ភាគ:07« ស្រែកអីកេរិ៍្តឯងនិងយើងវាដូចគ្នាទេ!! »

8.9K 518 11
                                    

នាងតូចរត់មកអោបជើងអ្នកដែលនាងហៅថាប៉ាមុននេះណែនៗយកមុខញីត្រដុសទៅមក ឯជុងហ្គុកមិនមាត់បន្ទន់ជង្គង់ចុះលើក.ពនាងតូចឡើងថើបសៀតផ្កានាងមួយខ្សឺតសឹមបង្វែរមុខទៅរកមនុស្សស្រីអង្គុយលើសាឡុងដែលនាងនៅតាមបំពាក់ស្នាមញញឹមជាប់មុខសម្លឹងមកនាយដដែល។

« ខានជួបគ្នាយូរហើយលោកសុខសប្បាយទេជុង »នាងញញឹមនិងបោះសំណួរទៅនាយមុនព្រោះមិនដូច្នេះទោះនាងនៅអង្គុយញញឹមដល់ថ្ងៃស្អែកទៀតក៏នាយមិនខ្ចីហើបមាត់សួរនាងដែរ។

« នាងក៏ឃើញហើយមិនអញ្ចឹង »មិនឆ្លើយនាងក៏សួរបកទៅវិញឲនាងញញឹមមិនសូវសម ក៏ព្រោះនាយដឹងថាមុននិងនាងសម្រេចចិត្តមកទីនេះនាងច្បាស់ជាដឹងរឿងនាយអស់ទៅហើយចាំបាច់អីត្រូវរៀបរាប់ប្រាប់នាងដែរ ឯនាងតូចដែលទុំលើដៃជុងហ្គុកក៏បានតហរឹមធ្វើភ្នែកភ្លឹះៗសម្លឹងទៅមនុស្សចាស់ទាំងពីទាំងមិនយល់។

« គឺ~ខ្ញុំគ្រាន់តែចង់និយាយជាមួយលោកឲបានច្រើនប៉ុណ្ណោះ »

« បំភ្លេចវាចោលទៅ ក៏ដឹងមែនទេថាយើងជាមនុស្សយ៉ាងម៉េច? »ជុងហ្គុក និយាយដោយសម្លេងត្រជាក់ស្របនិងជំហានកំពុងសម្ដៅទៅរកតុរធ្វើការរបស់ខ្លួនដោយមាននាងតូចនៅអង្គុយលើភ្លៅ ឯនារីម្នាក់នោះឮហើយក៏រឹតតែញញឹមលែងសម ចរិកជុងហ្គុកកាលពីមុនយ៉ាងមិចពេលនេះគឺនៅតែដូចដើម នាយជាមនុស្សដ៏ត្រជាក់បំផុតក្នុងចំណោមមនុស្សប្រុសដែលនាងធ្លាប់ជួបកន្លងមក។

« គឺសុំទោស »

« ឯណាសង្សារនាង គេមិនមកទេហេស៎ »ជុងហ្គុក សួរដោយភ្នែករវល់ផ្ដោតលើទម្រង់មុខដ៏គួរឲស្រឡាញ់របស់ក្មេងស្រីតូចដែលមានអាយុត្រឹម4ខួបដែលពេលនេះនាងបានគេងលក់នៅលើទ្រូងនាយទៅហើយ។

« ពួកយើងបែកគ្នាហើយ »

« មិនមែនជានាងដែលរករឿងសុំបែកគេទេ »ជុងហ្គុក ញញឹមចុងមាត់ចោតសួរពីមូលហេតុនៃការបែកគ្នារបស់នាង ។

« អត់ទេគេក្បត់ខ្ញុំគេបានទៅទាក់ទងជាមួយស្រីម្នាក់ជាជនជាតិបារាំងដូចគេអញ្ចឹង »

« ដូច្នេះទើបនាងបកមករកយើង »ជុងហ្គុក

« មិន~ គឺមែនខ្ញុំមកទីនេះដើម្បីមកសុំឱកាសពីលោកណាជុង ផ្ដល់ឲឱកាសឲខ្ញុំម្ដងទៅទុកថាយល់ដល់ពេលមុនពួកយើងធ្លាប់ស្រឡា- »

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now