នៅពេលថេយ៉ុងនិយាយជាមួយជុងហ្គុក ត្រង់កន្លែងដែលថាឲបាញ់ឲស្លាប់ចុះ ពាក្យនេះបើសិនជាគេដឹងថាមនុស្សដែលជុងហ្គុកចង់សម្លាប់ជានរណានោះ គេប្រហែលជានិយាយមិនចេញហើយក៏ខឹងនិងជុងហ្គុកក៏ថាបានដែរ ព្រោះពេលដែលគេស្ថិតនៅក្រោមដំបូលផ្ទះរបស់អ៊ុំស៊ុន គឺមានតែដេរ៉ូប៉ុណ្ណោះដែលល្អនិងគេ រាល់លើកនៅពេលថេយ៉ុងត្រូវអ៊ុំស៊ុនវាយឬបង្អត់អាហារគឺមានតែដេរ៉ូប៉ុណ្ណោះដែលតែងក្បែរនិងយកបាយបន្តិចបន្តួចដែលគេលួចលាក់ទុកបានមកឲគេញាុំទ្រាប់ពោះ ចំពោះថេយ៉ុងដេរ៉ូប្រៀបបាននិងសាច់ញាតិរបស់ខ្លួនម្នាក់ព្រោះតាំងពីដឹងក្ដីមានតែគេតែដែលនិងខ្លួន ។
ប៉ុន្តែបើសិនសុខៗថេយ៉ុងស្រាប់តែបានដឹងថាមនុស្សដែលខ្លួនតែងតែគិតថាជាមនុស្សល្អដែលជួយទាញគេចេញពីកន្លែងខ្មៅងងឹត រកពន្លឺសុភមង្គលគ្មាន ឲមកមានជីវិតល្អប្រសើរជាងមុនបែរជាប្រើវិធីស្មោគគគ្រោកដោយបានដុតបំផ្លាញ់គ្រួសារអ្នកដទៃដើម្បីយកគេមក តើគេនិងមានអារម្មណ៍បែបណា? ហើយអ្វីដែលសំខាន់នោះគឺគ្រួសារអ្នកដែលមានគុណចិញ្ចឹមបីបាច់គេ ទោះមិនចេញពីក្ដីស្រឡាញ់តែនោះក៏អាចរាប់បានថាជាអ្នកមានគុណជួយសង្គ្រោះជីវិតគេបានដែរ។
នៅក្នុងបន្ទប់ក្រោមដីតាមរយះពន្លឺភ្លើងទៀនដែលបំភ្លឺផ្លុងៗក៏អាចឲមើលឃើញនូវស្រមោលមនុស្សប្រុសមាឌធំម្នាក់ដែលកំពុងអង្គុយលើសាឡុងដោយក្នុងដៃមានកាន់កែវស្រាមួយគ្រវីតិចៗ កែវភ្នែកពណ៌ក្រហមបាញ់សម្លឹងទៅមើលជ្រុងម្ខាងទៀតនៃបន្ទប់ដែលវាគឺជាសត្វចិញ្ចឹមរបស់នាយដែលកំពុងចាប់ហែកសាច់សីុក្រោមការតាមមើលរបស់ម្ចាស់វា។
«លោកម្ចាស់!!»មិនយូរវត្តមានរបស់ម៉ាប្យុង និងស៊ូហ្យុងក៏មកដល់នាំចំណីអារម្មណ៍ឲជុងហ្គុកបែរមករកពួកគេវិញដោយផ្ទៃមុខរាបស្មើរ។
«រឿងដែលយើងឲពួកឯងធ្វើយ៉ាងម៉េចហើយ»
«រួចរាល់ហើយលោកម្ចាស់»ស៊ូហ្យុង
«ល្អ!! ត្រូវប្រាកដថាពួកគេនិងមិនអាចបង្ហាញវត្តមានឲថេយ៉ុងឃើញម្ដងទៀតបានទេ»
«បាទ ទុកចិត្តចុះលោកម្ចាស់ម្ដងនេះពួកខ្ញុំមិនឲភ្លាត់ទេ»ម្ដងនេះម៉ាប្យុងជាអ្នកចេញមុខតបម្ដង វាគ្មានលើកទីពីទេសម្រាប់នាយ។