប្រួលប៉ុណ្ណាទេ យើងមិននិយាយអ្វីព្រោះវាជារឿងផ្ទាល់ខ្លួនរបស់ឯង តែសូមយល់ផងនេះជាឆ្នាំចុងក្រោយជាការប្រគំតន្រ្ដីដែលយើងអាចធ្វើដើម្បីអ្នកគាំទ្រជាឪកាសដែលអាចឈរមើលពួកគេលើឆាក ឯងក៏ដឹងត្រូវទេ » ជាមេក្រុមដ៏ល្អដូចជាឳពុកម្នាក់ namjoonមិនបានស្ដីរឺបន្ទោសអ្វី ផ្ទុយនាយណែនាំនិងគូសតម្រង់ផ្លូវដល់សមាជិកមិនមែនតែjungkook អ្នកផ្សេងឯទៀតក៏អញ្ជឹងដែរ!!!
« ខ្ញុំសុំទោស hyung »
« បានហើយ តោះយើងមកហាត់សមសម្រាប់ថ្ងៃស្អែកទាំងអស់គ្នា » សមាជិកផ្សេងទៀតក៏មកហាត់រាំច្រៀងនូវបទត្រៀមប្រគំជាច្រើនសម្រាប់ថ្ងៃស្អែក ទោះហត់ក្ដីក៏ម្នាក់ៗមិនភ្លេចនូវស្នាមញញឹមដាក់គ្នា នឹងកាយវិការកំផ្លែង ...ពួកគេហាត់ជារឿយៗរហូតដល់យប់ជ្រៅទើបនាំគ្នាសម្រាក !!! បន្ទាប់អ្នកឯទៀតក៏ទៅសម្រាកនៅផ្ទះមុនទើបសភាពស្ងាត់ជ្រងំកើតឡើងនៅបន្ទប់ហាត់សម កម្លោះសង្ហាពីនាក់អង្គុយដោយបែកញើសពេញខ្លួន មានសភាពហត់នៅឡើង...
« សួរមួយបានទេ » នាយសង្ហាtaehyungបង្ហើរមួយប្រយោគទាំងចិត្តអន្ទះសារ!!
« ហុឹម.. សួរអី » jungkook តបធម្មតា
« តើjii នាង.... »
« មិនដឹងទេខ្ញុំគ្មានអ្វីពាក់ពន្ធនឹងគ្នាផងដឹងរបៀបមិច ថ្ងៃក្រោយហាមសួរពីអ្វីដែលទាក់ទងនិងនាងព្រោះខ្ញុំស្អប់ » jungkook ក្ដាប់ដៃដើរចេញ ពិតជាស្អប់ណាស់ ស្អប់មនុស្សស្រីដែលធ្លាប់ស្រលាញ់ កាន់តែខឹងបើមាននរណារំលឹកឈ្មោះនាងនៅមុខគេ !! Taehyungជ្រួញជញ្ចើមមិនដឹងខ្យល់អី មិនទាន់បានសួរអីផងក៏គំហកអោយហើយដើរចេញបាត់ !!
« ឆ្កួតមែនឯងខំតែភ័យ » Taehyungដើរទៅយកកាបូបស្ពាយមុនកាន់ដបទឹកលើកអក៎ចេញទៅ !!

————

៙ព្រឹកថ្ងៃថ្មី

~Paris ~

កាយតូចងើបពីព្រលឹមរៀបចំដើម្បីទៅរៀន ជើងសន្សឹមក្នុងឈុតសិស្សចុះមកខាងក្រោម រួមអាហារជាមួយលោកប៉ានិងបងប្រុសដ៏សែនសង្ហា គ្រាន់តែដាក់គូទអង្គុយអ្នកបម្រើលើកចានបបរបង្គាមកដាក់ពីមុខមុនលើកទឹកដោះគោស្រស់មកតាមក្រោយ !! Yungjii ញញឹមអរគុណបន្ដិចដក់អ្នកបម្រើចំណាស់ !!
« យ៉ាងមិចហើយសាលានៅបារីស » លោកPark ទម្លាក់កាសែរជំនួសដោយលើកពែងកែវកាហ្វេសម្រាប់អាហារពេលព្រឹក !!

