ភាគ32"ថេហ៍ៗហា៎baby~"

6.2K 317 12
                                    

ម៉ាប្យុង ប្រញាប់ប្រញាល់អោនរើសឯកសារឲកំលោកតូចដាអីុនញាប់ដៃ មុននិងប្រញាប់លើកយកមកដាក់លើដៃគេរត់ចេញទៅតាមជុងហ្គុកទាំងមិននិយាយអ្វីទាំងអស់។ ព្រោះក្រៅពីការងារធ្វើជាមនុស្សជំនិតឲជុងហ្គុកហើយគេក៏មានការងារថ្មីមួយបន្ថែមទៀតដែរគឺ ធ្វើជាភ្នែកជាច្រមុះឲម្ចាស់តូចរបស់គេប្រាប់ខែដែលទទួលបានគឺគុណជាពីរឯណោះ ចឹងៗអីបន្ទោសលី ម៉ាប្យុងថាក្បត់លោកម្ចាស់មិនបានទេហិហិ។

ចូលមកដល់ខាងក្នុង ជុងហ្គុកស្រាប់តែចងចិញ្ចើមឡើងផ្អិបចូលគ្នាបែបមិនពេញចិត្តចំពោះវត្តមានមនុស្សស្រីដែលនៅចំពោះមុខខ្លួន។ម៉ាប្យុងដែលទើបរត់មកដល់ក៏ប្រឹងអើតឡើមចង់ដឹងថាជាអ្នកណាក្រោយដឹងហើយ គេក៏ប្រញាប់រត់ទៅគៀនជញ្ជាំងធ្វើខ្លួនលឹបលដូចចោល ដើម្បីរាយការណ៍ទៅប្រាប់ថេហ្យុង។

ថេហ្យុងដែលនៅផ្ទះកំពុងសង្ងំញាុំនំលើសាឡុងឯណេះក្រោកឮដំណឹងចឹងហើយគេក៏ក្រោកដើរតាំងៗឡើងទៅខាងលើទាំងមុខក្រម៉ូវ។ថេហ្យុងពេលនេះមិនដូចពីមុនទេ គេកាច ឆ្នាស់ហើយក៏ឆាប់ឆេវឆាវដែរ។

ចំណែកឯអ្នកនៅក្នុងofficeវិញ ជុងហ្គុកគងអន្ទាក់ខ្លាលើកៅអីសម្លឹងទៅមើលបូយ៉ុនដោយគ្រាន់តែមើលនាយក៏ដឹងទៅហើយថាកាលដែលនាងមកគឺគ្មានការងារអ្វីនោះទេ។

"និយាយមកតើអ្នកនាងហាន មានការអីមែនទេចុះលោកហាននោះ?"ជុងហ្គុក
"គឺខ្ញុំគ្រាន់តែចង់មកប្រាប់ថា ពេលនេះខ្ញុំបានផ្ដាច់ពាក្យជាមួយ~"
ទឹង!
"ឈប់សិន!"បូយ៉ុន និយាយមិនទាន់ចប់ជុងហ្គុកក៏ស្រាប់តែលើកដៃឡើងបំណងប្រាប់ឲនាងឈប់និយាយសិនសឹមអោនសម្លឹងមកកញ្ចក់ទូរស័ព្ទទាំងបើកភ្នែកធំៗសម្លឹងទៅមើលសារនិងរូបភាពសិចសីុរបស់កូនម្ទេសសម្អប់របស់នាយ ព្រះអើយៗនាយចង់ស្ទះខ្យល់ដោយសាររូបភាពប៉ុន្មានសន្លឹកនេះហើយ។

"អាប្យុងទៅផ្ទះ!!!"ជុងហ្គុក ក្រោកទះតុកមួយទំហឹងថ្នាក់បូយ៉ុននាងភ្ញាក់និងសម្រែកខ្លាំងៗរបស់នាយ ដំណើរញាប់ៗសម្ដៅចេញofficeទាំងមុខមាំក្រហមរងៀលអ្នកមិនដឹងច្បាស់ជាគិតថានាយខឹងអ្នកណាមិនខាន់តែនេះអត់ទេ នាយកំពុងតែឆេះឆួលជាមួយរូបភាពរបស់អាល្អិតកាញ៉ាញ់ៗរបស់នាយទៅវិញទេចាំមើលចុះ តែទៅដល់នាយប្រឡះចេញម្ដង បាននាយមិនមាត់នាយថ្នាក់នាយថ្នមគេបានដៃណាស់ឥឡូវនេះ។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now