ភាគ:39 «លោកបង្ខំយើងដោយខ្លួនឯង»

4.6K 335 27
                                    

3ថ្ងៃក្រោយ វាកន្លងផុត3ថ្ងៃហើយដែលCEO ក្រុមហ៊ុនKing.T Group នៅមិនទាន់វិលត្រឡប់ទៅកាន់ប្រទេសរបស់ទ្រង់នៅឡើយ ដោយអាងថាចង់ដើរមើលនិងចង់ស្គាល់កូរ៉េឲកាន់តែច្បាស់។
ក្រាក~ ទ្វារofficeរបស់ជុងហ្គុកបើកឡើងដោយគ្មានការអនុញ្ញាត បណ្ដាលឲម្ចាស់បន្ទប់ត្រូវងើបមុខឡើងទាំងមួម៉ៅសម្លឹងទៅកាន់មនុស្សស្រីម្នាក់ដែលមនុស្សគ្រប់គ្នាបានដាក់នាមជាទេពធីតាដ៏បរិសុទ្ធ ដែលកំពុងអោបដៃសម្លឹងមើលនាយទាំងញញឹម នាយពិតជាស្អប់ស្នាមញញឹមមនុស្សស្រីម្នាក់ខ្លាំងណាស់បើសិនជាអាចនាយមិនចង់ជួបមុខនាងឡើយ។

«សួស្ដី លោកចនយើងមិនមែនមករំខានពេលវេលាលោកធ្វើការទេមែនទេ?»ទ្រង់ចោតសួរឲដាក់ខ្លួនអង្គុយនៅកៅអីទល់មុខជុងហ្គុកដោយគ្មានអនុញ្ញាតជាលើកទីប៉ុន្មានក៏មិនដឹង ដឹងត្រឹមថាប៉ុន្មានថ្ងៃដែលទ្រង់នៅកូរ៉េនេះទ្រង់បានមករញ៉េរញ៉ៃរជុងហ្គុករៀងរាល់ថ្ងៃ ដល់ថ្នាក់ពេលខ្លះថេហ្យុងខឹងប្រច័ណ្ឌនិងនាយរហូតដល់យំក៏មាន។

«អត់ទេ វាពិតជារំខានខ្លាំងណាស់ ខ្លាំងជាទីបំផុត!»ជុងហ្គុក ក្ដាប់ប៊ិចក្នុងដៃយ៉ាងណែន បើមិនគិតថានាងជាខ្សែស្ដេចម្ល៉េះពេលនេះនាងមិនអាច.ឈ ញញឹមនិងបើកទ្វារចេញចូលofficeនាយយ៉ាងសេរីបែបនេះទេ តែដែលមិនធ្វើអី្វសោះមិនមែននាយខ្លាចមិនហ៊ានឡើយ អត់ទេ ការអត់ទ្រាំមានដែនកំណត់ អ្នកណាក៏ដឹងថាចន ជុងហ្គុកមិនដែលចេះគោរពខ្លាចអ្នកណានោះទេ នាយគ្រាន់តែមិនចង់យកហេតុផលតូចមួយមកបង្កើតក្លាយជារឿងធំដល់ថ្នាក់បង្ហូរឈាមប៉ុណ្ណោះ។

ចម្លើយតបដំបូងអាចឲព្រះនាងម្ចាស់ញញឹមបានសមព្រះទ័យព្រោះទ្រង់មិនរំពឹងថាអាចនិងបានឮប្រយោគមួយនេះ ព្រោះប៉ុន្មានថ្ងៃមកនេះជុងហ្គុកតែងនិយាយនិងសម្លឹងមកកាន់ទ្រង់ដូចជាវត្ថុគ្មានតម្លៃឥតរូបរាងយ៉ាងអញ្ចឹង វាខុសប្លែកពីថេហ្យុងដោយគ្រាន់តែឮសំឡេងគេពីចម្ងាយក៏អាចធ្វើឲនាយរសាប់រសប់រត់ទៅទទួលគេភ្លាម។ ប៉ុន្តែស្នាមញញឹមមួយនេះរក្សាមិនបានយូរទេ បានបន្តិចឲទម្លាក់ចុះវិញទ្រង់មានអារម្មណ៍ថាខ្លួនឯងដូចជាមុខក្រាសជាងមុនខ្លាំងណាស់ដែលអាចទ្រាំបាន។
«យើងគ្រាន់តែអផ្សុកប៉ុណ្ណោះទើបមកទីនេះដើម្បីចង់អោយលោកជូនយើងដើរមើលទីនេះ មែនហើយយើងឮមកថានៅសេអ៊ូលក៏មានកន្លែងដើរលេងដែរត្រូវទេ លោកគួរតែ-»

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now