ភាគ:41 «កុំអីទុកជីវិតឲយើងផង»

4.8K 404 61
                                    

ជុងហ្គុកចាកចេញពីឃ្លាំង ដោយនៅតាមផ្លូវនាយបានទទួលការខលចូលពីយ៉ុនហ្គី។

«យ៉ាងម៉េច!»ជុងហ្គុក លើកទូរស័ព្ទផ្អិបនិងត្រចៀកសំឡេងរបស់នាយប្រែជាធ្ងន់និងធំគួរឲខ្លាច ចំហាយត្រជាក់និងភ្លើង កែវភ្នែកទាំងពីរពណ៌នោះនៅតែមិនព្រមវិលមកសភាពដើមវិញនៅឡើយ។

"ខ្ញុំបានហៅកូនចៅទាំងអស់មកហើយ ពេលនេះកំពុងនៅភូមិគ្រឹះរងចាំទទួលបញ្ជាពីលោកម្ចាស់"

«ល្អ!» ទឺត!!

«លោកម្ចាស់មុននេះម៉ាប្យុងខលមកប្រាប់ថា មុនពេលយើងបញ្ជាឲបិទជើងហោះហើរ គឺមានយន្តហោះពីរបានហោះហើរទៅហើយទាន»ស៊ូហ្យុង ងាកមុខមកក្រោយដើម្បីងាយស្រួលប្រាប់ដល់នាយ ពួកគេបានទៅយឺតមួយជំហ៊ាននៅពេលទៅដល់គឺយន្តហោះបានហោះចាកចេញមុនមួយម៉ោងទៅហើយ។

«យន្តហោះទាំងពីនោះហោះទៅណា»

«ប្រទេសអីុតាលីទាន»ជុងហ្គុក លែងតបនាយសើចដើម.កមួយហឹុសមិននឹកស្មានថាពួកគេហ៊ានបំពាននាយដល់ថ្នាក់នេះ។

កាលពីប៉ុន្មានឆ្នាំមុននាយចាំបាន ថានាយគឺជាអ្នកជួយជីវិតស្ដេចនិងម្ចាស់ក្សត្រីរួមទាំងព្រះនាងតូចដែល ជួបឧបទ្ទវហេតុក្រឡាប់ឡានបើពេលនោះនាយចុះទៅជួយមិនទាន់ពួកគេនិងស្លាប់ដោយសារផ្ទុះឡានមិនខាន លើកទីពីរនាយក៏បានជួយពួកគេម្ដងហើយម្ដងទៀតរហូតដល់លែងដឹងថាប៉ុន្មានដង មិនថាជួយច្រើនដងប៉ុន្មាននាយមិនដែលនឹកចង់បានផលតបស្នងនោះទេព្រោះអ្វីគ្រប់យ៉ាងនាយមានទាំងអស់ នាយអត់តែម្យ៉ាងប៉ុណ្ណោះគឺក្ដីស្រឡាញ់ ពេលនេះនាយមានហើយតែពួកគេបែរជាយកចេញពីនាយទាំងដែលដឹងថាថេហ្យុងគឺជាមនុស្សរបស់នាយ បើទោះចង់យកគេទៅក៏មិនត្រូវបំផ្លាញ់និងយកគេទៅដោយមិនប្រាប់មួយម៉ាត់ដែរ។
ងឺុត!!!

«ដល់ហើយលោកម្ចាស់»ស៊ូហ្យុង បន្លឺចប់រហ័សចេញមកបើកទ្វារឲនាយ ជុងហ្គុកចុះមកឈរខាងក្រោមងើយមុខសម្លឹងទៅបន្ទប់មួយដែលជាទិសដៅរបស់នាយ។

ជំហានមាំបោះសម្ដៅចូលទៅខាងក្នុងមួយៗ ជាមួយទាំងមុខមាំទាំដោយមានកូនចៅនិងមនុស្សជំនិតដើរតាមពីក្រោយ បុគ្គលិកដែលនៅប្រចាំការនៅទីនោះមិនហ៊ានហើបមាត់ឃាត់ ដោយសារមើលឃើញពីអ្វីដែលខ្លួនមិនរំពឹងថាអាចមើលឃើញភ្លើងនៅលើខ្លួននាយកាន់តែខ្លាំងឡើង រាល់ការឈានជើងមួយជំហានអំពូលភ្លើងនៅទីនោះក៏រលត់ ភ្លិបភ្លែត ត្រឹមមួយពព្រិចភ្នែកជុងហ្គុកស្រាប់តែទៅដល់ខាងមុខទ្វារCondoរបស់ព្រះនាងអេនណាទៅហើយធ្វើឲមនុស្សជំនិតនិងកូនចៅបានត្រឹមស្លឺភ្នែកនិងប្រញាប់រត់ទៅចាត់ការអង្គរក្សដែលនៅយាមទីនោះ។
គ្រាំង!! ទ្វារបន្ទប់Condoត្រូវបានដួលទៅលើឥដ្ធមួយទំហឹងតាមកម្លាំងជើងរបស់នាយ បើតាមធម្មតាគ្មានអ្នកណាអាចធាក់ទម្លុះទ្វារដ៏មាំបែបនេះបានទេ។

 ពន្លឺស្នេហ៍ក្បែរសាតាន(Completed)Where stories live. Discover now