« គ្មានបញ្ហាទេ គ្រាន់តែមិនសូវទម្លាប់ដូចនៅសេអ៊ូល » នាងញញឹមតបយ៉ាងទន់ភ្លន់ទៅឳពុក
« ធ្វើដូចមិនដែលមករស់នៅនាងច្រម៉ត់ មិនទម្លាប់ព្រោះទីនេះមិនសូវមានប្រុសសង្ហា ដូចjeonkookស្អីរបស់ឯងទើបថា » Eunwon ស៊កអោយប្អូនចំៗ មិនដែលមកមិនថាទេ នូវតាំងពីតូចទើបអាយុ10ឆ្នាំបានម្ដាយយកទៅកូរ៉េវិញព្រោះចង់អោយនាងស្គាល់ទឹកដីកំណើត មិនប៉ុន្មានឆ្នាំនេះចង់ភ្លេចបារីសរឺ...

« បងប្រុស » យ៉ុងជីស្ងាត់មាត់ឈឹងពេលបងប្រុសបង្ហើរឈ្មោះបុរសម្នាក់នោះ ធ្វើយ៉ាងមិចទៅចិត្តកំពុងជ្រួលច្របល់នឹកគេខ្លាំងណស់ តំណក់ទឹកលួចស្រក់ពីប្រឡង់ភ្នែកចូលចានបបរ ដៃស្រឡូនលើកញីភ្នែកធ្វើដូចអ្វីចូលតែគ្រាន់ចង់ឃាត់ទឹកភ្នែកប៉ុណ្ណោះ !!

« ហ្អាសស ហា នេះនឹកអាតារាល្បីនោះដល់ថ្នាក់យំផងរឺ » Eunwonបន្ដស៊កអោយប្អូនទាំងមិនដឹង
« Eunបានហើយឆាប់ញាំរបស់ឯងទៅ នៅក្រុមហ៊ុមមានការងារច្រើនទៀត » លោកPark លើកការសែកមើលបន្ដ ។ Eunwon និង yungjii ពួកគេញាំអាហាររៀងៗខ្លួន !! អាចនិងស្លាប់បើគ្មានការស៊កអោយគ្នាមួយថ្ងៃពិសេសគឺបងប្រុសតែម្ដងជើងល្អ រករឿងតែប្អូនពៅ ពិនញោះ មិនឈប់ !! ញាំប្រហែលបាន4ម៉ាត់yungjii ទម្លាក់ស្លាបព្រាចុះលើកទឹកដោះគោផឹកអស់ពាក់កណ្ដាលមុនងើបឡើង...

« លោកប៉ាកូនទៅរៀនហើយ »
« ខំប្រឹងរៀនណាកូន »
« ចា៎ »
« ចា៎...
Eunwonធ្វើត្រាប់តាមប្អូនទាំងបបរក្នុងមាត់ កម្លោះ23ផ្លាយហើយនៅធ្វើរឹកដូចកូនក្មេងមិនចេះធំសោះ !! Yungjii នាងដើរចេញទៅទាំងសម្លក់សម្លឹងបងប្រុស ខ្នក់ខ្នាញសឹងតែចាប់ទះអោយបាក់ករម្ដង ..

« លោកប៉ាចាស៎ កុំភ្លេចមើលបងប្រុសផងណាប្រយ័ត្នគាត់ដើរខាំគេ » ប្អូនកំហូចនិយាយរួចរត់ប្រុចទាំងសើច ខ្លាចលរ៎បងប្រុសចាប់បានច្បាស់ជាហើមគូទមិនខាន

« yaa !!នាងល្អិតនេះហ៊ានថាយើងឆ្កែផង » Eunwon មួម៉ៅក្ដៅគូទ ទាំងព្រឹក បើចាប់បានវៃមិនអោយដើររួចទេចាំមើលចុះ បើឈ្លើយៗយ៉ាងនេះ !!

———————————

« គូកម្ម » ♥️ (completed )Where stories live. Discover now