ដោយហេតុថាខ្លួនជាមនុស្សប្រុសដែលអាចមានផ្ទៃពោះបានថែមទាំងជាកូនភ្លោះទៀតវាកាន់តែពិបាកសម្រាប់ថេហ្យុងក្នុងការគេងឲស្កប់ស្កល់បានយូរ។
«ហ្ហឹម!!ប្ដីហា៎?»ថេហ្យុង បង្ខំចិត្តបើកភ្នែកក្រឡេកឆ្វេងស្ដាំមិនឃើញ ប្ដីទើបសម្រេចចិត្តងើបឡើងចូលបន្ទប់ទឹកលុបលាងមុខឲស្រឡះមុខមាត់បន្តិចទើបចុះមកខាងក្រោមគោលបំណងគឺមករកប្ដី ដែលទើបនិងចុះអេតាសីុវិលនិងគ្នារួចក្ដៅៗ គាប់ជួនណាស់ចុះមកមិនបានប៉ុន្មានកាំផងគេក៏ចៃដន្យស្ដាប់ឮគ្រប់ពាក្យពេចន៍ទាំងអស់តាំងពីវគ្គ ដំណក់ទឹកថ្លាៗបានស្រក់បន្ទាប់ពីបានឮប្រយោគរបស់ក្មេងប្រុសម្នាក់នោះបាននិយាយតើវាមិនមែនជាការពិតទេមែនទេ? ប្រាប់គេមក ថានោះមិនមែនជាការពិត? តែក្រដាសមួយសន្លឹកនោះបានបញ្ជាក់យ៉ាងច្បាស់ទៅហើយ គេអាចកុហកចិត្តខ្លួនឯងបាន តែមិនអាចកុហកថានោះមិនមែនជាការពិតទេ។
«ជុង~ក្មេងនោះជាអ្នកណា?» សំឡេងមនុស្សម្នាក់បន្លឺពីខាងលើជណ្ដើរឡើងមកធ្វើឲជុងហ្គុកនិងគ្រប់គ្នារហ័សបែរទៅមើលយ៉ាងលឿន។
ថេហ្យុង ជូតទឹកភ្នែកចេញតែជូតយ៉ាងណាក៏វានៅតែហូរ ហេតុអីទៅ? គេកំពុងមានក្ដីសុខ ហេតុអីទើបតែបង្ហាញខ្លួនកំឡុងពេលដែលគេកំពុងមានក្ដីសុខនិងគ្នាហេតុអី? នាងមកវិញហើយ ក្មេងនោះជាកូនជុងហ្គុក ចុះគេ? ចុះកូនៗគេគិតយ៉ាងម៉េច? យ៉ាងណាគេមិនអាចឲកូនៗគេគ្មានប៉ាហៅទេ រឹតតែមានអាចលែងជុងហ្គុក ព្រោះជីវិតគេពេលនេះផ្អែកលើនាយទាំងស្រុងហើយ គេមិនដែលស្រមៃថាអាចនិងរស់នៅដោយគ្មានវត្តមានជុងហ្គុកនៅក្បែរទេ សូមអង្វរកុំបោះបង់គេនិងកូនអី~
«ថេហ៍~/ខ្ញុំជាកូនរបស់គាត់ ដល់ពេលខ្ញុំត្រឡប់មកទាមទារប៉ារបស់ខ្ញុំត្រឡប់ទៅវិញហើយ»ដាអីុន កាត់ជុងហ្គុកមិនឲឆ្លើយទាន់ គេបែរខ្លួនងើយមុខសម្លឹងទៅអ្នកដែលសម្រក់ទឹកភ្នែកសម្លឹងមកកាន់គេវិញដូចគ្នា វាគួរតែដល់ពេលគេត្រឡប់មកទាមទាប៉ាគេត្រឡប់ទៅវិញហើយ ដប់ប្រាំឆ្នាំដែលគេរស់នៅគ្មានប៉ា គ្មានភាពកក់ក្ដៅពីរប៉ា វាគ្រប់គ្រាន់ហើយ គេនិងធ្វើឲគ្រួសារគេអាចជុំគ្នាវិញ ទោះនោះគឺជាទង្វើអត្មានិយមក៏ដោយ។