យប់យន់ កណ្ដាលអាធ្រាតទៅហើយ ខណៈឯគ្រប់គ្នាកំពុងលង់លក់និងដំណេកសំឡេងទូរស័ព្ទរោទ៍ក៏បន្លឺឡើង។
Ring Ring
«ហាឡូ~អ្នកណាគេ?»សំឡេងងល់ៗមិនចង់បាន ខណៈឯភ្នែកនៅបិទនៅឡើយ។
«គឺប៉ា? យ៉ាងមិចហើយរឿងប៉ាឲឯងធ្វើដល់ណាហើយ?»ហ្គូយ៉ុងដែលគេងគ្រាន់តែដឹងថានរណានិយាយភ្លាមនាងក៏ស្វាងតែម្ដង ។
«ប៉ាគឺនៅទេ មើលទៅគេមិនងាយឲនរណាចូលទៅជិតងាយៗទេ ប៉ុន្តែប៉ាកុំបារម្ភអីខ្ញុំនិងព្យាយាមធ្វើគេស្រឡាញ់ខ្ញុំហើយព្រមប្រគល់អ្វីៗគ្រប់យ៉ាងមកឲខ្ញុំទាល់តែបាន»
«បើអញ្ចឹងល្អហើយ កុំអូសបន្លាយពេលយូរពេកប្រយ័ត្នតែពួកវាចាប់ផ្ដើមសង្ស័យ ហើយបើមានរភងអីត្រូវប្រញាប់ប្រាប់ប៉ា ប៉ាឲបងឯងទៅជួយភ្លាម»
«ខ្ញុំដឹងហើយប៉ាទុកចិត្តចុះលំដាប់ខ្ញុំទៅហើយមិនឲចំណីរួចពីដៃទេប៉ារងចាំស្ដាប់ដំណឹងល្អចុះ»
«ល្អៗ ប៉ាជឿជាក់លើកូនស្រីប៉ា»
ក្រោយនិយាយជាមួយប៉ានាងចប់ នាងសម្លឹងទៅម៉ោងក្នុងនាឡិកាបន្តិចឃើញថាពេលនេះម៉ោង២ហើយ គិតបន្តិចនាងក៏ដើរសម្ដៅទៅរកទូរខោអាវបើកយករូបរាត្រីស្បៃក្រហម ស្ដើងមើលសឹងធ្លុះដល់ផ្នែកខាងក្នុងនាងទាញក្រេមក្រហមលាបបន្ថែមលើបបូរមាត់បន្តិចនិងបាញ់ទឹកអប់ទាក់ទាញបុរសចុងក្រោយមុននិងបើកទ្វារចាកចេញសម្ដៅទៅរកបន្ទប់ជុងហ្គុកដោយនាងមិនដឹងទេថាថេយ៉ុងគឺតែងគេងនៅក្នុងបន្ទប់នោះដែរ។
តុកៗ!!ក្រាក~
«អ្នកនាងហ្គូយ៉ុនមានការអីមែនទេ ទើបមករកយើងទាំងយប់ប្រលប់បែបនេះ!?»ជុងហ្គុក សួរនាងដោយងាកមុខចេញ ដែលជាហេតុធ្វើឲហ្គូយ៉ុនឃើញហើយលួចញញឹម។
«គឺ គឺលោកចនជួយខ្ញុំផង ខ្ញុំខ្លាចណាស់» រត់មកអោបនាយជាប់ ដែលធ្វើឲជុងហ្គុកផ្ដើមមានអារម្មណ៍មិនស្រួលនាងស្លៀករូបគេងយប់ដោយមិនស្លៀកអាវក្នុងបែបនេះវាមកប៉ះជាមួយសាច់នាយផ្ទាល់ៗតែម្ដង។
«យើងថា អ្នកនាងលែងយើងសិនទៅ»ជុងហ្គុក ព្យាយាមរើនិងរុញនាងចេញតែនាងអោបនាយស្អិតដូចតុកកែអញ្ចឹងព្រះអើយ ក្នុងខ្លួននាយពេលនេះមានអារម្មណ៍ណាស់ដែលកំពុងរត់ជ្រួលច្របល់ដោយសាររាងកាយដ៏សិុចសីុរបស់ មួយទៀតនាយខ្លាចថាប្រពន្ធតូចនាយក្រោកមកឃើញរូបភាពទាំងនេះ។
«អត់ទេ លោកចនខ្ញុំខ្លាច ខ្ញុំត្រូវការលោកចនណាស់ជួយខ្ញុំផង»ហ្គូយ៉ុន ប្ដូរអោបចង្កេះមកស្រាក់.កនាយជាប់កែវភ្នែកទាំងពីរត្របាញ់រកគ្នាក្នុងន័យស្មានមិនត្រូវ ហ្គូយ៉ុនងើយមុខសន្សឹមៗបង្ខិតបបូរមាត់ចូលទៅរកនាយ ខណៈឯជុងហ្គុកឈរស្ងៀមគ្មានប្រតិកម្មអីបន្តិចនាយកំពុងចង់ដឹងថានាងនិងធ្វើអីទៀត វិនាទីបន្ទាប់បបូរទាំងពីរហៀបនិងប៉ះគ្នាទៅហើយភ្លាមនោះសំឡេងមួយក៏បន្លឺបង្អាក់ចង្វាក់មួយនោះភ្លែត។
ប្រាវ!!
«អាយ៎!!!»ស្រែកភ័យបន្តិចកាលបើសុខៗកែវកញ្ចកថ្លាមួយហោះបញ្ឈិតខ្លួននាងទៅបុកនិងសរសេរផ្ទះខ្ទៀតអំបែងពេញឥដ្ឋ ជុងហ្គុកវិញឃើញបែបនេះនាយដឹងច្បាស់ណាស់ថាជាស្នាដៃអ្នកណា ទើបត្រូវឲនាយងាកទៅរកអ្នកបង្កប៉ុន្តែបែរជាមិនឃើញ។
«យប់ជ្រៅហើយអ្នកនាងហ្គូយ៉ុនទៅសម្រាកចុះ យើងនិងទៅរកមុខអ្នកបង្កសិន»ជុងហ្គុក ថាចប់ក៏ចូលក្នុងបន្ទប់បិទទ្វារជិតឈឹងដោយទុកឲហ្គូយ៉ុនឈរខ្ទប់មាត់កន្ទ្រាំជើងក្ដៅក្រហាយតែឯង។