ថេហ្យុងមួយរយ:នេះគេមានការប្រែប្រួលខ្លះៗនៃរាងកាយ ដូច្នេះហើយអារម្មណ៍គេក៏ប្រែប្រួលតាមនិងដែរ ពេលនេះគ្រាប់ម្ទេសនិងគ្រាប់សណ្ដែករបស់គេមានអាយុបីសប្ដាហ៍ ឈានដល់សប្ដាហ៍ទីបីនេះជុងហ្គុកបាននាំគេទៅមន្ទីពេទ្យដើម្បីឆែកមើលសុខភាពប្រពន្ធនិងកូនៗ នាយក៏បានស្នើរខាងមន្ទីពេទ្យដើម្បីរកពេទ្យផ្ទាល់ខ្លួនម្នាក់ផងដែរ អាចថាសំណាងនាយក៏មានមិត្តម្នាក់នៅទីនោះដែរទើបសុំឲគេធ្វើឲពេទ្យផ្ទាល់ខ្លួនរបស់ថេហ្យុង រាល់ពេលដែលគេមកពិនិត្យពោះម្ដងៗ។
ជុងហ្គុកដំបូងៗមានការប្រយ័ត្នច្រើនណាស់ចំពោះដាអីុននិងថេហ្យុង នាយខ្លាចថាគេអាចនិងមិនពេញចិត្តថេហ្យុង ហើយអាចមកធ្វើបាបគេ ដល់ពេលនោះនាយក៏មិនធានាដែរថានាយអាចទប់កំហឹងជាប់ឬអត់អញ្ចឹងហើយរាល់ពេលពីរនាក់គេនៅជុំគ្នាគឺតែងមានវត្តមាននាយនៅកណ្ដាល ប៉ុន្តែឈានមកដល់ពេលនេះ នាយយល់ថាមិនអីនោះទេដាអីុនត្បិតថាសម្ដីអាក្រក់បន្តិចតែគេក៏មិនដែរមករញ៉េរញ៉ៃរថេហ្យុងខុសរឿងដែរ។ជុងហ្គុកក៏បានហៅមេធាវីមកចាត់ចែករឿងដាអីុនរួមទាំងផ្លាស់ប្ដូរនាមត្រកូលឲគេផងដែរ។
ក្រោយចាយពេលញ៉ោះអាល្អិតនោះឲយំបានសមចិត្តហើយទើបថេហ្យុងព្រមឲជុងហ្គុកជូនដាអីុនទៅរកម៉ាក់គេ តែគេក៏តោងទៅជាមួយប្ដីដែរ គេម្ដេចនិងប្រលែងឲនាយចេញទៅណាផ្ដេសផ្ដាស់នោះចឹងហើយគ្រប់ជំហ៊ានរបស់ជុងហ្គុកគឺតែងមានថេហ្យុងតាមជាប់រហូត។នៅក្នុងឡានជុងហ្គុកនាយក្រពុលមុខមិនស្ទើរដោយសារព្រពន្ធនិងកូនជើងល្អចេះតែរករឿងគ្នាមិនឈប់ទម្រាំទៅដល់ហាងរបស់ស៊ូមីនាយវិលមុខចង់ក្អួត។
«ដល់ហើយម៉េចមិនចុះទៅ?»ថេហ្យុង ដែលនៅទុំលើភ្លៅប្ដីបែរមកលើចិញ្ចើមសួរអាល្អិតនោះ មិនព្រមចុះនៅអេះអុញនៅនិង។
«គង់តែចុះទេពូមិនបាច់ដេញ តែប៉ាហា៎ប៉ាអត់ចុះទៅរកម៉ាក់ទេហ៎»
«អត់ទេ កូនទៅចុះល្ងាចចាំប៉ាឲម៉ាប្យុងមកទទួល»ជុងហ្គុក មិនមែននាយស្អប់តែ នាយមិនចង់ចូលទៅពាក់ព័ន្ធនិងនាងម្ដងទៀតខ្លាចថានិងអាចធ្វើឲថេហ្យុងមានអារម្មណ៍មិនល្អប៉ះពាល់ដល់កូនគ្រាប់ម្ទេសគ្រាប់សណ្ដែកពីរគ្រាប់នោះ។