ទីបំផុតពេលវេលាដែលគ្រប់គ្នាខំទន្ទឹងរងចាំក៏មកដល់ កន្លងទៅអស់ប៉ុន្មានម៉ោងគ្រួសារចនពេលនេះក៏ទទួលបានសមាជិកបន្ថែមពីរនាក់ទៀតគឺចន វីុក និងចន ជេក្យុង ជាប្អូនពៅកើតក្រោយវីុកបួននាទីប៉ុណ្ណោះ ពួកគេបានកើតដំណាលគ្នានិងព្រិលកំពុងតែធ្លាក់ជាមួយនិងអាកាសធាតុចុះត្រជាក់ដកប្រាំអង្សា។
កូនរបស់ពួកគេទាំងពីរមានសុខភាពល្អណាស់ ហើយក៏ថ្លោះខ្លាំងណាស់ដែរម្នាក់ៗមានសម្បុលកាត់ទៅរកប៉ាធំទាំងអស់ ប៉ុន្តែបើទោះមានឈ្មោះជាបងប្អូនភ្លោះក៏ពិតមែន តែពួកគេទាំងពីរមានមុខមាត់មិនដូចគ្នានោះទេ វីុកមានទម្រង់មុខកាត់ទៅរកប៉ាធំស្ទើរតែទាំងស្រុងខុសតែច្រមុះបន្តិចប៉ុណ្ណោះដែលកាត់ទៅរកប៉ាតូច ចំណែកឯជេក្យុងជាកូនពៅកាត់ទៅរកប៉ាតូចគេសឹងតែដូចគ្នាទាំងអស់ទៅហើយ។ឈ្មោះទាំងពីរនេះជុងហ្គុកនិងថេហ្យុងបានដាក់ឲកូននៅពេលកូនរបស់ពួកគេមានអាយុប្រាំបួនខែគៀកនិងថ្ងៃសម្រាលមែនទែន។
ប៉ាធំរបស់ពួកគេបានយំបន្ទាប់ពីឃើញមុខកូនប្រុសទាំងពីរនិងទទួលយកកូនមកបីត្រកងជាលើកដំបូងក្នុងនាមជាប៉ាម្នាក់ នាយពិតជារំភើបដល់ថ្នាក់និយាយអ្វីមិនចេញមាត់របស់នាយរួមទាំងបេះដូងវានៅតែញ័រព្រោះរំភើបខ្លាំងពេក។
ថេហ្យុងត្រូវបានរៀបចំដាក់នៅបន្ទប់VIPមួយបន្ទាប់ពីរការវះកាត់បានបញ្ចប់ ដោយមានស្វាមីនៅអង្គុយក្បែរចាំមើលការខុសត្រូវប្រពន្ធ ចំណែកដាអីុនគេទើបនិងមកដល់មុននេះប៉ុណ្ណោះ ពេលនេះកំពុងអង្គុយចុចទូរស័ព្ទថតប្អូនប្រុសតូចរបស់គេក្រិបៗទាំងញញឹមញញែមស្ទើរស្ងួតជើងធ្មេញទៅហើយ ពេលខ្លះក៏លួចបែរមកថតប៉ាធំគេដែរព្រោះមុខមាត់នាយឡើងស្លេកពឹមទៅហើយ ជើងដៃនៅតែញ័រមិនព្រមបាត់នឹកឃើញហើយគេលួចសើចតែញយ។
«លោកម្ចាស៎ អ៊ុំឆាអ៊ុនមកហើយ»ម៉ាប្យុង ចូលមកជាមួយសម្ភារ:ទារកជាច្រើនក្នុងដៃនៅមានសូហ្យុងនិងកូនចៅកាន់មកពីក្រោយដែរ។
«លោកម្ចាស់រកអ៊ុំមានអ្វីមែនទេ?»
«យើងចង់ឲអ៊ុំធ្វើជាមេដោះឲកូនយើង យើងមិនធ្លាប់មានបទពិសោធន៍ចិញ្ចឹមក្មេងទេចឹងហើយអ៊ុំធ្វើបានទេ?»ជុងហ្គុក ដកភ្នែកចេញពីមុខភរិយាបែរទៅនិយាយជាមួយស្ត្រីវ័យចំណាស់ដែលកំពុងញញឹមសម្លឹងទៅមើលកូនតូចទាំងពីររបស់នាយ។