ភាគ:04 « ខ្ញុំមិនព្រម!!! »

9K 600 16
                                    

នៅពេលស្ថានភាពនៅក្នុងបនល្បែងកំពុងជ្រួលច្របល់ វត្តមានរបស់កំលោះសង្ហារម៉ាប្យុងនិងកូនចៅឯទៀតស្រាប់តែបង្ហាញខ្លួនមកបន្ថែមទៀតធ្វើឲអ្នកនៅទីនោះនាំគ្នាប្រញាប់ស្រវេស្រវាប្រមូលប្រាក់ដាក់ហោបាវរត់យករួចខ្លួនអស់ ចំណែកអ្នកនៅសល់មានតែអ៊ុំសិននិងកូនប្រុសរួមជាមួយក្មេងៗប៉ុន្មាននាក់ទៀតដែលនាំគ្នាឈញ័រខ្លួនភ័យខ្លាចនិងកាំភ្លើងដែលនៅក្នុងដៃពួកគេ។

« ពួកឯងត្រូវជាស្អីនិងអាក្មេងនេះ ទើបមកចេះឈឺឆ្អាលរឿងវាបែបនេះ! »អ៊ុំសុន បន្តសួរដោយក្ដាប់ខ្សែតីណែនដៃសម្លឹងសម្លក់ទៅថេយ៉ុងដែលកំពុងឈយំក្រោយខ្នងម៉ាប្យុងញ័រខ្លួនសស្រាក់។

« ជាអីមិនចាំបាច់ខ្ញុំប្រាប់អ្នក ដឹងត្រឹមថាអ្វីដែលអ្នកធ្វើលើគេវានិងហុចផលឲអ្នកឆាប់ៗទៅបានហើយ »ម៉ាប្យុង ស្រដីដោយទឹកមុខមាំស្មើមុននិងបែរមករកថេយ៉ុងវិញ។

« កំលោះតូចឯងចង់ចាកចេញពីទីនេះជាមួយពូទេ ត្បិតថាកន្លែងនោះអាចថ្មីនិងប្លែកសម្រាប់ឯងតែយើងជឿថានៅទីនោះមានមនុស្សរងចាំផ្ដល់ភាពកក់ក្ដៅឲឯងច្រើនណាស់ »ពាក្យពេចម៉ាប្យុងបានធ្វើឲថេយ៉ុងងើបមុខមើលនាយភ្លឹសៗនិងបែរទៅសម្លឹងទឹកមុខកាចៗរបស់អ៊ុំដែលខាំមាត់ក្ដាប់ដៃញេញធ្មេញដាក់គេសឹងតែចង់សម្លាប់គេទាំងរស់។

« ខ្ញុំ-ខ្ញុំអួយ៎អ្ហឹកៗ! »មិនឲថេយ៉ុងឆ្លើយទាន់គាត់ក៏រហ័សកញ្ឆក់ខ្លួនស្ទុះទៅទាញថេយ៉ុងមកក្បែរនិងចាប់ផ្ដើមវាយគេភ្លាម ដោយមិនរអាលជាមួយកាំភ្លើងដែលកំពុងលើតម្រង់មករកគាត់ឡើយ។

« ឯងមិនអាចទៅណាដាច់ខាតជីវិតឯងធំដឹងក្ដីនៅទីនេះអញ្ចឹងហើយឯងគ្មានសិទ្ធទៅណាទេបើយើងមិនអនុញ្ញាតឆ្វាច់ៗអាក្មេងរមើលគុណឯងនេះសមតែងាប់!! » មិននិយាយតែមាត់គាត់ក៏លើកខ្សែតីមកវាត់លើគេឆ្វាប់ៗហាក់មិននឹកអាសូរដល់មនោសញ្ចេតនារបស់គាត់និងគេកាលពីមុនបន្តិចសោះ ឯម៉ាប្យុងនិងស៊ូហ្យុងឃើញគាត់មិនខ្លាចនៅបញ្ជួសគេបន្ថែមបែបនេះគឺរឹតតែក្ដៅក្នុងទ្រូងទើបអត់មិនបាននិងបាញ់ប៉ុន្មានគ្រាប់បញ្ឈិតក្បាលគាត់ទុកជាការគម្រាម។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Onde histórias criam vida. Descubra agora