«ទៅដោយចរិកឆ្នាស់ឆ្នើមទាំងនេះមកពីណា?»ជុងហ្គុក សួរដោយយារដៃទះត្រគៀកគេមួយដៃផាច់ ឲអាល្អិតដែលតាំងខ្លួនខ្លាំងមុននេះនាងប្រែទឹកមុខមួយរំពេច។
«លោកម្ចាស់ថេយ៍ឈឺណា~»
«មិនអាណិតមិនបាច់រំអួយដាក់ព្រោះ បើហ៊ានក្បាលខូចទៀតនិងវាយឲខ្លាំងជាងនេះមិនខាន»
«ហ្ហឹស!លោកម្ចាស់ចិត្តខ្មៅណាស់»
«ថានរណាចិត្តខ្មៅនិងអាល្អិត»ជុងហ្គុក រំកិលមុខចុះកាន់តែជិតសម្លឹងចាក់ចូលទៅកែវភ្នែកភ្លឺថ្លាមួយនោះទាំងក្ដីគ្រឺតខ្នាញ់។
«មិនដឹងតេស៎»ថេយ៉ុង តបដោយងាកមុខចេញព្រោះមិនអាចប្រឈមនិងក្រសែរភ្នែកមុតមួយគូរនោះបានតែក៏ត្រូវនាយទាញឲបែរមកវិញភ្លាម។
«និយាយ!»
«មានអ្នកណាទៀត!? បើមិនលោកម្ចាស់ហ្នឹង ថេយ៍ស្អប់លោកម្ចាស់ណាស់ដឹងទេ ស្អប់អើយសែនស្អប់!ថេយ៍ខឹងអីមិនដែលចេះលួងថេយ៍មួយមាត់ទេហ្ហឹស!»
«ស្អប់ណាស់តែក៏ចូលមកអោបថើបយើងវិញរាល់លើក ឆើស៎!»
«លោកម្ចាស់និយាយអី ថេយ៍មិនចាំ ថេយ៍ភ្លេចបាត់អស់ហើយ»ថេយ៉ុង នៅពេលនាយជាន់កែងក៏ចាប់ផ្ដើមងាកឆ្វេងស្ដាំកែវភ្នែកក្រឡេកក្រឡាប់លែងហ៊ានសម្លឹង.តតាំងនិងនាយបន្ត គឺបានត្រឹមសើចញឹមៗដាក់នាយទាំងអៀន។
«ហិហិ»
«យើងហៅឯងថាក្បាលខូចមិនខុស»និយាយចប់ជុងហ្គុកក៏ចាប់ផ្ញើយចង្ការថេយ៉ុងឲងើយឡើងបន្តិចសឹមទម្លាក់មុខចុះមកសន្សឹមៗរហូតដល់បបូរមាត់ទាំងពីរបានប៉ះគ្នាជាលើកដំបូង ព្រោះរាល់លើកដែលបានថើបគឺមានតែថ្ពាល់និងថ្ងាស់ប៉ុណ្ណោះ ព្រោះនៅពេលនោះពួកគេនៅរកមុខដំណែងឲគ្នាមិនទាន់បានប៉ុន្តែប្រហែលជាចាប់ពីរវិនាទីនេះទៅពួកគេនិងមានដំណែងមួយចំពោះគ្នាទៅវិញទៅមកយ៉ាងសក្តិសម។
«អឹម!! ហឹ្ហម!!!!!»សំឡេងក្រហឹមរបស់មនុស្សមាឌធំបន្លឺឡើងបីដូចសត្វតោកំណាច ប៉ុន្តែតោមួយក្បាលនេះតាមមើលគឺជិតបាក់ចង្កូមដោយសារអ្នកខាងក្រោមហើយ បើសូម្បីតែគេហ៊ានសម្លុតក៏នាយគ្មានប្រតិកម្មអ្វីជាមួយគេបន្តិចផងនោះ បើតាមធម្មតាមិនបាច់ចាំគំហក បើសិនជានិយាយមិនស្រួលគឺបាញ់ចោលតែម្ដង តែមើលចុះអាល្អិតក្បាលខូចមួយនេះពិតជាសំណាងណាស់។