ភាគ:30 "បងស្រលាញ់អូនកូនម្ទេសតូច"

6.1K 347 18
                                    

ក្រោយជុងហ្គុកចាកចេញទៅអស់មួយសន្ទុះ ថេហ្យុងដែលគេងលក់នោះក៏ភ្ញាក់ទាំងមមីមមើល ងើបអង្គុយទាំងសក់ក្បាលរញ៉េរញ៉ៃបើកភ្នែកព្រឹមៗក្រឡេកមើលឆ្វេងស្ដាំរកមើលលោកម្ចាស់សំណព្វចិត្តរបស់ខ្លួនតែមិនឃើញ។

"ទៅណាបាត់ហើយ? ហ៊ឹម..."ថេហ្យុង ពេបមាត់ទម្លាក់ខ្លួនគេងរមៀលពេញពូកពើតរមួលខ្លួនដូចដង្កូវមួយសន្ទុះទើបងើបអូសខ្លួនចូលបន្ទប់ទឹកសម្អាតខ្លួនចុះទៅមើលខាងក្រោម។

"ម្ចាស់តូច"

"ហឹ្ហម?"ថេហ្យុង ចងចិញ្ចើមធ្វើមុខឆ្ងល់ៗនិងមនុស្សនៅចំពោះមុខ។

"ខ្ញុំលីសុនគឺជាអ្នកមើលការខុសត្រូវនៅទីនេះ លោកម្ចាស់ផ្ដាំថាបើម្ចាស់តូចក្រោកមកឲចាំគាត់នៅសួនផ្កាខាងមុខបន្តិចទៀតគាត់និងមកដល់"អ៊ុំលីសុន និយាយទៅកាន់អ្នកខានមុខទឹកស្នាមញញឹម ម្ចាស់តូចរបស់គាត់ស្អាតណាស់ទោះជាមនុស្សប្រុសក៏ដោយ បែបនេះគឺមិនចម្លែកទេដែលលោកម្ចាស់ចិត្តថ្មរបស់គាត់ស្រឡាញ់លើកតម្កើង វិុចមកតាមដល់ទីនេះនោះ។

"អរ បាទ"ថេហ្យុង ញញឹមស្រាលតបទៅគាត់ មុននិងបោះជំហានទៅខាងមុខតាមការណែនាំរបស់គាត់។

"WOWស្អាតណាស់ហិហិ អុស៎"ថេហ្យុង បើកភ្នែកធំៗសម្លឹងទៅមើលសួនផ្កាដែលមានវែងដាច់កន្ទុយភ្នែកនោះទាំងអរខិរខុប សឹមរត់ឡើងទៅយ៉ខាងមុខដែលវាអាចឲគេមើលទេសភាពបានកាន់តែស្អាតជាងមុន ភ្លាមនោះពន្លឺភ្លើងអំពូលតូចៗក៏ភ្លឺឡើងរំលេចឲឃើញពីភាពស្រស់ស្អាតនៃផ្កានិងបរិវេណជុំវិញនេះមួយតង់ទៀត។

"ពេញចិត្តទេហឹ្ហមសឺត!!"សំឡេងស្រាលស្រទន់បន្លឺឡើងតិចៗក្បែរត្រចៀកកាយតូយដើមដៃមាំធំពោពេញដោយសរសៃលើកស្រាកអោបក្រសោបកាយតូចឲមកពិតនិងដើមទ្រូងហាប់ណែនរបស់នាយ សឹមអោនមុខថើបសៀតផ្កាកូនម្ទេសតូចឬញ៉ាញ់ៗរបស់នាយមួយដង្ហើមសឹមអោនមុខឈ្ងក់និងកញ្ចឹង.កសខ្ចីរបស់គេថែថើបបឺតជញ្ជក់តិចៗតាមចិត្តដែលនឹកនាបែកប៉ុន្មានម៉ោងសោះនាយនឹកគេស្ទើស្លាប់ ទម្រាំបែកមួយថ្ងៃ មួយខែឬមួយឆ្នាំនាយច្បាស់ជាដាច់ខ្យល់មិនខាន។

មិនទាន់សារភាពប្រាប់គ្នាថា ស្រឡាញ់ផងតែ នឹកគ្នាថ្នាក់នេះទៅហើយ ចុះទម្រាំសារភាពហើយ? មិនលើក.ពគេទៅតាមខ្លួនគ្រប់កន្លែងទេហ្ហេស៎ ចន ជុងហ្គុក?

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now