@ផ្ដើមរឿង
សេអូល ជាកន្លែងដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យ មិនថាការដើរលេងកម្សាន្តឬការប្រកបរបរការងារឡើយ ជាក់ស្ដែងសម្រាប់ពួកសង្គមងងឹត ដែលតែងបែកចែកបក្សពួកបងធំ បងតូច ដើម្បីស្វែងរកមេដឹកនាំដ៏អង់អាច ម៉ត់ចត់ មានទំនួលខុសត្រូវខ្ពស់សម្រាប់ដឹងនាំពួកគេនៅក្នុងក្រុម ប៉ុន្តែវាក៏មិនចប់ត្រឹមនេះដែរពួកគេនៅតែបន្តធ្វើវារហូតដល់អំណាចរបស់ពួកគេបានរីកសុះសាយគ្រប់ទីកន្លែងរហូតដល់មានមនុស្សនាំគ្នាគោរពនិងកោតខ្លាចពួកគេ សឹងមិនហ៊ានរំលឹកឬនិយាយដល់ឈ្មោះរបស់ពួកគេឡើយ។
នៅជាយក្រុងមួយកន្លែង បានឆ្លុះបញ្ចាំងឲឃើញពីស្រមោលឡានជាច្រើនដែលបានឈប់ចតនៅមុខអគារចំណាស់ទ្រុតទ្រោមមួយកន្លែងតាមរយះពន្លឺព្រះច័ន្ទ សម្រែកស្រែកដោយក្ដីឈឺចាប់បន្លឺឡើងបន្តកន្ទុយគ្នាមិនដាច់សូរនៅពេលរាងកាយត្រូវទទួលរងនូវការវាយដំ និងឆូត ចាក់ជាច្រើនកាំបិតស្ទើរឡះសាច់ជ្រុះនិងផុតដង្ហើមម្ដងៗទៅហើយ។
/ឆ្វាច់!ឆ្វាច់!!!/
« អា៎-លោក-លោកម្ចាស់សូមមេត្តាអ្ហា៎..!!! » សម្រែកថ្ងួចថ្ងូរស្រែកអង្វរ.កអ្នកចំពោះមុខសុំក្ដីមេត្តាទាំងឈឺចាប់ ដៃជើងញ័រចំប្រប់នៅពេលត្រូវមុខកាំបិតដ៏មុតស្រួចចាក់ទម្លុះ ស្បែកឆ្គឹះទាញសរសៃកាត់ផ្ដាច់ចេញពីគ្នា មុខមាត់ខ្ចិចខ្ទីអស់សភាពដើមនៅពេលមុខកាំបិតបានឆូតវាសមួយទំហឹងៗមិនបន្ធូរកម្លាំងនាំឲអ្នកទទួលរងស្ទើបិទភ្នែកផុតដង្ហើមម្ដងៗទៅហើយ។
« ឲយើងមេត្តាឯង? ចុះឯងមានយល់ដល់ក្បាលយើងទេ!! » សម្លេងគ្រល័រធំស្រដីឡើងបង្ហាញពីភាពត្រជាក់ល្ហឹមឲអ្នកដែលស្ដាប់ឮហើយអោនក្បាលញ័រខ្លួនភ័យខ្លាចលើសដើម។ កែវភ្នែកក្រហមច្រាលបីដូចឈាម ម្រាមដៃសុទ្ធសឹងសរសៃរក្ដាប់កាំបិតក្នុងដៃញ័រសស្រាក់ ខាំថ្គាមសង្គ្រឺតគ្រឺតគ្រតកំហឹងច្រាលក្ដៅពេញដើមទ្រូង សម្លឹងមើលមុខនៅចំពោះមុខសឹងទាញកាំភ្លើងមកបញ្ចប់ជីវិតគេភ្លាមៗទៅហើយបើតាមចិត្តក្ដៅ តែនាយចង់ឲគេទទួលយកការឈឺចាប់សន្សឹមៗបន្តិចម្ដងៗឲគេតក់ក្រហល់ចង់ស្លាប់ដោយខ្លួនឯង ឲវាសាកសមនិងទង្វើក្បត់របស់គេមកលើសាតានឈាមត្រជាក់មួយនោះ។