«លោកម្ចាស់»ឃើញនាយដើរចូលមកថេយ៉ុងក៏ប្រញាប់ចូលទៅអោបនាយយ៉ាងណែន ហាក់បញ្ជាក់ពីការនឹករលឹករបស់ខ្លួនឲអ្នកម្ខាងទៀតបានដឹង ។
«ហ្ហឹម!!»ជុងហ្គុក គ្រាន់តែគ្រហឹមតបនិងលើករុញគេចេញបន្តិច ដែលថេយ៉ុងក៏ងើយសម្លឹងនាយភ្លឹះៗដែលនាយមិនបានថ្នាក់ថ្នមប្រលែងលេងនិងខ្លួនដូចរាល់ដង។
«លោកចន~»សុខៗសំឡេងស្រួចស្រិបរបស់មនុស្សស្រីម្នាក់ក៏បន្លឺឡើងរួមទាំងវត្តមាននាងដែលកំពុងដើរចូលមកអោបក្រសោបរង្វង់ដៃខាងស្ដាំរបស់នាយនិងផ្ដេកក្បាលកើយញីលេងយ៉ាងស្និតស្នាល ថេយ៉ុងមិនមាត់ងើបមុខសម្លឹងនាយទាំងភ្នែកក្រហមរកកលទឹកភ្នែក មានអារម្មណ៍ឈឺអួលក្នុងទ្រូងយ៉ាងចម្លែក។
«ស៊ូហ្យុងយកឥវ៉ាន់នាងឲមេដោះយកទៅទុកនៅបន្ទប់ខាងលើផង»
«បាទ»ស៊ូហ្យុង តបទាំងមិនចង់ ឃើញទឹកមុខថេយ៉ុងហើយអត់មិនឲនាយអាណិតមិនបាន។
«លោកម្ចាស់~»
«លោកចន ក្មេងនេះជាអ្នកណា?»នារីរូបស្រស់បបូរមាត់ផ្កាឈូកស្រាល ងើបមុខសួរនាយតិចៗនិងក្រឡេកទៅមើលថេយ៉ុងទាំងញញឹមតិចៗ ។ឯថេយ៉ុងគេមិនបានចាប់អារម្មណ៍និងស្នាមញញឹមរបស់នាង អ្វីដែលគេកំពុងគិតនិងចាប់អារម្មណ៍គឺចម្លើយ ថាតើនាយនិងឆ្លើយប្រាប់នាងយ៉ាងមិច មែនហើយទំនាក់ទំនងមួយរយះខ្លីមកនេះគេមិនដឹងថាពួកគេនៅក្នុងឋាន:អ្វីឲពិតប្រាកដដែរ។
«អ្នកបម្រើ~»ក្ដុក!! គ្រប់យ៉ាងវាបានគាំងត្រឹមនពនៅពេលស្ដាប់ឮចម្លើយចេញពីមាត់នាយ។
«ចឹងតើអាចយកស្បែកជើងខ្ញុំទៅទុកផងបានទេ?»
«បា~បាទ/ហ្ហឹម!!? ឈប់!អ្នកណាឲនាងប្រើគេ?»
«ចុះក្រែងគេជា~»
«មែនយើងនិយាយថាគេជាអ្នកបម្រើ តែយើងមិនបាននិយាយថាឲនាងប្រើគេឯណា?»
+គិតយ៉ាងមិចដែរចំពោះរឿងមួយនេះបន្ទាប់ពីអានបាន១៤ភាគជាងហើយប្រាប់ផងណាអូនចង់ដឹង
#ចង់ម៉េចឡូវ អីឲប៉ាកដ🤔