ភាគទី១៧:បង្ខំចិត្តបែកទាំងនៅស្រលាញ់

808 32 0
                                    

នាងតូចសម្លឹងមើលមុខគេភ្លឺសៗ ដៃដែលដាក់លើទ្រូងគេក៏ព្យាយាមដកចេញ ធ្វើមុខមាំសម្លឹងមើលផ្ទៃសមុទ្រតាមកញ្ជក់ជំនួស !! រាងក្រាស់មើលមុខនាងទាំងអន់ចិត្ត ក្រោកពីភ្លៅនាងមកអង្គុយត្រង់វិញ ... នេះគេខុសខ្លាំងមែនទេបានជានាងចិត្តរឹង មិនខ្វាយខ្វល់ ពីគេដូចមុន រឺនាងឈប់ស្រលាញ់គេទៀតហើយ !! នាយកម្លោះងាកមើលមុខអ្នកម្ខាងជារឿយៗ .. ទើបដាច់ចិត្តបង្ហើបសំនួរមួយទៅកាន់នាង..

« ជី!!! អូននៅស្រលាញ់បងទេ? » បញ្ជប់ប្រយោគភ្លាម នាងងាកសម្លឹងមុខសង្ហាដោយមិនមានសកម្មភាពអ្វី ក្រៅពីកែវភ្នែកទទេរស្អាត គ្មានអារម្មណ៍ ហើយក៏ងាកទៅមើលសមុទ្រវិញ !! មិនមែននាងឈប់ស្រលាញ់តែពេលវេលាមិនសាកសម ខ្លាចលរស្នេហាមិនសមបំណង គេជាដួងតារាជានិមិត្តរូបដ៏អស្ចារ្យ របស់អ្នកគាំទ្រ ហើយនាងជាស្អីត្រឹមក្មេងស្រីល្ងើរម្នាក់ មិនដឹងខ្យល់អីលួចស្រលាញ់idol នឹងបណ្ដោយខ្លួនអោយមានអីៗជាមួយគ្នាទៀត ក៏ពិបាកនឹងសម្រាយនូវទំនាក់ទំនងនេះ ..!! ។ jungkook ខាំមាត់ដកដង្ហើមធំ ខិតសសៀរឹតកាយតូចក្នុងរង្វង់ដៃ ជាប់ទ្រូង គេពិតជា អន់ចិត្ត តូចចិត្តថ្លើមណាស់ ទាំងដែលពីមុនដើរវៀងមិនអោយតម្លៃក្ដីស្រលាញ់របស់នាងដែលប្រគល់អោយគេ តែឥលូវគឺដល់វេនគេតាមចាប់ក្ដីស្រលាញ់ពីនាងវិញម្ដងទើបដឹងថាការបើស្រលាញ់នរណាម្នាក់គឺពិបាក ពេលគេមើលមិនឃើញទុកយើងប្រៀបដូចខ្យល់ធ្វើក្នុងល្ហល្ហេវឈឺស្កៀបហេមហាងរកអ្វីនិយាយមិនត្រូវ ពេលគេប្រងើយកន្ដើយទឹកចិត្តស្មោះសរប្រៀបជាន់បំបាក់ទឹកចិត្តបង្ហាញថាគ្មានចិត្តនៅសល់នៅខ្វល់ស្រលាញ់ទៀតទេ ។ ស្រលាញ់គេម្នាក់ឯង ក៏ទើបតែដឹងថាត្រូវមកត្រាំត្រែងទ្រាំសុខចិត្តមុខក្រាស់អោយតែបានក្បែរគេក៏មិនខ្វល់អ្វីដែលកើតឡើង តែរឿងនេះគេប្រៀបមិនបានពិននាងផងទាំងស្ដីថាប្រមាទមាក់ងាយនឹងទង្វើព្រៃផ្សៃ នាងធ្លាប់ជួបនេះគេមានដឹងស្អីគ្រាន់តែពិននឹងនៅស្ទើផង !!!

     ព្រះអាទិត្យលិចផុតព្រះចន្ទ័បង្ហាញកាយលើផ្ទៃពណ៌ខៀវងងឹត តាមឆ្នេរខ្យល់ត្រជាក់បក់ល្វើយៗពីសមុទ្រ   ប៉ះស្បែកសរស្ដើងអង្គុយលើទោងឃោលមានត្រឹមអាវសរវែងស្រុងត្រឹមភ្លៅ ធ្វើអោយកាយតូចលើកដៃអោបត្រដុសខ្លួនតិចៗ

« គូកម្ម » ♥️ (completed )Where stories live. Discover now