បន្ទាប់ពីមានរឿងនៅយប់នោះ ជុងហ្គុកបានឃុំខ្លួនឯងក្នុងបន្ទប់ងងឹតស្លុបមួយ រកតែកូនពន្លឺតូចមួយឲជ្រៀតចូលក៏មិនបាន នាយមិនញាុំ មិនដេកគិតតែពីសង្ងំយំ។ ព្រោះតែមនុស្សស្រីម្នាក់នាយសឹងតែសម្លាប់ខ្លួនម្ដងៗ ពេលនេះនាយលែងសល់អ្វីទៀតហើយ រហូតដល់ថ្ងៃមួយលោកពូរបស់នាយគឺ ជុង ហូស៊ុក បានត្រឡប់មកប្រទេសកូរ៉េបន្ទាប់ទីទទួលបានដំណឹងដ៏សោកសៅរបស់បងប្រុសនាយហើយ មូលហេតុដែលនាយមិនបានមកភ្លាមៗដោយសារនាយមានការងារធំមួយដែលមិនអាចទុកចោលបាន។
ហូស៊ុក ដែលជាពូបន្ទាប់ពីបានដឹងនិងមើលឃើញពីការឈឺចាប់របស់ក្មួយហើយ នាយមិនអាចនៅស្ងៀមទេ នាយគឺស្រឡាញ់និងថ្នាក់ថ្នមជុងហ្គុកណាស់តាំងពីក្មេងមក គ្មានអ្នកណាអាចប៉ះក្មួយនាយបានមួយដៃទេ ប៉ុន្តែមើលចុះក្មួយប្រុសតំសត់របស់នាយកំពុងតែដេកឈឺចិត្តនិងកាយស្របគ្នាទៅវិញ។នាយស្បថថានាយនិងផ្ដល់មេរៀនដល់ពួកឲយ៉ាងស័ក្តិសម។
ហូស៊ុកបានចូលទៅលួងលោមនិងពន្យល់ជុងហ្គុកឲនាយបានដឹងនិងបានយល់បន្តិចម្ដងៗ និងលួងនាយឲញាុំបាយនិងអោយពេទ្យមកលាងរបួលឲគេ ខណៈឯជុងហ្គុកពេលនោះសភាពនាយសឹងតែដូចមនុស្សគ្មានវិញ្ញាណទៅហើយ ស្របនិងកំពុងមានទុក្ខ ពួកគេក៏ទទួលបានសំបុត្រកោះ ហៅឲនាយចូលទៅបម្រើកងទ័ពជុងហ្គុកយល់ព្រមភ្លាមៗឥតស្ទាក់ស្ទើព្រោះយល់ថាយ៉ាងហោចណាស់នាយក៏អាចស្លាប់នៅទីនោះបាន។ ប៉ុន្តែ... ជីវិតដែលលំបាលក្នុងកំឡុងពេលហ្វឹកហាត់ជាកងទាហ៊ានបានបង្រៀនឲជុងហ្គុកយល់មួយ គឺជីវិតមិនមែនចេះតែស្លាប់បានដើម្បីនរណាផ្ដេសផ្ដាសទេ នាយមិនគួរស្លាប់ព្រោះមនុស្សក្បត់ នាយគួរតែរស់និងស្លាប់ដើម្បីមនុស្សម្នាក់ដែលស្រឡាញ់នាយពិតប្រាកដ។
រយៈពេល២ឆ្នាំជុងហ្គុកបានត្រឡប់មកវិញ ជាមួយមិត្ត២នាក់ឈ្មោះគីម មីនឃ្យូ និងមីន យ៉ុងហ្គី ពួកគេជាមនុស្សដែលតែងលើកទឹកចិត្តនាយឲស៊ូកន្លងមក។ ត្រឡប់មកវិញជុងហ្គុកធ្លាប់ស្បថក្នុងចិត្តថានាយនិងមិនស្រឡាញ់អ្នកណាទៀតនោះទេ ប្រវត្តិទី១វាធ្វើឲនាយរអាល ក្នុងការទាក់ទងនិងនរណាម្នាក់ទៀតបេះដូងនាយនៅមិនទាន់ភ្លេចនាងនៅឡើយ។ក្រោយត្រឡប់មកវិញបាន១ខែហូស៊ុកបានយកជុងហ្គុកទៅMacauដើម្បីហ្វឹកហាត់ឲនាយឡើងស្នងដំណែងពីលោកចនបន្ទាប់ពីទុកតំណែងឲទំនេរចោលអស់រយះពេល២ឆ្នាំគ្មានអ្នកគ្រប់គ្រង។