ល្ងាចបន្តិចក្រោយរៀបចំឆ្ការដីរួលរាល់អស់ហើយជីមីនក៏ចេញមកអង្គុយលេងនៅកៅអីខាងមុខផ្ទះសម្លឹងមើលទដ្ឋិភាពជុំវិញខ្លួនទាំងកណ្ដោចកណ្ដែង រាល់ពេលដែលគេនៅម្នាក់ឯងគេតែងនឹកឃើញដល់រូបភាពនៅយប់នោះវាធ្វើឲគេឈឺ ឈឺដល់ថ្នាក់មិនអាចទ្រាំនៅបន្តសម្លឹងមើលមុខនាយបាន ព្រោះគេបាននិយាយហើយថាបើនាយធ្វើវាគេនិងចាកចេញនៅថ្ងៃស្អែក។
-ត្រឡប់ទៅយប់នោះយ៉ុនហ្គីត្រឡប់មកពីធ្វើការវិញវាក៏រៀងប្រលប់បន្តិចទៅហើយសភាពនាយក៏ស្រវឹងសឹងដើរដួលទៅហើយតែក៏ខំតាំងស្មារតី គ្រវីក្បាលតិចៗដើម្បីឲស្វាំងខ្លះទើបឈានជើងចូលទៅខាងក្នុងផ្ទះតូចរបស់នាយ ដើរចូលមកបានប៉ុន្មានជំហានត្រចៀកវាងវៃក៏រហ័សចាប់បានសំឡេងមួយស្ដាប់សាុំនិងត្រចៀកកំពុងបន្លឺឡើងនៅខាងក្នុងផ្ទះបាយ ទើបនាយត្រូវទប់ខ្លួននិងពង្រឹងស្មារតីជាងមុននិងបោះជំហានចូលទៅ។
«មានរឿងអីទៀតហើយ?»យ៉ុនហ្គី បន្លឺឡើងយ៉ាងសម្លឹងទៅទដ្ឋិភាពរញ៉េរញ៉ៃនៅខាងក្នុងផ្ទះបាយ។ហេវ៉ុនគ្រាន់តែឮសំឡេងនាយភ្លាមភ្ញាក់ធ្លាក់កែវទឹកក្ដៅទៅប៉ះនិងជីមីនដែលកំពុងអង្គុយយំរើសអំបែងកែវដែលបែកមុននេះទាំងដៃហូរឈាមរហាម។
«បង-បងមកវិញហើយ?ហេតុអីមិនប្រាប់អូនជាមុនចឹងអូននិងបាន-»
«បងសួរថាមានរឿងស្អី!!»យ៉ុនហ្គី ស្រែកគំហកខ្លាំងថ្នាក់ក្មេងៗដែលរត់លេងនៅខាងក្រៅរត់ចូលមកមើលដែរ។
«គឺ-គឺគ្មាន-គ្មាន»
«ម៉ាក់ៗទើ(ធ្វើ)បាបមីនៗទៀងហ្ហើយ»យ្យុនម៉ូ ចូលមកជាមួយបងៗគេក្រោយឃើញមីនៗរបស់គេកំពុងយំក្មេងយល់ដឹងសភាពការណ៍ក៏បន្លឺឡើងតិចៗតែនៅតែគេចមិនផុតពីត្រចៀកមនុស្សចាស់ដដែល។
«យ្យុនថាម៉េចមុននេះ?»យ៉ុនហ្គី ជ្រើសមិនសួរសមីខ្លួនដែលកំពុងយំអណ្ដឺតអណ្ដក គេបែរជាមកសួរក្មេងមានវ័យមិនដល់ពីរខួបទៅវិញ។
«ម៉ាកៗ-»
«យ៉ុនបងទៅសួរក្មេងធ្វើអីគេម្ដេចនិងដឹងរឿងនោះ អូនក៏មិនបានធ្វើបាបគេដែរ អូនគ្រាន់តែឲគេយកទឹកឲអូនតែគេមិនប្រយ័ត្នក៏ធ្វើឲបែកកែវរហូតដល់មុតអំបែកកែវដល់យំបែបនេះឯង»ហេវ៉ុន កាត់សម្ដីកូននាងយ៉ាងលឿន គ្រប់យ៉ាងវាមិនដូចអ្វីដែលនាងនិយាយ គ្រប់យ៉ាងសុទតែត្រូវនាងប្រឌិតឡើង នាងមានប៉ងធ្វើបាបជីមីន មិនមែនជាលើកទីមួយទេដែលនាងធ្វើបាបគេហើយយ៉ុនហ្គីចូលមកទាន់ក៏បានត្រឹមសួរបន្តិចបន្តួចក៏ចូលទៅបន្ទប់បាត់។