ងឺុត!!!
សូរសន្ធឹករថយន្តជាច្រើនបានបន្លឺឡើងទ្រហឹងពេញភូមិគ្រឹះ ដេហ្សីរ៉ាហ្វ ទាំងមូល ជុងហ្គុកគ្រាន់តែទ្វារឡានរបើកដោយស្នាដៃម៉ាប្យុងភ្លាមនាយក៏រហ័សលើកពថេយ៉ុងសម្ដៅទៅខាងក្នុងយ៉ាងលឿន ឯអ្នកដែលទំនៅលើចង្កេះគេឯណេះកំពុងតែភ័យថ្នាក់បែកញើសតាមជើងសក់មិនដឹងថាកាលដែលខ្លួនប្រឹងធ្វើតាមសម្ដីអ៊ុំសីុ និងមេដោះឆាអ៊ុនឬត្រូវឬខុសទេពេលនេះ។ក្រឹប! ទ្វារបិទភ្លាមជុងហ្គុកក៏ប្រញាប់នាំកាយស្រាលដូចសំឡីដាក់លើពូកថ្នមៗ ចាប់ផ្ញើយមុខគេឡើងដែលអាចអនុញ្ញាតឲនាយបានគយគន់ពីសម្រស់ដ៏ស្អាតរបស់ក្មេងនេះ នាយទទួលថាគេពិតជាសក្ដិសមនិងពាក្យថា ស្អាត ខ្លាំងជាជាងពាក្យថាសង្ហារ ដោយសាររាងកាយដ៏តូចច្រឡឹង គួបផ្សំនិងទម្រង់មុខដ៏ទាកទាញរួមបញ្ចូលទាំងក្លិនខ្លួនក្រអូបរបស់គេទៀតនោះវាសឹងតែធ្វើឲនាយពិបាកបដិសេធនិងចំណងតណ្ហាមិនបានម្ដងៗរាល់ពេលឲតែនៅក្បែរអាល្អិតម្នាក់នេះ។
«លោកម្ចាស់»
«ដោះអាវឯងចេញ!»
«លោកម្ចាស់ចង់ធ្វើអីថេយ៍»ថេយ៉ុង ងើបមុខសួរនាយទាំងចងចិញ្ចើម។
«យើងចង់ធ្វើអីឯងគួរតែដឹងហើយ»ជុងហ្គុក ញាក់ស្មាដាក់គេបន្តិចសឹមអោនមកថើបថ្ពាល់ទន់ៗដូចម្សៅនំមួយខ្សឺត ដែលវាជាចម្លើយអាចឲថេយ៉ុងទាយបានភ្លាម តាមពិតកាលដែលគេខំប្រឹងធ្វើចរិកញិកញ៉ក់ក៏ព្រោះចង់ឲនាយមើលថែនិងស្រឡាញ់ចាត់ទុកគេដូចប្អូនប៉ុណ្ណោះប៉ុន្តែគេបែរជាមិនបានដឹងថាកាលដែលគេធ្វើបែបនេះគឺធ្វើឲជុងហ្គុកគិតទៅន័យផ្សេងនោះទេ។
«តែ-តែខ្ញុំជាប្រុសទេ~»ថេយ៉ុង រុញនាយចេញបន្តិចនៅពេលនាយប៉ះពាល់គេបែបនេះបេះដូងគេហាក់លោតញាប់ចម្លែក មិនត្រឹមតែប៉ុណ្ណឹងគេក៏អាចដឹងបានថាពេលនេះគឺ...ថ្ពាល់ទាំងពីររបស់គេកំពុងតែក្រហម។
«បើជាប្រុសហើយយ៉ាងម៉េច? អ្វីដែលយើងពេញចិត្ត យើងចង់បានគឺត្រូវតែបាន!!»
ត្រូវហើយតើមានដែរហ្ហេស៎ បើសិមជារបស់នោះចន ជុងហ្គុកដេហ្សីរ៉ាហ្វ និយាយថាចង់បានហើយមិនបាន? វាមិនអាចឡើយ អ្វីដែលនាយចង់ទោះបានមកដោយបង្ខំក៏នាយត្រូវយកឲបាន នេះហើយចរិកនាយ នាយមិនដែលខ្វល់ពីអារម្មណ៍របស់អ្នកណាទេ។